លោក តាន់ ផាន់ណារ៉ា និងមន្ត្រីក្រោមឱវាទ សូមគោរពជូន ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០ ២២
(ភ្នំពេញ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបា លកម្ពុជា ទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមគោរព ផ្ញើសារលិខិតជូនគោរព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០ ២២។
លោក តាន់ ផាន់ណារ៉ា សូមបួងសួងដល់គុណបុណ្យព្រះ រតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារនិងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក តាន់ ផាន់ណារ៉ា បានលើកឡើងថា យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញ លេញក្នុងការការពារបូរណភាពទឹកដី ក...





