សម្តេច ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ
ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែមីនាឆ្នាំ២០២២នេះអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ។
កម្មវិធីនេះដោយមានការអញ្ជើញចូលរួមពី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីលទ្ធផលសំខាន់ៗដែលរដ្ឋបាលរាជធានីសម្រេចបានក្នុងឆ្នាំ២០២១ រួមមានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទប់ស្កាត់ការប៉ុនប៉ុងធ្វើសកម្មភាពខុសច្បាប់ពីក្រុមប្រឆាំងជ្រុលនិយម ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈការកែលម្អរអនាម័យបរិស្ថាន និងការចូលរួមក្នុងសកម្មភាពមន...








