ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពិធីចុះចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ពិធីចុះចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ រដ្ឋបាលស្រុកមេមត់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ​​​បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពាក់ព័ន្ធនឹងថ្ងៃប្រារព្ធពិធី ពេលវេលា និងកម្មវិធី ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងខ្លឹមសារ សេចក្តីជូនដំណឺងរបស់ រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា យោងមតិដឹកនាំ របស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ សូមគោរពជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព លោក​​ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោ...
អតីតមន្ត្រីនគរបាលជាស្នងការរងនគរបាលខេត្តសៀមរាបម្នាក់ន ត្រូវជាប់គុក ៣០ ឆ្នាំជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជិត១ គីឡូក្រាម

អតីតមន្ត្រីនគរបាលជាស្នងការរងនគរបាលខេត្តសៀមរាបម្នាក់ន ត្រូវជាប់គុក ៣០ ឆ្នាំជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជិត១ គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានលើកពេលសវនាការ លើបណ្ដឹងសារទុក្ខ របស់ អតីតមន្ត្រីស្នងការរងខេត្តសៀមរាប ម្នាក់ ដែល ជាប់ចោទពីបទជួញដូរគ្រឿង ជិត ១គីឡូក្រាម ប្រព្រឹត្តនៅ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០១៩។ យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ប៊ុន លីវង្ស ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជាអតីតមន្ដ្រីនគរបាល ថ្នាក់វរសេនីយ៍ទោ ( សក្តិ៤ កន្លះ) មានទីលំនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃ ១៦ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ សម្រាប់បង់ចូលថវិការដ្ឋ។ ជនជាប់ចោទត្រូវ បាន ជាប់ចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តា...
ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរការខិតខំរបស់ក្រសួងកសិកម្មដែលបានផ្តល់ពូជស្រូវល្អដល់កសិករសម្រាប់បង្កបង្កើនផលឡើងវិញ

ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរការខិតខំរបស់ក្រសួងកសិកម្មដែលបានផ្តល់ពូជស្រូវល្អដល់កសិករសម្រាប់បង្កបង្កើនផលឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ធំ ៖​​កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ​បានដឹកនាំក្រុមការងារដោយមានមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះពិនិត្យស្ថានភាពនៃការដាំដុះដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយពីទទួលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២២ នៅភូមិដំណាក់ខ្ជាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គួររំឭកដែរថា កាលពីខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានផ្ទៃដីអាចស្ដារឡើងវិញបាន បានទួលគ្រាប់ពូជស្រូវពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ ការចុះពិនិត្យ និងជួបជជែកជាមួយបងប្អូនប្រជាកសិករជាក់ស្តែង ស្ដែងឱ្យឃើញថា ដំណាំស្រូវបានដុះលូតលាស់ល្អ និងចាប់ផ្តើមប្រមូលផល...
ប្អូនស្រីបង្កើតនាយករដ្ឋមន្រ្តី ហួសចិត្ត អ្នកស្រី ជីប យុទ្ធរី ទិញគ្រឿងអលង្គារគេហើយមិនឲ្យលុយ រួចបកអាក្រាតគេទៀត

ប្អូនស្រីបង្កើតនាយករដ្ឋមន្រ្តី ហួសចិត្ត អ្នកស្រី ជីប យុទ្ធរី ទិញគ្រឿងអលង្គារគេហើយមិនឲ្យលុយ រួចបកអាក្រាតគេទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្អូនស្រីបង្កើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ  លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខវាយបក ភ្លាមៗ តាមគណនេយ្យហ្វេស បុកផ្ទាល់ខ្លួនទៅ អ្នកស្រី ជីប យុទ្ធរី ម្ចាស់ហាង SV នៅថ្ងៃទី១ខែគុម្ភៈឆ្នាំ២០២៣នេះ ដោយបានបញ្ជាក់យ៉ាងខ្លីថា«យករបស់គេទៅលក់ហើយថា គេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។ https://youtu.be/mXmnftjoaRY ការប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីនាយករដ្ឋមន្ត្រីខាងលើនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធរី ត្រូវគេស្គាល់ថា ជាម្ចាស់ហាងពេជ្រមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញឈ្មោះ SV ដែលថ្មីៗនេះ បានចេញ ផ្សាយលើអង្គភាពអនឡាញរបស់ខ្លួនឈ្មោះ ស៊ីអ៊ីអិន ដោយចោទ ម្ចាស់ហាងពេជ្រ វីលីណា ថា រៀបគម្រោងប្រើល្បិច ធ្វើស៊ី ក្នុងការរកស៊ីទិញលក់គ្រឿងអលង្ការនៅខេត្តសៀមរាប។ ជុំវិញករណីនេះ លោកស្រី ហ៊ុន ស៊ីណាត ក៏បានបញ្ជាក់ថា«អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេ រឿងនេះ ខ្ញុំដឹងទាំងអស់ ព្រោះ ហាង មាស ពេជ្រ វីលីណា ...
រកឃើញទីតាំងស្តុកសាច់ជ្រូកបង្កករក្សារទុក និង ចែកចាយផលិតផលមានដើមកំណើ តពីសត្វពុំមានប្រភពនាំចូលច្បាស់លាស់និងគ្មានច្បាប់អនុញ្ញាត

