លោកឧកញ៉ា ហេង បូរិន “មុននឹងទិញបុរី ឬអចលនទ្រព្យណាមួយ ត្រូវស្គាល់ប្រវត្តិម្ចាស់បុរីនិងក្រុមហ៊ុនឲ្យបានច្បាស់ ដើម្បីកុំឲ្យទិញហើយជួយបញ្ហា”
ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងការិយាល័យថ្មី និងកម្មវិធីសម្ពោធផ្ទះគំរូ រួមទាំងការប្រកាសបើកដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលានេះតទៅ។
យោងតាមលោកឧកញ៉ាលើកឡើងថា ថ្ងៃនេះជាឱកាសមួយរបស់ បងប្អូនហើយ ព្រោះឥឡូវនេះវិស័យអចលនទ្រព្យកម្ពុជាយើងកំពុងតែមានការរីកចម្រើនខ្លាំង ដែលទីក្រុងយើងចាប់ផ្តើមពង្រីកជាបន្តបន្ទាប់ ពិសេសនោះ ចំពោះផ្លូវ៤១និងផ្លូវ៥១ នៅកំពង់ស្ពឺ គឺមិនឆ្ងាយទៀតទេ ដោយសារមានការអភិវឌ្ឍន៍ខ្លាំងនឹកស្មានុំិនដល់។
លោកឧកញ៉ាបានផ្តាំថា មុននឹងទិញបុរី ឬដីឡូត៍ ត្រូវមើលប្រវត្តិ ម្ចាស់គម្រោងជាមុនសិន តើពួកគាត់មានប្រវត្តិបែបបណានឹងធ្លាប់ជោគជ័យឬបរាជ័យក្នុងរឿងអ្វីមួយ លើគម្រោងណាមួយហើយ ដើម្បីកុំឲ្យមានហានិភ័យកើតឡើងពេលទិញរួចហើយចំពោះគម្រោង បុរី ហេង បូរិន វិញបានបង្ហាញការពិតមិនលាក់បាំងឡើយ។
គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរ...








