លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺចុះទៅជួបនិងសុំទោសក្មេងស្រីដែលសន្តិសុខផ្សារទាត់កញ្ចែ្រងលក់ព្រីង
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុះទៅជួបនិងសុំទោសក្មេងស្រីម្នាក់ដែលត្រូវសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ចែ្រងលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
លោកថ្លែងថា"ក្រោយបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ"។
លោកលើកឡើងថា "ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺបានប្រព្រឹត្តបែបនេះ ។ នេះជាប្រសាសន៍លោកអភិបាលខេត្តកំពង់ស្ពឺតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១" ។
លោកបន្ថែមថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។លោកក៏បានសំណូមពរយ៉ាងទទូចដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្ន...








