ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ 

យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ 

សង្គម និងកម្សាន្ត
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មានយានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ  ។ លោកបានថ្លែងបែបនេះក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពីការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន២ ។ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌​មាន​​ថា “ជារួម គឺយើងមាន​យានយន្ដ៥លានគ្រឿង ប៉ុន្ដែក្នុង៥លាននឹងភាគច្រើនគឺ ម៉ូតូ ឡានជិត​១​លាន​ ក្រៅពីនឹងសុទ្ធតែម៉ូតូ”។ លោករដ្ឋមន្ដ្រីបានបន្ថែមថា ការចុះបញ្ជីរតាមប្រព័ន្ធអនឡាញនេះ ទើបតែប្រតិបត្តិការជាង​១​ឆ្នាំ​ តែប៉ុណ្ណោះ ប៉ុន្តែការចុះបញ្ជីតាមប្រពន្ធអនឡាញបានផ្ដល់ភាពងាយ ស្រួលទៅដល់ប្រជាពលរដ្ឋយ៉ាងច្រើន។ សូមបញ្ជាក់ថា ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​​អនឡាញ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​​...
ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈួសឆាយ ក្នុងខេត្តរតនគិរី

ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈួសឆាយ ក្នុងខេត្តរតនគិរី

សង្គម និងកម្សាន្ត
ខេត្តរតនគិរី៖ ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាដែលត្រូវបានគ្រឿងចក្រត្រាក់ទរ័D60ជាច្រើនគ្រឿងរបស់អ្នកមានអំណាចប្រចាំខេត្តរតនគិរីនិងអាជ្ញាធរស្រុកតាវែងឃុបឃិតគ្នាជាប្រពន្ធ័ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធត្រូវបានផ្អាកបណ្តោះអាសន្ន៍ហើយបន្ទាប់ពីមានការបែកធ្លាយដល់ស្ថាបន័ជំនាញពាក់ពន្ធ័ស្ថាបន័អង្គការអភិរក្យនានា។ សកម្មភាពធ្វើការឈូសឆាយដីព្រៃដោយខុសច្បាប់នោះត្រូវបានជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះមកពិនិត្យផ្ទាល់ដោយឱ្យជំនាញព្រៃឈើខេត្ត ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះក៏នៅតែបន្តឃ្លាំមើលដដែលអំពីសកម្មភាពហ្នឹង។ ប៉ុន្តែការចុះទៅពិនិត្យផ្ទាល់របស់ក្រុមការងារថ្នាក់ជាតិនៅទីតាំងឈូសឆាយដីព្រៃដោយខុសច្បាប់នោះស្ថិតក្នុងឃុំតាវែងក្រោមស្រុកតាវែងមិនបានជួបប្រទះគ្រឿងចក្រត្រាក់ទ័រធ្វើការឈួសឆាយដីព្រៃនោះទៀតទេដោយត្រូវបានក្រុមមេការគ្រឿងចក្រដឹងមុនបានជម្លៀសចេញបាត់អស់ហើយ។ទើបក្រុមការងារដែលចុះទៅនោះបានត្រឹមតែដើរមើលដី...
ការកែច្នៃវត្ថុអនុស្សាវរីយ៍លក់​​​សម្រាប់​​​​​​ភ្ញៀវទេសចរ​នៅមានចំនួន​​តិចនៅឡើយ​​​​​​

ការកែច្នៃវត្ថុអនុស្សាវរីយ៍លក់​​​សម្រាប់​​​​​​ភ្ញៀវទេសចរ​នៅមានចំនួន​​តិចនៅឡើយ​​​​​​

