ADB ៖ ចំណូលពលរដ្ឋខ្មែរក្នុងម្នាក់ នឹងកើនដល់1.434ដុល្លារនៅឆ្នាំនេះ
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:០០ (28-08-2017 12:00)
រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានព្យាករថា ប្រាក់ចំណូលរបស់ពលរដ្ឋ កម្ពុជា នឹងកើនពី១.៣០២ដុល្លារកាលពីឆ្នាំមុន ដល់១.៤៣៤ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់នៅឆ្នាំនេះ ជាមួយកំណើនសេដ្ឋកិច្ចបន្តរឹងមាំ ។
ថ្លែងនៅក្នុងជំនួបជាមួយលោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងសប្តាហ៍មុន លោក Kshratrapati Shivaji នាយកប្រតិបត្តិ ធនាគារ ADB ប្រចាំកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច ដែលសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងរយៈពេល២ទសវត្សរ៍មកនេះ ។ បើតាមការព្យាករ កំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងអាចសម្រេចបានប្រមាណ៦,៩%នៅក្នុងឆ្នាំ២០១៨ផងដែរ...





