ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចក្រឡាហោម ស ខេង បាន​​អញ្ជើញក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង

សម្តេចក្រឡាហោម ស ខេង បាន​​អញ្ជើញក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ លោក ចេម ប្រា អភិបាលនៃគណៈអភិបាកលស្រុកពារាំង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា វត្តមេលប់ បង្កើតឡើងនៅឆ្នាំ​១៧៣៥ នៅលើទីតាំងដីទួលព្រះធំ ក្បែរភូមិ ដោយព្រះចៅធិការព្រះនាម មុំ ញ៉ែម បានសាងសង់កុដ្ឋ និងរោងឧបោសថកម្ម រហូតដល់ឆ្នាំ១៧៩០ បានប្ដូរមកទួលព្រៃក្ដី ដោយព្រះចៅអធិការព្រះនាម ម៉ា ឃុន និងព្រះតេជគុណព្រះនាម ប្រាក់ ព្រីង រហូតដល់ឆ្នាំ១៨៨១ ក៏បន្តប្ដូរមកនៅក្បែរភូមិវិញ ដោយឆ្លងកាត់ព្រះចៅអធិការជាបន្តបន្ទាប់។ លោកបន្តថា នៅក្នុងសម័យសង្គ្រាមដើមទសវត្ស ១៩៧០ មានការទំលាក់គ្រាប់បែកបណ្ដាលឱ្យខូចខាតវត្ត និងសុគតព្រះសង្ឃមួយអង្គ ហើយចូលដល់សម័យខ្មែក្រហម សមិទ្ធផលវត្តមេលប់ត្រូវបានកម...
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃ ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃ ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែង ក្នុង​​ងឱកាសសម្តេចជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះថា  “ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃ ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ”។​​    ...
ចិន​​ចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួតជាមួយ​​សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា 

ចិន​​ចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួតជាមួយ​​សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នៅ​​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣បានសហការជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត រវាងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន។ ពិធីនេះ ចូលរួមដោយ​លោក​​ ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅសណ្ឋាគារសុខាភ្នំពេញ ដែល ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះមានគោលបំណងដើម្បីជំរុញការនាំចេញដំឡូងមី ដោយត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០០ ០០០តោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។ លោក​​ ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថានៅក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធី៍សាត់៖ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីសឹងពោធិ៍សាត់១រួចហើយនោះសម្ដេច​តេជោ ហ៊ុន សែន ក៏នៅព្រឹកថ្ងៃអង្គារទី១៤ ខែមីនាឆ្នាំ២០២៣នេះបានអញ្ជើញ​ធ្វើដំណើរមកកាន់កន្លែងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងជួបកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ។ សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេស​ចិន ដែលធ្លាប់មា...
ក្រុមហ៊ុនទឹកបរិសុទ្ធអរុណា បរិច្ចាគទឹកសុទ្ធចំនួន១ពាន់កេស និងថវិកា៥០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែម៥០លានរៀលទៀត ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

ក្រុមហ៊ុនទឹកបរិសុទ្ធអរុណា បរិច្ចាគទឹកសុទ្ធចំនួន១ពាន់កេស និងថវិកា៥០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែម៥០លានរៀលទៀត ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ មានពិធីប្រគល់-ទទួល ទឹកបរិសុទ្ធ អរុណា ចំនួន១ពាន់កេស និងថវិកាចំនួន១០០,០០០,០០០រៀល (មួយរយលានរៀល) ផ្ដល់ជូនមជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន។ ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកស្រី  សុខា គងពិសី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អរុណាកូ CO.LTD អមដំណើរដោយលោកជំទាវ ហ៊ុន ម៉ាណា។ ក្នុងឱកាសនោះ លោកស្រី​​ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់ស្ត្រីជាមាតា និងទារកទាំងអស់​។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលនៅទីនេះ។ នាឱកាសនោះ បន្ថែមលើថវិការពីក្រុមហ៊ុ...
អ្នកតំណាងរាស្រ្ត សេរី កុសល​ ៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាព និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

