លោក ឃួង ស្រេង៖ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទី៣ ត្រូវចាត់វិធានការចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ អាជ្ញាធរខណ្ឌ និងសង្កាត់មានជ័យទី៣ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការធ្ងន់ធ្ងរ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលា ការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ លើបុគ្គលនោះ ។
កាលពីព្រឹកថ្ងៃទី ០៨ខែកក្កដាឆ្នាំ ២០២០ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយ៏ លូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានជំរុញឱ្យមន្ដ្រីជំនាញ ត្រូវបន្ដកាយប្រឡាយ លូ ពិសេស ស្ថានីយ៏បូមទឹកនីមួយៗ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិច លង់នេះឲ្យបានប្រសើរឡើង។ ដូច្នេះ ស្ថានីយបូមទឹកលូប្រាំ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យទី១ ទី២និងទី៣ ការស្តារកាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌមានជ័យនេះ
ទំហំ១២ ម៉ែត្រ ប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ស...








