កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
កំពង់ឆ្នាំង៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តជុំវិញ អាជ្ញាធរដែនដី និងមន្ត្រីបច្ចេកទេស ។
បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។
ប្រព័ន្ធនេះត្រូវបានដឹកនាំរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំ...








