សម្ដេចក្រឡាហោម ស ខេងបានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម។
នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថា ជំនួបនេះលោកមានគោលបំណងពីរ ទីមួយ គឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោមប្រមាណ៥ឆ្នាំមកហើយ ហើយគោលបំណងទីពីរ គឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការយោគយល់គ្នារយៈពេល១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។
លោកបន្តថា នៅក្នុង MOU នេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលក្រុមហ៊ុន ESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយដែល MOU នេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ លោកបានថ្លែ...








