ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ នៅឃុំកំពង់ត្របែកខេត្តព្រៃវែងទទទួលបានអំណោយរបស់ សម្តេចក្រឡាហោម ស ខេង
(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាចុះជួយឃុំកំពង់ត្របែក និងលោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងាចុះជួយឃុំកំពង់ត្របែក រួមទាំងក្រុមការងារ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ប្រគល់ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១០០គ្រួសារ នៅឃុំកំពុងត្របែក ខេត្តព្រៃវែង។
លោក ហាស់ សារ៉េត បានជួបសំណេះសំណាលដោយក្តីរីករាយជាមួយប្រជាពលរដ្ឋ ដោយលោកលើកឡើងពីវីរភាព និងភាពការលះបង់តស៊ូរំដោះប្រទេសជាតិ ពីរប បប្រល័យពូជសាសន៍ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ដែលបានលះអាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។លោក ហាស់ សារ៉េត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ...








