ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីកាំកុងត្រូលខេត្តតាកែវចុះពន្យល់ដល់សិស្សតាមសាលាពីនំ ចំណីហួសការបរិឆ្ឆេទដែលប៉ះពាល់សុខភាព

មន្ត្រីកាំកុងត្រូលខេត្តតាកែវចុះពន្យល់ដល់សិស្សតាមសាលាពីនំ ចំណីហួសការបរិឆ្ឆេទដែលប៉ះពាល់សុខភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖​ ​មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវរួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានទៅអប់រំសិស្សានុសិស្សនៅតាមសាលារដ្ឋនិងសាលាឯកជនឲ្យយល់ពី ចំណីអាហារដែលទិញទៅយកទៅបរិភោគសូមពិនិត្យមើលកាលបរិច្ឆេទឲ្យបានត្រឹមត្រូវជៀសវាងចំណីអាហារមួយចំនួនដែលហួសកាលបរិច្ឆេទនាំឲ្យប៉ះពាល់សុខភាព កាលពីអង្គារទី១៦ ខែកក្ដដា ឆ្នាំ២០១៩នេះ។ លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងថា គោលបំណងក្នុងការចុះត្រួតពិនិត្យនេះ​ គឺដើម្បីអប់រំដល់សិស្សានុសិស្សតាមសាលា​ឲ្យមានការយល់ដឹងពីសុខភាពតាមរយៈការទិញនំចំណីហូបនៅក្នុងសាលាដោយមុននឹងប្អូនសិស្សានុសិស្សទិញនំចំណីហូបសូមពិនិត្យមើលនំចំណីដែលមានគុណភាពត្រឹមត្រូវមានអនាម័យល្អមានការបរិច្ឆេទហើយត្រូវចៀសវាងដាច់ខាតចំពោះនំចំណីណាដែលគ្មានអនាម័យ គ្មានគុណភាព ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ដែលវានិងនាំឲ្យប៉ះពាល់ដល់សុខភាព។ ឆ្លៀតក្នុងឱកាសនោះលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលដា...
ជប៉ុន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង ៥២​លាន​ដុល្លារ​អាមេរិក​រយះ៧​ខែ ក្នុង​ឆ្នាំ​២០១៩

ជប៉ុន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង ៥២​លាន​ដុល្លារ​អាមេរិក​រយះ៧​ខែ ក្នុង​ឆ្នាំ​២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖​រយៈពេល ០៧ ខែ ក្នុង​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ​ចំនួន ០៣ លើក ដែលជា​ជំនួយ​របស់ប្រទេស​ជប៉ុន ផ្តល់​ឲ្យ​កម្ពុជា សរុប​ជា​ទឹកប្រាក់​ជាង ៥២​លាន​ដុល្លារ​អាម៉េរិក​។ ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស បានឲ្យដឹងក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា  កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន ០៣ លើក ក្នុង​រយៈពេល ៧​ខែ ក្ន...
សម្តេច​ក្រឡាហោមថា៖ ​កម្ពុជាសព្វថ្ងៃ មាន​ជនបរទេស​រស់នៅ​ជាង ៨​ម៉ឺន ៨​ពាន់​នាក់​

សម្តេច​ក្រឡាហោមថា៖ ​កម្ពុជាសព្វថ្ងៃ មាន​ជនបរទេស​រស់នៅ​ជាង ៨​ម៉ឺន ៨​ពាន់​នាក់​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ សម្តេច​ក្រឡាហោម ស ខេង បានប្រកាសថា «នៅ​កម្ពុជា មាន​ជនបរទេស​រស់នៅ​ស្របច្បាប់ តែ​ជាង ៨​ម៉ឺន ៨​ពាន់​នាក់​ប៉ុណ្ណោះ»​។​ ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិសអន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កាន់កាប់​ប្រើប្រាស់ ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមាន​មនុស្ស ៦៨៩៨៨១ នាក់ មាន ១០​សញ្ជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។​ ឯកសារមិនប្រក្រតីទាំងនោះ រួមមាន៖ អត្តសញ្...
អាមេរិកស្រែករកយុត្តធម៌ ខណៈដែលទួរគីមិនទិញយន្តហោះចម្បាំង F-35s

