ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋានកាំកុងត្រូល ជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់

អគ្គនាយកដ្ឋានកាំកុងត្រូល ជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី លើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលជាសេនាធិការក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា យន្តការនៃការផ្តល់កិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងមន្ត្រីសាខាកាំកុងត្រូល ប្រចាំរាជធានី-ខេត្ត ប្រមាណ ១៩០នាក់។ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាពិសេសការចងក្រងច្បាប់ និងលិខិតបទដ្ឋាន គតិយ...
អ៊ីរ៉ង់ចាប់ផ្តើមសកម្មភាពផលិតអាវុធនុយក្លេអ៊ែរចាប់ពីថ្ងៃពុធស្អែកនេះទៅ

អ៊ីរ៉ង់ចាប់ផ្តើមសកម្មភាពផលិតអាវុធនុយក្លេអ៊ែរចាប់ពីថ្ងៃពុធស្អែកនេះទៅ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាសយថា លោក ហាសាន រ៉ូហានី ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះពីចាក់បញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន សិនទ្រីហ៊្វ្យូច (Centrifuges) នៅថ្ងៃពុធស្អែក ក្នុងសកម្មភាពផលិតអាវុធក្លេអ៊ែរដោយចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូក្នុងកម្រិតខ្ពស់ ។ ទង្វើដែលអ៊ីរ៉ង់កំពុងធ្វើ គឺបំពានទាំងស្រុងទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសមហាអំណាចពិភពលោក ៥+១ កាលពីឆ្នាំ២០១៥កន្លងទៅ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស រួមទាំងប្រទេសអាល្លឺម៉ង់ ។ លោក ហាសាន រ៉ូហានី បាននិយាយថា អ៊ីរ៉ង់នឹងការបន្ថយការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ក្នុងចំណុចខ្លះ ក្រោយពីសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះបានដកខ្លួនចេញ ៕  ...
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការ សម្រាប់គាំពារថែសុខភាពដល់កម្មករ និងកុមារតូចៗ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការ សម្រាប់គាំពារថែសុខភាពដល់កម្មករ និងកុមារតូចៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការសម្រាប់គាំពារថែសុខភាព កម្មករ និងបន្តឧត្ថម្ភមាតុភាពសម្រាប់កម្មករនិយោជិតមន្ទីរគន្ធាបុប្ជា ការចុះសួរសុខទុក្ខកម្មករ-កម្មការិនី និងកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្តីក្រីក្រមានផ្ទៃពោះ និងកុមារតូចៗ ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ដើម្បីឆ្លើយតបនិងសកម្មភាពគាំពារសង្គម នៅក្នុងឆ្នាំ ២០២០ ខាងមុខ រាជរដ្ឋាភិបាលបានគ្រោងចំណាយកញ្ចប់ថវិការ សម្រាប់ការងារសង្គមជាច្រើន។ ការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ ក្នុងនោះបានត្រៀមកញ្ចប់ថវិការរបស់ក្រសួងសុខាភិបាល ដែលមានប្រមាណ ៦ប៊ីលានរៀល ក្នុងនោះមួយចំណែកសម្រាប់ពង្រីកមូលនិធិសមធម៌ ដើម្បីផ្តល់ឲ្យលទ្ធភាពឲ្យកម្មករ (ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ) ដែលមិនទាន់ចូលជាសមាជិករបបសន្តិសុខសង្គមថែទាំសុខភាព ដូចប្រជាជនដែលមានប័ណ្ណក្រីក្រផងដែរ ។ ចំណែកការបន្តឧត្តម្...
អាមេរិកផ្ញើលិខិតផ្លូវការទៅ UN ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រូលអាកាស

អាមេរិកផ្ញើលិខិតផ្លូវការទៅ UN ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រូលអាកាស

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិកបានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកានេះ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកល ដែលត្រូវបានរៀបចំឡើងដោយប្រទេសបារាំង ។ លិខិតដកខ្លួនរបស់អាមេរិក ត្រូវបានផ្ញើទៅកាន់អង្គការសហប្រជាជាតិស្របពេលដែល្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកលនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសចិន ។ មន្ត្រីការិយាល័យប្រធានាធិបតីបារាំង បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ទោះបីជាអាមេរិកបានដឹងច្បាស់ហើយថា បម្រែបម្រួលអាកាសធាតុសកល អាចនឹងធ្វើអោ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ចេញវិញ្ញាបនប័ត្រចុះបញ្ជីឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ចេញវិញ្ញាបនប័ត្រចុះបញ្ជីឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល ។ ១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។ ២. “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៩នាក់ ៕...
បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ

បេឡាជាតិរបបសន្តិសុខសង្គម៖ អ្នកបើកបររថយន្តដឹកកម្មករចូលរួមកែលំអរអំពីសុវត្ថិភាពរថយន្តឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីឱ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជំរុញការកែលំអរសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត ដែលមានការចូលរួមពីអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុប១៥០នាក់។ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩នេះ ។ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ បានមានប្រសាសន៍ប្រាប់អ្នកសារព័តមានថា ក្រោយបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ក្នុងន័យស្រាវជ្រាវទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃៗ គិតជាមធ្យមប្រជាពលរដ្ឋបានស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់ ដែលក្នុងនោះទាំងអ្នកស្លាប់និងអ្នករបួស ក៏មានកម្មករនិយោជិតផងដែរ។ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍...
សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ។ លោក វង្សី វិស្សុត  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា សហការរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបញ្ជាក់ថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ លើការអភិវឌ្ឍន៍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងក...
 អ្នកនាង ធី សុវណ្ណថា បង្ហាញ៣ចំនុចបញ្ជាក់ថាកញ្ញា ចរិយាកាត់តរូបភាពបង្កើតភស្តុតាងក្លែងក្លាយ

