កម្ពុជា-កូរ៉េ ប្រកាសនីយបត្រតក្កកម្ម សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរួមនៃប្រទេសទាំងពីរ
ភ្នំពេញ៖ កម្ពុជា-កូរ៉េ ចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ក្នុងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម សម្រាប់ជាផលប្រយោជន៍រួមផ្នែកសេដ្ឋកិច្ច រវាងទាំងពីរ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបច្ចេកវិទ្យាជាដេីម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយ បានលើកឡើងនៅក្នុងកិច្ច ប្រជុំកំរិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (Patent) ជាមួយ លោកបណ្ឌិត Park Wonjoo ស្នងការអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ។
ចំពោះការចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា រវាងភាគីទាំងពីរបានបង្ហាញនូវលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ហេីយឈានដល់ពិធីចុះហត្ថលេខា សម្រាប់ជាផលប្រយោជន៍រួម លើផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា-កូរ៉េ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ក...