អាមេរិកស្រែករកយុត្តធម៌ ខណៈដែលទួរគីមិនទិញយន្តហោះចម្បាំង F-35s

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដានេះថា វាមិនយុត្តិធម៌សម្រាប់អាមេរិកទេ ដែលរដ្ឋាភិបាលប្រទេសទួរគីមិនព្រមទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ដោយបែរទៅទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទៅវិញ ។ សូមរំលឹកជូនថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលទួរគី បានដាក់សំណើសុំទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីរុស្ស៊ី និងសុំទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ប៉ុន្តែអាមេរិកបានដាក់លក្ខខណ្ឌថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងមិនលក់យន្តហោះចម្បាំង F-35s ឲ្យទួរគីទេ ។ ការដាក់លក្ខខណ្ឌពីអាមេរិកបែបនេះ រដ្ឋាភិបាលទួរគី បានសម្រេចចិត្តមិនទិញយន្តហោះចម្បាំង F-35s ពីអាមេរិក និងទិញមីស៊ីល S-400 ពីរុស្ស៊ី តែលោក ត្រាំ បែរជាស្រែករកយុត្តិធម៌ទៅវិញ ខណៈទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី ៕...
កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាប់បានកាកសំណល់សំរាមនាំចូលពីបរទេស៨៣ទូរកុងទឺន័រ នៅខេត្តព្រះសីហនុ

កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាប់បានកាកសំណល់សំរាមនាំចូលពីបរទេស៨៣ទូរកុងទឺន័រ នៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានឲ្យដឹងថាកុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបបាននៅខេត្តព្រះសីហនុ​ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។ លោក​នេត្រ ភក្ត្រា បានបន្ថែមថាការគាស់ទូរកុងទឺន័រនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និង សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោកគួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ លោកលូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ។ លោក​រដ្ឋលេខា...
ចាប់ពី​ថ្ងៃទី​១៦ដល់ថ្ងៃទី៣១​ ខែកក្កដានេះ តម្លៃ​ប្រេងសាំង នឹងបន្ត​ឡើងថ្លៃ

ចាប់ពី​ថ្ងៃទី​១៦ដល់ថ្ងៃទី៣១​ ខែកក្កដានេះ តម្លៃ​ប្រេងសាំង នឹងបន្ត​ឡើងថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​បានឲ្យដឹងថា ​តម្លៃ​ប្រេងឥន្ធនៈ​ នៅតាម​ស្ថានីយ​ប្រេងសាំង ទូទាំងប្រទេសកម្ពុជា  គិត​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឡើងថ្លៃ​បន្តិច​ធៀប​នឹង​កន្លះ​ខែ​មុន​។ តម្លៃ​ប្រេងសាំង​ធម្មតា ថ្លៃ ៣៧៥០ រៀល ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៥៥០ រៀល ក្នុង ១​លីត្រ​។ ។​ ​ចំណែក​ប្រេងសាំង​ស៊ុប​ពែរ គឺ​ក្រសួងពាណិជ្ជកម្ម មិនបាន​កំណត់​តម្លៃ​យូរ​ខែ​មកហើយ ដើម្បី​ទុក​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេង ប្រកួតប្រជែង​គ្នា​។ នៅ​កា​រ៉ា​ស់​សាំង លក់​ប្រេង កាល់​តិច តូ​តា​ល់ ភី​ធី​ធី តេ​ឡា និង​សូគីម៉ិច ពិសេស​នៅ​ភ្នំពេញ ក្នុង​រយៈពេល​កន្លះ​ខែ​នេះ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លក់​ក្នុងតម្លៃ ៤១០០ រៀល ក្នុង ១​លីត្រ​។​ ​សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រេងសាំង​ធម្មតា លក់​ក្នុងតម្លៃ ៣៦០០ រៀល ក្នុង ១​លីត្រ និង...
ជនអន្តោប្រវេសន៍ជាង ៦៨៨០០ នាក់ឆ្លងតាមព្រំដែនម៉ិកស៊ិកចូលអាមេរិក

ជនអន្តោប្រវេសន៍ជាង ៦៨៨០០ នាក់ឆ្លងតាមព្រំដែនម៉ិកស៊ិកចូលអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមមន្ត្រីគយ និងកងកម្លាំងការពារព្រំដែនអាមេរិកបានឲ្យដឹង​​ថា ចាប់ពីខែតុលា ឆ្នាំ២០១៨ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ ជនអន្តោប្រវេសន៍ប្រមាណ៦៨៨០០០នាក់បានឆ្លងកាត់តាមព្រំដែនប្រទេសម៉ិកស៊ិកចូលទឹកដីអាមេរិក ដែលជាចំនួនច្រើនបំផុត ។ ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ដោយព្រួយបារម្ភពីលំហូរចូលជនអន្តោប្រវេសន៍នេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពង្រាងច្បាប់ថ្មីមួយទៀតកាលពីថ្ងៃចន្ទទី១៥ ខែកក្កដានេះ ដែលជាច្បាប់រារាំងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិក ។ ពង្រាយច្បាប់ថ្មីនេះ មានគោលដៅសំខាន់ក្នុងការរឹតបន្តឹង និងរារាំងជនស្វែងរកសិទ្ធិជ្រកកោណនៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក មិនអោយចូលទឹកដីអាមេរិកទេ នៅពេលខាងមុខនេះ ៕...
កម្ពុជាប្រកាសប្រើប្រាស់App«Kingdom of wonder»លើកដំបូងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នានាកាន់តែខ្លាំង

