សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។
ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រជះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តបន្តាប់។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយជំងឺឆ្លងសាកលនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃ៣១ ខែតុលា ២០២១ កម...