អ្នកតំណាងរាស្រ្ត សេរី កុសល​ ៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាព និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ​ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា  សេរី កុសល  នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បាន​​ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​ អ្នក​តំណាងរាស្រ្តខាង​លើ​​បានអញ្ជើញជួបសំណោះសំណាលជាមួយពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នុំស្រុក ខេត្តបន្ទាយមានជ័យប្រមាណ ១១០០នាក់។ ក្នុងឱកាសនោះ លោក​​ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចផ្តាំផ្តើមសាកសួរសុខទុក្ខ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងា​ររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកគណ​បក្...
ពលរដ្ឋខ្មែររស់នៅខេត្ត British Columbiaប្រទេសកាណាដា បានបន្ដរៃអង្គាសថវិកាបានចំនួន ៥,២១០ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា

ពលរដ្ឋខ្មែររស់នៅខេត្ត British Columbiaប្រទេសកាណាដា បានបន្ដរៃអង្គាសថវិកាបានចំនួន ៥,២១០ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅខេត្ត British Columbia នៃប្រទេសកាណាដា បន្ដរ៉ៃអង្គាសថវិកាបាន ៥,២១០ ដុល្លាអាមេរិក ដើម្បីបន្ដឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បាននាំយកថវិកា ដែលបានមកពីការរៃអង្គាសប្រគល់ជូនមូលនិធិគន្ធបុប្ផា។ ថវិកាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនមូល និធិគន្ធបុប្ផា ដោយឯកឧត្តម ផាន អូន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បានប្រគល់ជូន លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណដល់ លោក ផាន អូន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណប...
អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» សហការរៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “

អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.» សហការរៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០ ២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទ ប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារក្នុងសាលារៀន សរុបប្រមាណ៤០០នាក់។ វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសា លាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។ ថ្លែងក្នុងមតិស្វាគមន៍ដល់វគ្គបណ្តុះបណ្តាលនេះ លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និ...
សម្តេចតេជោ ហ៊ុន សែន តែងតាំង លោក អ៊ី សុខឡេង ជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន តែងតាំង លោក អ៊ី សុខឡេង ជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ:  លោកអុី សុខឡេង អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ត្រូវបាន សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច តែងតាំងលោក ជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ ។ ការតែងតាំង នេះ គឺ ដោយសារតែ លោក អ៊ី សុខឡេង កន្លងទៅមានស្នាដៃជាច្រើន  ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ទាំសងកិច្ចការនយោ បាយ សង្គម  សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានជាពិសេស ជាមួយនិងប្រជាជន មន្ត្រីរាជការ ទទួលបានការគាំទ្រ ផងដែរនាពេលកន្លងមក។ ពលរដ្ឋបង្ហោះសារគាំទ្រលោកបាន បញ្ជាក់ថា" ខ្ញុំបាទនិងភរិយាព្រមទាំងកូនចៅទាំងអស់ សូមថ្លែងនូវសេចក្តីសោមនស្សរីករាយ គោរពជូនពរ ឱ្យ លោក អុី សុខឡេង សមាជិកគណៈកម្មាធិការអចិន្ត្ រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ទទួលបាននូវ សុខភាព ល្អបរិបូរណ៍កម្លាំងពលាំង មាំមួន អាយុ យឺនយូរ ជាពិសេសជួបប្រទះតែនឹងពុទ្ធពរទាំង 4 ប្រការគឺ : អាយុ វណ្...
លោក គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល

លោក គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រុកមុខកំពូល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ស្ថិតក្នុងវត្តព្រែកមុន្នីវ័ន(ហៅវត្តព្រែកឫស្ស) ភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល។ បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន១៨៥ លើកស្មើនឹង ២៦១,៩៣៧ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិព្រែក ឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល សរុបចំនួន ១,៤៤៨ ប័ណ្ណ។ លោកអភិបាលខេត្តបញ្ជាក់ថា" ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងខេត្ត កណ្តាល ថាការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពល រដ្ឋយកទៅ បង្កបង្កើ...