ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង២១០០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង២១០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសស្វីស:នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់។ មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគ មន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំង...
សម្តេច ស ខេង និងសមាជិក​ក្រុមការងារ​ បាន​អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

សម្តេច ស ខេង និងសមាជិក​ក្រុមការងារ​ បាន​អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅ​​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីប្រកបដោយមង្គលសួស្ដីនាឱកាសនោះ រួមមាន លោក​ ឈាង វុន តំណាងមណ្ឌលបាត់ដំបង សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ សូមបញ្ជាក់ថានៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ គឺជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៥ដែលមានរយៈពេលឃោសនាចំនួន១៤ថ្ងៃ។...
លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកោះសូទិនបានដឹកនាំសមាជិកសមាជិកដង្ហែក្បួនឃោសនារកសម្លេងឆ្នោត

លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកោះសូទិនបានដឹកនាំសមាជិកសមាជិកដង្ហែក្បួនឃោសនារកសម្លេងឆ្នោត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិននៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានៅទីស្នាក់ការគណបក្សស្រុកស្រុកកោះសូទិន ។ ពិធីដង្ហែនេះមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងាចុះជួយស្រុក ឃុំ ភូមិជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រេីននាក់។ លោក ខៀវ កាញារីទ្ធ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។ លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃនៅប្រទេសស្វីស

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃនៅប្រទេសស្វីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឮនៅរាត្រីថ្ងៃសុក្រទី២០ ឮឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០ នាទីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីសដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ“ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។ ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ត...
លោកឧកញ៉ា ឡូវ ហ៊ឹង និងសហការី នាំយកថវិការប្រមាណ ១ម៉ឺនដុល្លារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច

លោកឧកញ៉ា ឡូវ ហ៊ឹង និងសហការី នាំយកថវិការប្រមាណ ១ម៉ឺនដុល្លារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកព្រៃឈខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២នេះ នៅក្នុងបរិវេណវត្តខ្ទឹង ដំណើរដោយ លោកឧកញ៉ា អែល សារ៉ុម បាននាំនូវ សារ៉ុង ថ្នាំពេទ្យ ប្រហុក អំពូលស៊ុល ឡាចំនួន២៦ដេីម។ លោកឧកញ៉ាបានឧបត្ថម្ភបបរសាមគ្គីចំនួន២ភូមិឧបត្ថម្ភឯកសណ្ឋា នប្រជាការពារចំនួន២ភូមិ ២០កំប្លេឧបត្ថម្ភអ្នកឈឺអ្នកស្លាប់ចង់ដៃមង្គលការ ឧបត្ថម្ភកម្មវិធីសរុបថវិការប្រមាណ ១០០០០ $(មួយម៉ឺនដុល្លា)ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច។...
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា២០ ២២ ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត៕...
បទអត្ថាធិប្បាយ៖ រុស្ស៊ីបញ្ចេញអាវុធទំនើបថ្មីៗវាយប្រហារមកលើអ៊ុយក្រែន និងបណ្តេញមន្រ្តីការទូត ដើម្បីកំញ៉ោញលោកខាងលិចពិសេសអាមេរិក

បទអត្ថាធិប្បាយ៖ រុស្ស៊ីបញ្ចេញអាវុធទំនើបថ្មីៗវាយប្រហារមកលើអ៊ុយក្រែន និងបណ្តេញមន្រ្តីការទូត ដើម្បីកំញ៉ោញលោកខាងលិចពិសេសអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញ ប្រទេសរុស្ស៊ីបានលើកឡើងថា ខ្លួនបានប្រើអាវុធឡាស៊ែរជំនាន់ថ្មីដ៏មានឥទ្ធិពលក្នុងប្រទេសអ៊ុយក្រែន ដើម្បីបាញ់កម្ទេចយានដ្រូន និងការពង្រាយគ្រឿងសព្វាវុធសំងាត់របស់ក្រុង Moscowដើម្បីប្រឆាំងនឹងការសម្រុកផ្ដល់អាវុធរបស់លោកខាងលិចឲ្យអ៊ុយក្រែន ។ កាលពីឆ្នាំ ២០១៨កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញមីស៊ីលបាលីស្ទីកអន្តរទ្វីប យានដ្រូននុយក្លេអ៊ែរក្រោមទឹក អាវុធល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ ហើយនៅពេលនេះ ពួកគេចាប់ផ្តើមបញ្ចេញវាបណ្តើរៗហើយ ។ លោក Yury Borisov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធា បាននិយាយប្រាប់សន្និសីទនៅទីក្រុង Moscow ថាអាវុធឡាស៊ែរមានឈ្នោះថា Peresvet កំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ហើយវាអាចគេចចេញពីការតាមដានដោយផ្កាយរណប រហូតដល់ ១.៥០០គីឡូម៉ែត្រពីលើដី ។ នៅពេលត្រូវបានសួរថាតើអាវុធប្រភេទនេះមែនទេ ដែលត្រូវបានប្រើនៅក្នុងប្រទេសអ៊ុយ...
បទអត្ថាធិប្បាយ៖អឺរ៉ុបឈរពាំងមុខអ៊ុយក្រែនរឿងផ្តល់អាវុធ អាមេ រិកការពារហ្វាំងឡង់ និងស៊ុយអែតរឿងចូលNato

បទអត្ថាធិប្បាយ៖អឺរ៉ុបឈរពាំងមុខអ៊ុយក្រែនរឿងផ្តល់អាវុធ អាមេ រិកការពារហ្វាំងឡង់ និងស៊ុយអែតរឿងចូលNato

