រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នឹងទទួលបាននូវឱវាទល្អៗ ក្នុងនាមយុវជនជំនាន់ក្រោយ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ និង សហការី នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ហើយជំនួបនេះ ទទួលបាននូវឱវាទល្អៗពីថ្នាក់ដឹកនាំ ក្នុងនាមយុវជននិងជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរថា «ថ្ងៃនេះយើងខ្ញុំក្នុងនាមយុវជនជំនាន់ក្រោយបានដឹកនាំ សហការី ជាយុវជន ជួបថ្នាក់ដឹកនាំ គឺមានតម្លៃធំណាស់ ដោយបានទទួលនូវអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំស្ថាប័នដែលយើងខ្ញុំកំពុងតែបម្រើការងារ ជាពិសេស ឯកឧត្តម រដ្ឋមន្រ្តីបាន ណែនាំដំប៉ូន្មានល្អៗ ដើម្បីជាត្រីវិស័យ តម្រង់ទិសដៅការងារបន្តទៀត ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រពីរៀមច្បងជំនាន់មុន និងអ្នកនៅជុំវ...