រកឃើញទីតាំងស្តុកសាច់ជ្រូកបង្កករក្សារទុក និង ចែកចាយផលិតផលមានដើមកំណើ តពីសត្វពុំមានប្រភពនាំចូលច្បាស់លាស់និងគ្មានច្បាប់អនុញ្ញាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាំងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, (ក.ប.ប)រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្មនគរបាលនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងទីតាំងស្តុកសាច់ជ្រូកបង្កក រក្សារទុក និង ចែកចាយ ផលិតផលមានដើមកំណើ តពីសត្វ ពុំមានប្រភពនាំចូលច្បាស់លាស់ និងគ្មានច្បាប់អនុ ញ្ញាត មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញសាច់ជ្រូកបង្កក នឹងគ្រឿងក្នុងជ្រូកបង្កកចំនួន៧០០០គី...
សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហគ្រិនវ័យក្មេងម្នាក់គឺ លោកឧកញ៉ា ឈិន កេន  អគ្គនាយកក្រុមហ៊ុន អេ អេ ភី គ្រុប និងមានក្រុមហ៊ុនសម្ព័នមួយចំនួនទៀតបានទទួលសញ្ញាបត្រ«បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិចកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។ លោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអគ្គនាយ កក្រុមហ៊ុន អេ អេ ភី គ្រុប កាលពីឆ្នាំ១ ៩៩ ៩ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ទួលទំពូង និងបានចូលរៀនកម្មវិធីភាសារអង់គ្លេសទូទៅនូវមជ្ឈមណ្ឌលអូស្រ្ដាលី សម្រា ប់ការបណ្ដុះបណ្ដាល (ACE)។ កាលពីឆ្នាំ២០០១ លោក បានបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងការគ្រប់គ្រងពាណិជ្ចកម្ម ពីអង្គការ CYVO ។នៅឆ្នាំ២០០៤ បានបញ្ចប់បរិញ្ញាបត្រពីជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅឆ្នាំ២០២០ បានបញ្ចប់ថ្នាក់អនុបណ្ឌិតធុរៈកិច្ចពាណិជ្ចកម្មនៅសហរដ្ឋអាមេរិចនៅឆ្នាំ២០២៣ បានបញ្ចប់ថ្នាក់បណ្ឌិត...
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ ណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះបានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាពបុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ។...
ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣នេះ បាបប្រកាស សាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដែលនិយមស្រឡាញ់ និង រួមភេទ ប្រុស នឹង ប្រុស ត្រូវជាប់ពន្ធនាគារ កំណត់អស់ មួយជីវិត ជាប់ពាក់ព័ន្ធនឹងបទល្មើឃាតកម្មគិតទុកជាមុន ដោយធ្វើការ សម្លាប់គូស្នេហ៍របស់គាត់ ដែលជាមនុស្សភេទទីបី (មនុស្សប្រុស ក្លែងជាស្រី) តាមរយៈ ការដាក់ថ្នាំងងុយដេក នៅក្នុងទឹកភេសជ្ជ: ឱ្យផឹក ហើយនៅជនរងគ្រោះដេកលក់ ក៏ យកខ្សែភ្លើងរឹតកសម្លាប់ ជនរងគ្រោះ រួចប្រមូល យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ទីវ គឹមពិសាល ជាប្រធាន​ចៅក្រមក្រុម​ប្រឹក្សា​ជំនុំជម្រះ​ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ភូ សៀងទ្បាង ហៅ លាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរប...
ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សស្ត្រីអាជីវករលក់ផលិតផលតាម អន ឡាញម្នាក់​ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ  បង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ( ចេញសែក​ស្អុយ​ ) ប្រមាណ៥០០០ដុល្លាអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក ថៃ គឹ​ម​មុនី ជាចៅក្រម​ស៊ើបសួរ​ នៃ សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេ ខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ។ ស្រ្តីត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន "  តាម​មាត្រា​២៣១ នៃ​ច...
រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។ សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័...