តុលាការក្រុងភ្នំពេញ មិនឃុំខ្លួនឈ្មោះ បែល វ៉ាន់ដែត មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់អ្នកដទៃ
ភ្នំពេញ ៖ មន្ត្រីនគរបាល បាននិយាយនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់ ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីមន្ត្រីនគរបាល ប្រគល់ខ្លួនជននេះឲ្យតុលា ការចាត់ការតាមច្បាប់។
លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។
បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវា...








