ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

គុនខ្មែរនិងការប្រណាំងម៉ូតូទឹកត្រៀមប្រកួតលក្ខណៈអន្ដរជាតិដើម្បីអបអរបុណ្យសមុទ្រចុងសប្ដាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹមទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រដោយលោកបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ ។ លោកបានថ្លែងថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និ...
ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់​ថា​ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពស្ថាប័ន តាមរយ...
ចិនប្រកាសឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងទី២ ឈ្មោះ ហ្សានតុង

ចិនប្រកាសឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងទី២ ឈ្មោះ ហ្សានតុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនាវាដឹកយន្តហោះចម្បាំងទី២របស់ខ្លួន ឈ្មោះ ហ្សានតុង (Shandong) ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post ។ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ពិធីប្រគល់នាវាដឹកយន្តហោះចម្បាំងទី២ទៅឲ្យកងទ័ពជើងទឹកចិន ត្រូវបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹកចិន សាន់យ៉ា (Sanya) ដែលមានទីតាំងនៅភាគខាងត្បូងនៃកោះហៃណាន នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះដណ្តើមកម្មសិទ្ធិដែនទឹកជាមួយប្រទេសវៀតណាម ព្រុយណេ ហ្វីលីពីន និងម៉ាឡេស៊ី ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១២កន្លងទៅ ប្រមុខដឹកនាំកំពូលរបស់ប្រទេសចិន បានប្រគល់នាវាដឹកយន្តហោះចម្បាំងចម្បាំងទី១ឈ្មោះ លីអៅនីង (Liaoning) ដែលជានាវាដឹកយន្តហោះចម្បាំងរបស់អតីតសហភាពសូវៀត ហើយចិនបានទិញពីប្រទេសអ៊ុយក្រែន និងយកទៅជួសជុលឡើងវិញ ប៉ុន្តែនាវាដឹកយន្តហោះចម្បាំងទី២របស់ចិន ហ្សានតុង ...
ហុងកុងខាតបង់ទឹកប្រាក់វិនិយោគជាង៥ពាន់លានដុល្លារអាមេរិកដោយសារក្បួនបាតុកម្ម

ហុងកុងខាតបង់ទឹកប្រាក់វិនិយោគជាង៥ពាន់លានដុល្លារអាមេរិកដោយសារក្បួនបាតុកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ធនាគាររបស់ប្រទេសអង់គ្លេស Bank of England បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ ស្តីពីស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាល (Central Bank’s Financial Stability Report) ដែលបង្ហាញថា ទីក្រុងហុងកុង បានខាតបង់ទឹកប្រាក់វិនិយោគ ប្រមាណជាង៥ពាន់លានដុល្លារអាមេរិក ដោយសារតែក្បួនបាតុ កម្មរបស់ប្រជាបាតុករ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ របាយការណ៍បានឲ្យដឹងថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុង បានអូសបន្លាយអស់រយៈពេលជាង៦ខែហើយ ហើយក្នុងរយៈពេលនេះ លំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹង១.២៥%នៃផលិត ផលសរុបក្នុងស្រុកត្រូវបានអាក់ខាន ដោយសារក្បួនបាតុកម្ម ។ របាយការណ៍របស់ធនាគាររបស់ប្រទេសអង់គ្លេស Bank of England ដដែលបានបន្តថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករហុងកុង មិនត្រឹមតែបំផ្លាញលំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគ ជាង៥ពាន់លានដុល្លារអាមេរិកទេ ក្បួនបាតុកម្មនៅហុងកុ...
វៀតណាមចោទប្រកាន់ចិនពីបទរំលោភតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង

វៀតណាមចោទប្រកាន់ចិនពីបទរំលោភតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសវៀតណាម លោក ង្វៀន ហ្កុក ឌុង (Nguyen Quok Dung) បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសចិន នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះពីបទរំលោភបំពានលើតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ។ ការចោទប្រកាន់របស់លោក ង្វៀន ហ្កុក ឌុង ត្រូវបានធ្វើឡើងក្រោយពីនាវារុករកប្រេង និងនាវាល្បាតរបស់ប្រទេសចិន បានចូលទៅក្នុងដែនទឹកនៅសមុទ្រខាងត្បូង ដែលវៀតណាមអះអាងថាជារបស់ខ្លួន អស់រយៈពេលជាច្រើនខែ ។ លោក ង្វៀន ហ្កុក ឌុង បានថ្លែងថា លោកសង្ឃឹមថា មេដឹកនាំរបស់ប្រទេសចិននឹងបញ្ឈប់សកម្មភាពវ៉ាងទីយកដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២០ខាងមុខនេះ ដែលអាចបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរបាន ។ សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានចំនួន៤ប្រទេស មានប្រទេសព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម មានជម្លោះជាមួយប្រទេសចិនក្នុងការដណ្តើមយកកម្មសិទ្ធនៅសមុទ្រចិនខាងត្បូង ហើយវ...
ឧកញ៉ាលី យ៉ុងផាត់ ចំណាយទុនវិនិយោគជាង ២០០ លានដុល្លារអាមេរិក លើវិស័យកសិឧស្សាហកម្មដំណាំអំពៅ

ឧកញ៉ាលី យ៉ុងផាត់ ចំណាយទុនវិនិយោគជាង ២០០ លានដុល្លារអាមេរិក លើវិស័យកសិឧស្សាហកម្មដំណាំអំពៅ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ  អមដំណើរដោយលោកឧកញ៉ា លី យ៉ុងផាត់ និងសហការីបានអញ្ជើញពិនិត្យសកម្មភាព ប្រមូលផលអំពៅ និងខ្សែច្រវ៉ាក់ផលិតកម្មរបស់ រោងចក្រកិន និងផលិតស្កអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ របស់លោកឧកញ៉ា លី យ៉ុងផាត់។ នៅ​ថ្ងៃទី ១៧ ខែធ្នូ​ ឆ្នាំ២០១៩នេះ ។ តាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ បានឲ្យដឹងថារោងចក្រមានសក្តានុពលផលិតក្នុងមួយថ្ងៃបានស្ករស ចំនួន ១ពាន់តោន និងស្ករឆៅ ចំនួន ១ពាន់តោន ដោយប្រើអំពៅប្រហែល ១ម៉ឺនតោន  ។​  ក្នុងនេះ៣០ភាគរយក្រុមហ៊ុនផលិត និង ៧០ ភាគរយទៀតទទួលបានពីការចុះកិច្ចសន្យា ទិញពីប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។ ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ ទីផ្សារធំនាពេលបច្ចុប្បន្នគឺប្រទេសវៀតណាម និងក្នុងស្រុក ហើយទៅអនាគតត្រៀមរៀបចំឯកសារស្នើសុំនាំចេញទៅកាន់ទីផ្សារក្រៅតំបន់បន្ថែមទៀត។ លោករដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិ...
លោកសាយ សំអាល់ ថា៖កម្ពុជាកំពុងសិក្សាលក់កាបូន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ នៅខេត្ត​ស្ទឹងត្រែង

លោកសាយ សំអាល់ ថា៖កម្ពុជាកំពុងសិក្សាលក់កាបូន ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ នៅខេត្ត​ស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា  មាន​តែប្រទេសកម្ពុជានិងប្រទេស ឥណ្ឌូនេស៊ីប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ «យើងកំពុងតែធ្វើការសិក្សានិងបន្តលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត»។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងបែបនេះ ក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូកជាតិនៅទីស្តីការក្រសួង​បរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់ថា ការខិត​ខំប្រឹងប្រែងគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ។ សុមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាម...
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគីរី ៖  ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលព្រឹត្តទៅនៅភូមិដំណាក់នាគខេត្តមណ្ឌលគីរី ។ កាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក សាន វិសាល សមាជិកក្រុមប្រឹក្សា ភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ លោក ចាន់ សីហា អគ្គនាយករង និងជាតំណាងបុគ្គលិក នៃធនា គារអភិវឌ្ឍន៍ជនបទ ។ លោក កៅ ថាច បានអបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដ៏ល្អប្រសើររបស់នាយកដ្ឋាន និងអង្គភាពគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារ បានល្អប្រសើរ ហើយសមិទ្ធ ផលសម្រេចបានទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជន បទពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល និងថ្នាំដឹកនាំ របស់ធនាគារអភិវឌ្ឍជនបទ។ លោកកៅ ថាច បានណែនាំដល់បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ទាំងអស់ឱ្យខិតខំប្រឹងប...
ការព្យួរEBAឬមិនព្យួរមិនប៉ះពាល់ដល់បរិយាកាស​​វិនិយោគពីក្រៅប្រទេសមកកម្ពុជានោះទេ

ការព្យួរEBAឬមិនព្យួរមិនប៉ះពាល់ដល់បរិយាកាស​​វិនិយោគពីក្រៅប្រទេសមកកម្ពុជានោះទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ចាត់ទុកថា សភាពាណិជ្ជកម្មគឺជាគ្រឹះស្ថានឯកជនរបស់រដ្ឋ ហើយរឿង EBA គឺអនុវត្តទៅតាមជំហរ​បស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ហើយការព្យួរ EBA ឬមិនព្យួរមិនមានផលប៉ះពាល់ដល់បរិយាកាសអ្នកវិនិយោគពីក្រៅប្រទេសដែលកំពុង​តែវិនិយោគនៅកម្ពុជានោះទេ។ លោកឧកញ៉ាមានប្រសាសន៍ទៀតថា«យើងក្នុងនាមវិស័យឯកជន យើងមិនបារម្ភឬខ្វល់អ្វីនោះទេ ហើយ EBAនេះ លុះត្រាតែ១ឆ្នាំយ៉ាងយូរ ទើបអាចវាយតម្លៃបានពីផលប៉ះពាល់​ឬមិនប៉ះពាល់ ហើយចំណែកស្ថានភាពអ្នកវិនិយោគពីក្រៅប្រទេសនៅតែមានសកម្មភាពជាធម្មតាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ ពោលអ្នកវិនិយោគពី ជប៉ុន អាមេរិក និង​​​បណ្តាប្រទេសផ្សេងទៀតនៅតែមកទាក់ទងវិនិយោគធម្មតា»។ អ្នកវិនិយោគខាងលើរំពឹងថា កម្ពុជាសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននៅពេលខាងមុខដ៏ខ្លី ដែលនឹងធ្វើឲ្យកម្ពុជាយើងរួចពន្ធនាំចូល​ទៅចិន...
ចិនកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម

ចិនកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន  បានថ្លែងកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ ថា ចិនកំពុងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជ កម្ម ដោយងាកទៅពង្រឹងទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប ទាំងខាងនយោបាយ និងខាងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់ CNBC ។ លោក វ៉ាង យី បានបន្ថែមថា សហភាពអឺរ៉ុបនឹងក្លាយជាដៃគូដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមបញ្ចូលទាំងប្រទេសរុស្ស៊ី និងជប៉ុនផងដែរ ដោយពឹង ផ្អែកកាន់តែតិចលើទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកនៅពេលខាងមុខ ។ រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ី អឺរ៉ុប នៅប្រទេសអេស្ប៉ាញ ដោយមានរដ្ឋមន្ត្រីការបរទេសមកពីតំបន់អាស៊ី និងអឺរ៉ុប ចូលរួម ដោយពិភាក្សាផ្តោតសំខាន់លើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ជាពិសេសជាមួយប្រទេសចិន ៕  ...