 អ្នកនាង ធី សុវណ្ណថា បង្ហាញ៣ចំនុចបញ្ជាក់ថាកញ្ញា ចរិយាកាត់តរូបភាពបង្កើតភស្តុតាងក្លែងក្លាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជនហ្វេសប៊ុកល្បីល្បាញមួយរូបបានព្យាយាមស្វែងរកភស្តុតាងជាចំណុចខ្សោយរបស់ កញ្ញា ចរិយា ចំនួនបីចំណុចយកមកអះអាងថា«ជារឿងប្រឌឹតក្លែងបន្លំកាត់តរូបភាព ដើម្បីបំផ្លាញកិត្តិយសរបស់នាងនឹងស្វាមីតែប៉ុណ្ណោះ»។ កញ្ញា ធី សុវណ្ណថាបានលើកយកភស្តុតាងបីចំណុចបានសរសេរថា«ខ្ញុំមាន​ភស្តុតាង​៣ចំនុចបញ្ជាក់ថា​«នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ»។ សកម្មជនហ្វេសប៊ុកល្បីល្បាញខាងលើ​និយាយថា«១នាងថាប្តីខ្ញុំថតរូបជាមួយនាងនៅថៃ៥ឆ្នាំមុនកាល៥ឆ្នាំមុន​លិខិតឆ្លងដែនប្តីខ្ញុំគ្មានចេញចូលប្រទេសថៃទេ​រាល់ការចេញចូលក្រៅប្រទេសខ្ញុំនិងប្តីខ្ញុំតែងទៅជាមួយគ្នាលិខិត​ឆ្លង​ដែន​យើងទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា។ តើនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ»? ចំណុចទី២ នាងឈ្មោះ អេង ចរិយា កើតឆ្នាំ១៩៩៧បច្ចុប្បន្ននាងមានអាយុ ២២ឆ្នាំ តើ១០ឆ្នាំមុន​ តើនាងមានអាយុប៉ុន្មាន?តើនាងហាន​បង្ហាញអត្ត​សញ្ញាណ​ប័ណ្ណទេ? ទី៣នាងថារស់នៅជាម...
នាយកក្រុមហ៊ុន TOP4 REALTY ចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី និងសិស្សានុសិស្សជាង៣០០នាក់

នាយកក្រុមហ៊ុន TOP4 REALTY ចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី និងសិស្សានុសិស្សជាង៣០០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកឧកញ៉ា ទេព វិសិទ្ធ ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុន TOP4 REALTY បានចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី (ចំនួនជាង150នាក់ និងសិស្សានុសិស្ស ជាង150នាក់ ។ ពិធីចែកអំណោយនេះធ្វើឡើងក្នុងឱកាសបុណ្យកឋិនទានរស្មីសាមគ្គី ដង្ហែលទៅ វត្តនាគរង្សី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពិថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកឧកញ៉ា ទេព វិសិទ្ធ បានផ្តល់អំណោយ យាយជីម្នាក់ៗទទួលបាន សំពត់មួយ តាជីអាវ​ មួយកម្លេរ។ ចំណែកសិស្សានុសិស្ស ក្នុងម្នាក់ទទួលបាន សៀវភៅ ប៊ិច និងថវិការ មួយចំនួនទៀត។ លោកឧកញ៉ា បានផ្តល់ដំបូន្មាន  ដល់សិស្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹងសិក្សារៀន ។ ព្រោះកុមារជា ទំពាំងស្នងឫស្សី  ។ ដូចនេះសូមប្អូនៗទាំងអស់ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ៕  ...
ឆ្នាំ២០២០ ខាងមុខនេះនិងមានអគារដ៏ស្កឹមស្កៃលំដាប់ផ្កាយប្រាំ នឹងលេចត្រដែតចំកណ្តាលទីក្រុងភ្នំពេញ

ឆ្នាំ២០២០ ខាងមុខនេះនិងមានអគារដ៏ស្កឹមស្កៃលំដាប់ផ្កាយប្រាំ នឹងលេចត្រដែតចំកណ្តាលទីក្រុងភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ទន្ទឹមនិងការរីកចម្រើនផ្នែកសេដ្ឋកិច្ច លើគ្រប់វិស័យ នៅពេលបច្ចុប្បន្ននេះ ជាពិសេសវិស័យសំណង់មានសន្ទុះរីកចម្រើនច្រើន ។ ទាំងនេះបណ្តាលមកពីកត្តាសន្តិភាព ស្ថិរភាពសង្គម និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសមានឳកាសចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចម្រើនយ៉ាងឆាប់រហ័ស ។ ម្ចាស់គម្រោងបានឲ្យដឹងថា នៅដើមឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ M.G.N Property Investment Co.Ltd នឹងបោះទុនវិនិយោគមានទំហំទឹកប្រាក់ប្រមាណជាង១០០លានដុល្លារ អាមេរិក ដើម្បីសាងសង់អគារចំនួន៣ (Architectural Complex) មានអគារកម្ពស់៣៨ជាន់ អគារកម្ពស់២៦ជាន់ និងអគារកម្ពស់៩ជាន់ ដែលសាងសង់នៅលើផ្ទៃដីប្រមាណ១០០០០ម៉ែត្រក្រឡា(ជាងមួយហិកតា) ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមការបញ្ជាក់របស់ម្ចាស់គម្រោងបានឲ្យដឹងថា សំណង់អគា...