សង្គម និងកម្សាន្ត
​​អ្នក​​​​លក់វត្ថុអនុស្សាវរីយ៍​​និអ្នក​ជំនាញ​ទេសចរ​​​បាននិយាយ​​ថា ​ការកែច្នៃវត្ថុ អនុស្សាវរីយ៍ នៅ​​​កម្ពុជា​​​សម្រាប់លក់ដល់​​​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​​​នៅមានចំនួន​​​​តិចនៅឡើយ​​ ខណៈ ដែល​​​ការ​វិនិយោគ​​ពីវិស័យ​ឯកជន​​នៅមានកម្រិត​​​​នៅឡើយនោះ​​​​​។​ លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធទេសចរ​ជាតិ​កម្ពុជាបាន​ចាត់ទុក​​​​ថា ​​សំរាប់​​​វត្ថុ អនុស្សាវរីយ៍ ​នៅកម្ពុជា ដែលដាក់​លក់សម្រាប់ភ្ញៀវទេសចរ​​​​​​ បច្ចុប្បន្ន​នេះ​​​មានបរិមាណ​​​​ច្រើន​​លើទីផ្សារ​​​​ ​​​​​ ប៉ុន្តែ​​​​​​វត្ថុអនុស្សាវរីយ៍​ភាគច្រើន ដែលកែច្នៃ​​​ក្នុងស្រុកនៅ​​​​មាន​ចំនួន​តិច​តួចនៅឡើយ​​ ហើយ​​បញ្ហានេះទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​​​​ពី វិស័យ​ឯកជន​​​។​ ​​​លោក​បាន​លើក​ឡើងថា  កន្លងមក​អ្នក​វិនិយោគ​ក្នុស្រុក​​បាន​​​​កែច្នៃខ្លះដែរ ប៉ុន្តែ​ការងារ នេះ​​​​មិនទាន់​បំពេញ​តាម​សេចក្តីត្រូវការរបស់​​​ភ្ញៀវនៅឡើយទេ​​ ហើយ​​​​​វត្ថុអនុស្សាវរីយ...
ឃុំខ្លួនជនជាតិចិន ៤នាក់ ករណីរលំបាក់អគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ

ឃុំខ្លួនជនជាតិចិន ៤នាក់ ករណីរលំបាក់អគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក សុក ហេង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាតិចិន ចំនួន ៤នាក់ (ស្រីម្នាក់) ដែលជាអ្នកទទួលខុសត្រូវចំពោះ ឧបទ្ធវហេតុរលំបាក់អគារសង្កត់កម្មករស្លាប់ជាច្រើននាក់នៅក្នុងខេត្តព្រះសីហនុ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ Cheng Kun ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទ មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ យោងតាមមាត្រា ២០៧, មាត្រា ២៣៦ និងមាត្រា ៤១៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនត្រូវចោទឈ្មោះ Deng Xin Gul ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកម៉ៅការសំណង់ ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ Gao Yu ភេទប្រុស អាយុ...
យន្តហោះយោធារុស្ស៊ីចុះចតនៅវែណេស៊ុយអេឡា ខណៈស្ថានភាពធូរស្រាល

យន្តហោះយោធារុស្ស៊ីចុះចតនៅវែណេស៊ុយអេឡា ខណៈស្ថានភាពធូរស្រាល

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា យន្តហោះយោធាមួយគ្រឿងរបស់ប្រទេសរុស្ស៊ី ប្រភេទ RA-86496 បានចុះចតនៅអាកាសយានអន្តរជាតិ Simon Bolivar របស់ប្រទេសវែណេ ស៊ុយអេឡា កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ការចុះចតយន្តហោះយោធារុស្ស៊ីនេះ ត្រូវបានធ្វើឡើងខណៈដែលស្ថានភាពនយោបាយនៅវែណេស៊ុយអេឡាមានភាពធូរស្រាលបន្តិច ក្រោយពីគម្រោងធ្វើរដ្ឋប្រហារពីគណបក្សប្រឆាំងនៃប្រទេសនេះ បានទទួលបរាជ័យកាលពីខែមេសាកន្លងទៅ ។ សូមបញ្ជាក់ថា វិបត្តិនយោបាយនៅវែណេស៊ុយអេឡា បានកើតចាប់តាំងពីចុងឆ្នាំ ២០១៨កន្លងទៅ ក្រោយពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រប្រធានគណបក្សប្រឆាំងរបស់ប្រទេសនេះ ជាប្រធានាធិបតីស្តីទី ៕...
សម្តេចតេជោ ថា ៖ ដកលោកញឹម វណ្ណដា ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់

សម្តេចតេជោ ថា ៖ ដកលោកញឹម វណ្ណដា ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី២៤ ខែមិថុនានេះ បានមានប្រសាសន៍ថា លោក ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង អាចកំពុងដេកជាមួយស្រីក្មេងនៅក្នុងខេត្តកំពត ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់។ សម្តេចតេជោបានមានប្រសាសន៍ដូច្នេះ ក្រោយពីការសម្រេចដកលោក ញឹម វណ្ណដា រួចតែងតាំងឯកឧត្ដម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង។ សម្តេចតេជោ បានសម្រេចចិត្តដកតួនាទី ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរបន្ថែមថា៖ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគ ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេ...
លោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ, លោកអ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម, លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ

លោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ, លោកអ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម, លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំងជា អភិបាលខេត្តព្រះវិហារ ចំណែកលោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាមវិញ។ លោក ខៀវ សុភ័គ ប្រធានខុទ្ទការល័យក្រសួងមមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាននៅមុននេះបន្តិចថា ពាក្យស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គឺបានដាក់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំផ្ទេរភារកិច្ចខាងលើនេះ។ លោកបានបញ្ជាក់ថា «សម្តេចក្រឡាហោមបានសុំយល់ការព្រមជាគោលការណ៍ពីសម្តេចតេជោរួចហើយ។ សម្តេចតេជោបានឯកភាព»៕...
​ក្រសួង​ធម្មការ​និង​សាសនា​ ចុះស៊ើបអង្កេត​​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ ​ឱប​ស្រី​ស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក

​ក្រសួង​ធម្មការ​និង​សាសនា​ ចុះស៊ើបអង្កេត​​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ ​ឱប​ស្រី​ស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ក្រោយ​ពី​បែកធ្លាយ​ស្នេហារ​ផ្អែម​ល្អែ​ម​របស់​លោកសង្ឃ​ព្រះ​នាម​ វ៉ា​ន​ វ​ន្នី​ ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​ ជាមួយ​ស្រី​ស្នេហ៍​ ធ្វើ​ឱ្យ​បណ្តាញ​សង្គម​ចែករំលែក​យ៉ាងច្រើន​ និង​រិះគន់​យ៉ាង​ចាស់ដៃ​ ដែល​ធ្វើ​ឲ្យ​អាប់អោន​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ សេង​ សុ​មុនី​ អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​ប្រាប់​សារព័ត៌មាន​ថា​លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ​ ដោយពេល​នេះ​ លោក​បាន​ចាត់​ឲ្យ​ជំនាញ​ចុះ​ស្រាវជ្រាវ​ ថា​ ពិតជា​មានរឿង​បែប​នេះ​ កើតឡើង​ឬ​យ៉ាងណា​ ។​ ​មហាជន​បាន​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ បើ​មាន​ករណី​កើតឡើង​មែន​ក្រសួង​ធម្មការ​ និង​សាសនា​ ត្រូវ​តែ​ចាត់ការ​ឱ្យ​បាន​លឿន​បំផុត​ មិន​គួរ​ទុក​ឲ្យ​លោកសង្ឃ​អង្គនេះ​ បំផ្លាញ​ដល់​កិត្តិយស​ដល់​លោកសង្ឃ​ដែល​គេ​ធ្វើ​ល្អ​ អនុវត្ត​តាម​គន្លង​ព្រះពុទ្ធ​...
តម្លៃប្រេងឥន្ធនៈអាចនឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

តម្លៃប្រេងឥន្ធនៈអាចនឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

សង្គម និងកម្សាន្ត
លោក Andy Lipow ប្រធានសមាគមន៍ប្រេង Lipow បានប៉ាន់ប្រមាណថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ អាចនឹងកើនឡើងដល់១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប្រសិនបើអាមេរិក និងអ៊ីរ៉ង់មានសង្គ្រាមជាមួយគ្នានៅពេលខាងមុខ ។ លោក Andy Lipow បានបន្ថែមថា តម្លៃប្រេងនៅជុំវិញពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើងបន្តិចទៅហើយ ខណៈដែលអ៊ីរ៉ង់ និងអាមេរិក មានភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា ។ គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ តម្លៃប្រេង WTI បានកើនឡើងដល់ ៥៧.៤៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងតម្លៃប្រេង Brent បានកើនឡើងដល់ ៦៤.៤៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ៕...
សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ប្រមូលថវិការជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុ

សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ប្រមូលថវិការជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានគៀងគរអ្នកជំនួញនៅកម្ពុជា ដើម្បីប្រមូលថវិការជួយដល់ជនរងគ្រោះ រលំបាក់អគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។ លោកឧកញ៉ា បានបញ្ជាក់ថា ការគៀងគរប្រមូលថវិការនេះ ជាការចូលរួមចំណែកមួយ ជួយដល់ជនរងគ្រោះ និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវការ ការគាំទ្រខាងវិស័យឯកជន។ ហើយលោកឧកញ៉ា នឹងគៀងគរប្រមួលថវិការបន្ថែមទៀតនៅជំហ៊ានទី២ ក្នុងគោលបំណង ជួយដល់ជនរងគ្រោះ ជាពិសេសដល់ក្រុមគ្រួសារអ្នកស្លាប់ ៕...