ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មាន៧ករណីជាសះស្បេីយថ្មីនិងជាសរុបមាន១១៧នាក់ជាសះស្បេីយ ហើយគ្មានអ្នកស្លាប់ទេ

មាន៧ករណីជាសះស្បេីយថ្មីនិងជាសរុបមាន១១៧នាក់ជាសះស្បេីយ ហើយគ្មានអ្នកស្លាប់ទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រហូតដល់ម៉ោង​ ៧:០០នាទីព្រឹក ថ្ងៃទី​ ២៥ មេសា​ ២០ ២០ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ ករណីដដែល និង មាន៧ករណីជាសះស្បេីយថ្មីជាសរុប យេីងមាន១១៧នាក់ជាសះស្បេីយ ស្លាប់គ្មាន។ អ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ៥នាក់។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវី ដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តសរុប​ ១១៣៩១​ ស្មេីនឹង​ ៧១១​ ក្នុង១លាន ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
លោក ជុំ កុសលថា”នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផង”

លោក ជុំ កុសលថា”នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផង”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។ បើអ្នកមិនមាននិងមិនយល់សំនួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័តមាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសបុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។ ពាក្យ« News » មកពីពាក្យ៖ N : North មានន័យ ខាងជើង E. : East មានន័យ ខាងកើត W : West មានន័យ ខាងលិច S. : South មានន័យ ខាងត្បូង ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មានត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា ...
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនិងរីករាល ដាលជម្ងឺកូវីដ១៩ បើទោះបីកម្ពុជាការឆ្លងនៅមានកម្រិតទាបក៏ដោយ

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនិងរីករាល ដាលជម្ងឺកូវីដ១៩ បើទោះបីកម្ពុជាការឆ្លងនៅមានកម្រិតទាបក៏ដោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបាន ចូលរួម ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ មេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើរ សួរសុខទុក្ខ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អស់លោក លោកស្រី ដោយបានលើក ឡើងថា៖ សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។ លោកស្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិ បាល ចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស...
ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ

ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ: ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី(កូវីដ- ១៩) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា៖ តាម របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន១២,០៧៩ នាក់ ស្រី៥,២៩២នាក់ ដោយស្ថានភាពជំងឺ ឆ្លងវីរុសកូរ៉ូណា(កូវីដ​-១៩)កាន់តែរីករាលដាលខ្លំាងឡើងនៅ ប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រ ទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុកចាប់​ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន២,៩២១នាក់ ស្រី១,៣៣៧ នាក់។ ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវ...
ធនាគារជាតិនៃកម្ពុជាប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក

ធនាគារជាតិនៃកម្ពុជាប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក ពិន័យរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ (មេសា-កញ្ញា ឆ្នាំ២០២០)។
ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រជាបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៅរដ្ឋ តិចសាស សហរដ្ឋ​អា​មេរិក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ ក្នុងការធ្វើបាតុកម្មប្រឆាំង បទបញ្ជាអោយស្នាក់នៅតែក្នុងផ្ទះរបស់រដ្ឋាភិបាល ដែលនេះបើតាមការចុះផ្សាយរបស់ Financial Times ។ ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានរៀបចំឡើងក្រោយពី រដ្ឋាភិបាលអាមេរិក បានដាក់ដាក់បទបញ្ជាអោយប្រជាពលរដ្ឋរបស់ ខ្លួនស្នាក់នៅតែក្នុងផ្ទះ និងបានប្រកាសបិទ សេដ្ឋកិច្ចផងដែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លង រាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្រុមប្រជាបាតុករ បានចេញធ្វើបាតុកម្មកាន់តែច្រើន ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រក្រុមប្រជាបាតុករ អោយចេញធ្វើបាតុកម្ម ប្រឆាំងអភិបាលរដ្ឋមួយចំនួន ដែលមិនព្រមដកបញ្ជាចេញ និងមិនព្រមបើកសេដ្ឋកិច្ចឡើងវិញ ៕...
លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញឲ្យហើយតាមផែនការនៅក្នុងរដូវ វស្សានេះ ដើម្បីបញ្ជៀសការជនលិច ដោយជំនន់ទឹក។ ថ្លែងនៅក្នុងកិច្ចប្រជុំរបាយការណ៍ស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញបានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការ​សាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបាន ប្រសិទ្ធភាព។ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួ...
លោក ហេង សុខ គង់អះអាងថា«ក្នុងត្រីមាសទីមួយឆ្នាំ២០២០មានការស្នេីសុំបេីកបង្កេីតរោងចក្រថ្មីចំនួន៧៧រោងចក្រ»

លោក ហេង សុខ គង់អះអាងថា«ក្នុងត្រីមាសទីមួយឆ្នាំ២០២០មានការស្នេីសុំបេីកបង្កេីតរោងចក្រថ្មីចំនួន៧៧រោងចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ហេង សុខ គង់ រដ្ឋលេ ខាធិការក្រសួងឧស្សាហកម្ម​​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០ នាទីស្តីការគណះរដ្ឋមន្រ្តីថា ក្នុងរយះពេលត្រីមាសទីមួយឆ្នាំ​២០​២០នេះ មាន ការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧ រោងចក្រនៅកម្ពុជានេះ ដែលនេះគឺជាការឆ្លុះបញ្ចាំងអោយឃេីញពីការជឿជាក់របស់អ្នកវិនិយោគលេីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ លោក ហេង សុខគង់ គូសបញ្ជាក់ទៀត​​​ថា ទន្ទឹមនឹងការស្នេីសុំបង្កេីតរោងចក្រថ្មីយ៉ាងនេះក្តី ក៏យេីងឃេីញថាមានរោងចក្រចំនួន៦ផងដែរ ដែលបានស្នេីសុំបិទនៅកម្ពុជា ស្របពេលដែលកម្ពុជាក៏ដូចនៅលេីពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វេីអោយរោងចក្រមួយចំនួនបង្ខចិត្តបិទ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដេីមដេីម្បីផលិត។ តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ គឺក្រសួងយល់ឃេីញថាប្រហែលជា រោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន ឬបញ្ហាមួយចំនួនផ្សេងទៀតដែល...
គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពី​​​លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០

គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពី​​​លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៦០ហើយ​កិច្ចប្រជុំនេះធ្វើ​ឡើង​នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។​​ បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក.ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖ របៀបវារៈទី ១៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ។ របៀបវារៈទី ២៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីវិសោធនកម្មលើប្រកាសលេខ០០៤/១៥ គ.ម.ក. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ។ របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើ...