សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើនាយករដ្ឋមន្រ្តីគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទំាងពីរឲ្យរីកចម្រើនឡើង
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី៥ ខែតុលាឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបានិងគណៈប្រតិភូចូលជូបសម្តែងការគួរសមនៅពេលដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។
សម្តេចបានចាត់ទុកវត្តមានរបស់ នាយករដ្ឋមន្រ្តីនៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀតស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ។
ជាមួយគ្នានេះសម្តេចបានស្នើលោកនាយករដ្ឋមន្រ្តីជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការវិនិយោគរវាងប្រទេសទំាងពីរដែលនៅមានកម្រិតឲ្យមានការរីកចម្រើនប្រសើរឡើង។
នៅក្នុងឱកាសនោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រូស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជ...








