ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប មានបំណងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ចំនួន៤ប្រភេទ នៅខេត្តតាកែវ

ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប មានបំណងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ចំនួន៤ប្រភេទ នៅខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។ លោកប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ រួមមាន៖ ១/ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២/ ការបង្កាត់ពូជនិងដាំពោត ៣/ ការដាំដុះដំឡូងមី និង៤/ ការចិញ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន  លោកប្រធានសមាគមផលិតករភាពយន្តខ្មែរ សមាគមភាពយន្តកម្ពុជា និងលោក លោកស្រី ផលិតករភាពយន្ត អ្នកសម្របសម្រួលការផលិតភាពយន្តបរទេសនៅកម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន លោកប្រធានសមាគមផលិតករភាពយន្តខ្មែរ សមាគមភាពយន្តកម្ពុជា និងលោក លោកស្រី ផលិតករភាពយន្ត អ្នកសម្របសម្រួលការផលិតភាពយន្តបរទេសនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូន លោកប្រធានសមាគមផលិតករភាពយន្តខ្មែរ សមាគមភាពយន្តកម្ពុជា និងលោក លោកស្រី ផលិតករភាពយន្ត អ្នកសម្របសម្រួលការផលិតភាពយន្តបរទេសនៅកម្ពុជាទាំងអស់បានជ្រាបពីគោលការណ៍​សម្រួល​ដល់​សកម្មភាព​នៃ​ការ​ផលិត​ភាពយន្តនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបាន​ផ្តល់គោលការណ៍​ឯកភាពជូន ដូចមានក្នុងលិខិត​ជូនភ្ជាប់​មក​ជាមួយ។...
លោកបណ្ឌិត កៅ ថាច  នឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកបណ្ឌិត កៅ ថាច នឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ប៉េរូ)៖ តបតាមការអញ្ជើញរបស់ លោក Edgardo Alvarez អគ្គលេខាធិការនៃសមាគមន៍គ្រឹះស្ថានហិរញ្ញ វត្ថុអភិវឌ្ឍន៍អាមេរិកឡាទីន (The Latin American Association of Development Financing Institutions - ALIDE) ដែលមានទីស្នាក់ការនៅប្រទេសប៉េរូ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍បទនឹងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងធ្វើជាអធិបតីថ្លែងនូវសុន្ទរកថាបើកកិច្ចប្រជុំ អន្តរជាតិនៃធនាគារអភិវឌ្ឍន៍ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារីប៊ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តាមរយៈ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតALIDE ក្នុងទីក្រុងលីម៉ា ប្រទេស ប៉េរូ ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំអន្តរជាតិនៃធនាគារអ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
១​. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី​ ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ ៣.ពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។...
ពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណព្រះអង្គដងកើ

ពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណព្រះអង្គដងកើ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឈិន កេតនា ទីប្រឹក្សារដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញជាអធិបតីពិធីក្រុងពលី សុំសេចក្តីសុខសេចក្តីចម្រើន រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅបរិវេណព្រះអង្គដងកើ មុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ ខឹម សុវណ្ណារ៉ា...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញចំនួន៦ ដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទ្បើងពីកត្តាទាក់ទាញចំនួន៦ ដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក។ មានប្រសាសន៍ក្នុងឱកាសពិធីដ៏អធិកអធមនោះ សម្តេចបវរធិបតី បានលើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖ ទី១. ប្រទេសកម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។ ទី៣...
ACU ឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ពាក់ព័ន្ធជាមួយលោក លី សាម៉េត

ACU ឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ពាក់ព័ន្ធជាមួយលោក លី សាម៉េត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា អង្គភាពបានឃាត់ខ្លួន លោក កន សុខកាយអតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ដែលមានការជាប់ពាក់ព័ន្ធករណីលោកលី សាម៉េត ហើយក៏បានបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យACU បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១២ វិច្ឆិកាថា “ករណី កន សុខកាយ នេះអង្គភាពបានបញ្ជូនទៅអយ្យការ ដោយជាប់សង្ស័យពីបទប៉ុនប៉ងសូកប៉ាន់ ដើម្បីរកតំណែង ដូចករណី ឡាយ វិសិដ្ឋកាលពីព្រឹកម៉ិញដែរ”។កាលពីព្រឹកថ្ងៃ១២ វិច្ឆិកាលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក៏ត្រូវអង្គភាព ACU បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ គឺជាប់សង្ស័យពីបទប៉ុនប៉ង់សូកប៉ាន់ ដើម្បីរកតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ខណៈពីថ្ងៃ១១ វិច្ឆិកា លោក មួង ឃឹម អតីតមន្រ្តីនគរបាល និងលោក អ៊ុត សុធីក៏បញ្ជូនទៅតុលាការ។ គិតមកដល់ថ្ងៃ១២ វិច្ឆិកានេះ ករណីជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ជាប់ដូចសម្លកំពឹស ។ តើ...
សមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

សមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ចាក់ថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីន...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃចន្ទ ១១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអង្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងលោកជំទាវ មានសទ្ធាជ្រះថ្លាប្រគេនអង្ករប្រចាំខែ ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) ដែលមានការចូលរួមពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងសាកលវិទ្យាល័យមួយចំនួន ដើម្បីពិនិត្យពិភាក្សា និងពិគ្រោះយោបល់លើការកំណត់នូវមុខលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិដែលត្រូវធ្វើបន្ទាប់ ឱ្យស្របទៅតាមស្ថានភាព និងការវិវត្តរបស់កម្ពុជា។ កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។...