ក្រសួងអប់រំពន្យល់ពីការ កាត់បន្ថយចំនួនមុខវិជ្ជាប្រឡងបាក់ឌុប
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា មុខវិជ្ជាប្រឡងក្នុងគោលបំណងបន្ថយបន្ទុក និងការខ្វល់ខ្វាយរបស់បេក្ខជនពីការប្រឡងរយៈពេល ២ថ្ងៃកន្លះ មកនៅត្រឹមរយៈពេល ២ថ្ងៃ និងពី១០មុខវិជ្ជា មកនៅត្រឹម៧មុខវិជ្ជា។។
ក្រសួងអប់រំបានអះអាងថា ការកាត់កាត់បន្ថយចំនួនមុខវិជ្ជាប្រឡងបាក់ឌុបនេះ ចំណុចនេះមិនបានធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការសិក្សាទេ ដោយសិស្សទាំងអស់បានពង្រឹងសមត្ថភាពតាមរយៈការ ប្រឡងឆមាសនូវគ្រប់មុខវិជ្ជារួចហើយ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕
...








