អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព
កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
លោក កៅ ថាច បានប្រាប់ដល់បងប្អូនកសិករគំរូ អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ នេះចេញជារូបរាងឡើងក្នុងគោលបំណងរួមាន៖
១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ...








