សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។
ដោយសម្តេចបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបាានកំណត់ក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត ចតុកោណព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំប...