កម្ពុជាប្រកាសប្រើប្រាស់App«Kingdom of wonder»លើកដំបូងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នានាកាន់តែខ្លាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេស​​​​ចរណ៍របស់ខ្លួន តាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក កាន់តែខ្លាំងក្លាថែមទៀត។ ការប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទ «Kingdom ​of wonder» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនការយល់ដឹងនិងចែករំលែកបទពិសោធន៍ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ក៏ដូចជាការប្រែក្លាយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មីនៃ...
៥ខែឆ្នាំ២០១៩​នេះ​ក្រសួងរ៉ែនិងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធបានជាង៤៥ពាន់លានរៀល

៥ខែឆ្នាំ២០១៩​នេះ​ក្រសួងរ៉ែនិងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធបានជាង៤៥ពាន់លានរៀល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរែនិងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធពីវិស័យរ៉ែ ថាមពល និងវិស័យប្រេងកាត បានចំនួនជាង ៤៥ ពាន់លានរៀល ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលបានចំនួនប្រមាណ ៥៤៣ លានរៀល ។ យោងតាមរបាយការណ៍ពី លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បង្ហាញថា ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការងារនេះក្រសួងបានលើកផែនការសកម្មភាព ការងារកែទម្រង់សំខាន់ៗមួយចំនួន ជាពិសេសនៅក្នុងអណត្តិទី៦នេះ ដែលក្រសួងបានចាត់ទុកថា ជាឆ្នាំនៃការប្រមូលផលធ្វើយ៉ាងណាជម្រុញឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ។ នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៩ នេះ ក្រសួងរ៉ែ និងថាមពលប្រមូលចំណូល មិនមែនសារពើរពន្ធ ពីវិស័យរ៉ែថាមពល និងប្រេងកាតបានចំនួនជាង ៤៥ពាន់លានរៀល ស្មើរនឹងប្រមាណជាង ៥៥% ក្នុងនោះការប្រមូលចំណូលតាមរយៈក្រុមការងារ នឹងទារបំណុលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចំនួន៥៤៣ លាន រៀ...
កម្ពុជា​ នឹង​ទទួល​នូវ​ឥទ្ធិពល​ព្យុះនៅបណ្តា​​ខេត្ត​មួយចំនួន តាម​មាត់សមុទ្រ

កម្ពុជា​ នឹង​ទទួល​នូវ​ឥទ្ធិពល​ព្យុះនៅបណ្តា​​ខេត្ត​មួយចំនួន តាម​មាត់សមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ខ្យល់មូសុង​និរតី បាន និង​កំពុង​បង្កើន​ឥទ្ធិពល មកលើ​តំបន់​មាត់សមុទ្រ គួបផ្សំ​នឹង​វិ​សម្ពាធ​មួយ ដែល​ស្ថិតនៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងលិច​។ វិ​សម្ពាធ នឹង​បំប្លែង​ខ្លួន ទៅជា​ព្យុះ​ទី​៥ ឈ្មោះ ដា​ណាស់ ( Danas ) នា​ថ្ងៃស្អែក មាន​ទិសដៅ ឆ្ពោះទៅកាន់​ប្រទេស​ចិន ភាគ​ខាងកើត​។ កម្ពុជា​យើង បាន​ត្រឹម​ទទួល​នូវ​ឥទ្ធិពល​តែប៉ុណ្ណោះ​។​ ​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​៖ ១-​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន ខ្យល់​ខ្លាំង បង្កើត​ទៅជា​រលក​ធំ និង​ខ្ពស់ៗ​។​ ២-​បណ្តា​ខេត្ត និង​រាជធានី នៅ​តំបន់​ទំនាប​កណ្តាល ភាគខាងត្បូង ភាគ​កណ្តាល និង​ភាគ​ខាងកើត ដែលមាន​ព្រំប្រទល់​ជាប់​វៀតណាម នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម​...