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ លោក Josep Borrell គឺជាប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិអឺរ៉ុបថា សហ ភាពអឺរ៉ុប នឹងមិនបណ្ដោយឲ្យប្រទេសអ៊ុយក្រែនអស់គ្រឿងសព្វាវុធឡើយ ពោលគឺពួកគេនៅតែបន្តជួយពាំងមុខអ៊ុយក្រែនដូចអាមេរិកដែរ ក្នុងការផ្តល់អាវុធជួយធ្វើសង្រ្គាមជាមួយរុស្ស៊ី ។ មន្រ្តីការទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា រុស្ស៊ីអាចរង ការខាត បង់ដ៏ធំធេង ចាប់តាំងពីការវាយលុកលើអ៊ុយក្រែន ដោយបានលើកឡើង ថាកងទ័ពស្លាប់ និងរបួសដល់ទៅ ១៥ភាគរយ ប៉ុន្តែបានបដិសេធនៅពេលត្រូវបានសួរថា តើ លោកមានអារម្មណ៍ ថាសង្រ្គាមនេះនឹងបន្តអូសបន្លាយរយៈពេលប៉ុណ្ណាទៀត ដោយគ្រាន់តែនិយាយថា លោកមិនទាន់ហ៊ានធ្វើសម្មតិកម្ម នៅឡើយទេ ថាតើរុស្ស៊ីអាចទប់ទល់បានយូរប៉ុណ្ណាទៀតនោះ ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះ បានប្រកាសពីកញ្ចប់ជំនួយ សម្រាប់ទិញគ្រឿងសព្វាវុធ មួយវគ្គផ្សេងទៀត ដែលមានទំហំទឹកប្រា...
បទអត្ថាធិប្បាយ៖ រុស្ស៊ីបរាជ័យក្នុងសង្រ្គាមអ៊ុយក្រែន ខណៈដែលហ្វាំងឡង់និងស៊ុយអ៊ែត រំកិលកាន់តែជិតសម្ព័ន្ធណាតូ

បទអត្ថាធិប្បាយ៖ រុស្ស៊ីបរាជ័យក្នុងសង្រ្គាមអ៊ុយក្រែន ខណៈដែលហ្វាំងឡង់និងស៊ុយអ៊ែត រំកិលកាន់តែជិតសម្ព័ន្ធណាតូ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបាននិយាយកាលពីថ្ងៃច័ន្ទថា ពុំមានការគំរាមចំពោះរុស្ស៊ីទេប្រសិនបើប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកសម្ព័ន្ធណាតូ ប៉ុន្តែលោកបានព្រមានថា ទីក្រុង Moscowអាចនឹងឆ្លើយតបវិញ បើសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ពង្រឹងហេដ្ឋរចនាសម្ព័ន្ធយោធា នៅក្នុងរដ្ឋជាសមាជិកថ្មីរបស់អឺរ៉ុបខាងជើង ។ ការលើកឡើងរបស់លោក Putinគេអាចសន្និដ្ឋានបានថា លោកទំនងជាទទួលស្គាល់ការពិតហើយថា រុស្ស៊ីមិនបានជោគជ័យនោះទេនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយសូម្បីតែហ្វាំងឡង់ ដែលមានព្រំដែនដ៏វែងអន្លាយជាប់ខ្លួន ក៏លោកបើកភ្លើងខៀវឲ្យចូលជសមាជិកណាតូដែរបើទោះបីជាគេមើលឃើញថា វាអាចគំរាមកំហែងដល់សន្តិសុខរបស់ទីក្រុង Moscowក៏ដោយ ។ លោក Putin ដែលជាមេដឹកនាំដ៏មានឥទ្ធិពលរបស់រុស្ស៊ីតាំងពីឆ្នាំ ១៩៩៩ បានលើកឡើងម្តងហើយម្តងទៀតអំពីការពង្រីកខ្លួនក្រោយសម័យសូវៀតរបស់សម្ព័ន្ធយោធាណាតូឆ្ពោះទៅទិសខាងកើត ឆ្ពោះទៅព្រំដែនរុស្ស៊ីថាជាហេតុផ...
ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald’s ដកខ្លួនចេញពីរុស្ស៊ី ក្រោយប្រតិបត្តិការអស់រយៈពេល ៣០ឆ្នាំដោយសារសង្រ្គាមអ៊ុយក្រែន

ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald’s ដកខ្លួនចេញពីរុស្ស៊ី ក្រោយប្រតិបត្តិការអស់រយៈពេល ៣០ឆ្នាំដោយសារសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ ក្រុមហ៊ុនបម្រើសេវាកម្មអាហារទាន់ចិត្តដ៏ធំ McDonald's របស់សហរដ្ឋអាអាមេរិក នឹងបិទទីផ្សារនៅក្នុងប្រទេសរុស្ស៊ី ហើយលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសដែលកាន់តែឯកាខ្លាំងឡើងៗមួយនេះ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ៣០ឆ្នាំ ។ ក្រុមហ៊ុនលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ីចាប់តាំងពីការវាយលុករបស់ខ្លួនចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។ ដោយឡែក កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមហ៊ុនផលិតរថយន្តបារាំង Renaultបានប្រកាសថាខ្លួនបានប្រគល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីឲ្យទៅរដ្ឋាភិបាលក្រុងទីក្រុង Moscow ។ គួរឲ្យដឹងថាកាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន McDonald's បានបិទភោជនីយដ្ឋានចំនួន ៨៥០ ទីតាំង នៅក្នុងប្រទេសនេះជាទីដែលខ្លួននិយាយថា ក្រុមហ៊ុនលក់អាហារទាន់ចិត្តមួយនេះ បានជួលកម្លាំងពលកម្ម ចំនួន ៦២.០០០នាក់ ។ ក្រុមហ៊ុននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សាជីវកម្ម McDonald's បានប្រកាសថា ខ្លួនបានបិទទ្វារនៅក្នុងទីផ...