ស្រ្តីជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅតុលាការសៀមរាប ព្រោះត្រូវស្វាមី វាយឡើងរលូតកូន
សៀមរាប: ស្ត្រីរងគ្រោះព្រោះតែប្តីប្រើអំពើហឹង្សាដោយចេតនា និងអំពើផិតក្បត់ស្ទើរជារៀងរាល់ថ្ងៃ អស់រយៈពេលជាយូរឆ្នាំ ហើយបណ្តាលឱ្យនាងរលូតកូននៅក្នុងផ្ទៃអស់ពីរនាក់ ទើបនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាបដើម្បីស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។
ស្រ្តីរងគ្រោះឈ្មោះ រដ្ឋ រ៉ាន្នី អាយុ២៩ឆ្នំា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់"ដេលីខ្មែរ"ថា ”នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជា មួយប្តីនាងខ្ញុំតាំងតែពីឆ្នាំ២០១៣មកម្លេះ រហូតមកដល់ឆ្នាំ២ ០២១នេះ នាងខ្ញុំមានកូនបួននាក់ ម្នាក់អាយុ៧ឆ្នាំ ឯម្នាក់ទៀតនៅក្នុងផ្ទៃជិតគ្រប់ខែ ចំណែកឯកូនពីរនាក់ទៀតរលួតបាត់ ដោយ សារតែប្តីនាងខ្ញុំចូលចិត្តវាយដំច្រំធាក់ក្តិចខ្ញាំខាំជាំពេញខ្លួននាងខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ព្រោះតែគាត់មានសាហាយស្មន់ខាងក្រៅក្បត់ចិត្តនាងខ្ញុំ"។
ស្រ្តីរងគ្រ...








