ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។
លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពស្ថាប័ន តាមរយ...








