ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួនស្ត្រី សង្ស័យ ម្នាក់ជាអ្នកលេងតុងទីន និង ត្រូវជាកូនតុងទីន ពាក់ព័ន្ធនឹងការចេញ សែកស្អុយ និង កិបកេងលុយតុងទីន ចំនួន រាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ស្រ្តីសង្ស័យ រូបមានឈ្មោះ ភ័ណ្ឌ​ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ដោយយោង តាមពាក្យបណ្តឹង ឈ្មោះ គង់ ណាក់នីន រស់នៅលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្ក...
បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។ បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ដែលផ្គើននឹងបទបញ្ជា...
រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងពីសកលវិទ្យាល័យBODHISASTRA,FLORIDA,USA

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងពីសកលវិទ្យាល័យBODHISASTRA,FLORIDA,USA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ ពោធិសត្វ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាក​លវិទ្យាល័យ BODHISASTRA,FLORIDA,USA មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វ​ផ្សាយនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយនេះ បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើអោយកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោ...
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន និងភរិយា គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី  ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន និងភរិយា គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភរិយា ព្រមទាំងមន្ត្រី ក្រោមឱវាទ ផ្ញើសារគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។   ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ ឧត្តមសេនីយត្រី អ៊ី ចំរើន  សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការ​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ សំដៅបម្រើដល់...
លោករដ្ឋមន្ដ្រី ឌិត ទីណា ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល

លោករដ្ឋមន្ដ្រី ឌិត ទីណា ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។ បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក លោក​​រដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។ លោក​រដ្ឋមន្រ្តី​​បានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។ លោកបានសង្កត់...
ស្រ្តីម្នាក់ត្រូវបានប្តី វាយឲ្យសន្លប់រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅខណ្ឌពោធិ៍សែនជ័យ

ស្រ្តីម្នាក់ត្រូវបានប្តី វាយឲ្យសន្លប់រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ ត្រូវបានបុរស ជាប្តីអនិកជនខ្មែរអាមេរិកម្នាក់ វាយឲ្យសន្លប់ រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់ស្រមោល ព្រោះតែភ្លើងប្រចណ្ឌ ប្រព្រឹត្តកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែង ផ្ទះ11A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មូល នេត ភេទប្រុស អាយុ ៦០ឆ្នាំ ជាងជាខ្មែរអនិកជន រស់នៅសហរដ្ឋអាមេរិក ( ត្រូវជាប្តី ) បានកំពុងតែរត់គឹចខ្លួន ។ ចំណែកឯ ជនរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣ ៨ឆ្នាំ មុខរបរ បើកសាឡន មានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានកម្លាំ ងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និង ត...
ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភកូនសិស្សស្រី អាយុ ១៥ ឆ្នាំ រួចថតវីដេអូ ដើម្បីទុកគំរាម

ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភកូនសិស្សស្រី អាយុ ១៥ ឆ្នាំ រួចថតវីដេអូ ដើម្បីទុកគំរាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ នាយករងវិទ្យាល័យ ម្នាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ក្មេងស្រី រងគ្រោះម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីម្នាក់ ដែលជាសិស្សសាលា និងករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសណ្តំ រួចចាប់រំលោភទៅលើ ជនរងគ្រោះ បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ ង៉ែត សុខខេង ភេទ អាយុ ៤១ឆ្នាំ មុខរបរ ជា នាយករង សាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលបាននិយាយថា: យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះ ជនសង្ស័យបានល្បួងលួងលោមកុមារីជាកូន...
រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ស្នើសាលាអន្តរជាតិសិង្ហបុរី-កម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា (SCIA) ដែលមានប្រព័ន្ធអប់រំពីសិង្ហបុរី ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវគ្គខ្លីៗដល់យុវជនកម្ពុជា ឱ្យមានសមត្ថភាពចូលប្រឡូកក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្លាំងនាពេលបច្ចុប្បន្ន។ ការស្នើឡើងបែបនេះ របស់ លោក​​បណ្ឌិត អ៉ិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកប្រតិបត្តិនៃសាលាអន្តរជាតិ SCIA នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ជាកិច្ចចាប់ផ្តើម លោក Tan Wee Pin បានជម្រាបជូនលោក​​រដ្ឋមន្ត្រីពីកម្មវិធីរបស់ សាលាអន្តរជាតិ SCIA ដោយបង្កើតក្នុងឆ្នាំ២០១៧ ជាបុត្រសម្ព័ន្ធរបស់វិទ្យាស្ថានគ្រប់គ្រងរបស់សិង្ហបុរី (Singapore Institute of Management) បង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរី។ ...
អង្គភាពប្រឆាំងអំពើពុករលួយ ACU និងក្រសួងរៀបចំដែនដី កំពុងមានចំណាត់ការ ស្រាវជ្រាវប្រវត្តិដីនិងផ្អាកកាចេញប្លង់

អង្គភាពប្រឆាំងអំពើពុករលួយ ACU និងក្រសួងរៀបចំដែនដី កំពុងមានចំណាត់ការ ស្រាវជ្រាវប្រវត្តិដីនិងផ្អាកកាចេញប្លង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អង្គភាពACU និងក្រសួងរៀបចំដែនដី កំពុងមានចំណាត់ការ ស្រាវជ្រាវប្រវត្តិដីនិងផ្អាកកាចេញប្លង់រឹងបុរសម្នាក់ឈ្មោះប៉ាក ម៉ាប់ អាយុ៥៥ឆ្នាំ នៅអំឡុងឆ្នាំ១៩៨៧ មានមុខរបរ ជាអ្នករកស៊ី ទិញ ឈើខ្លឹមច័ន្ទគ្រឹស្នាផងនិង ធ្វើស្រែចំការផងក្នុងនោះមានដូងជិត៧០០ដើម ត្នោត និងស្វាយចន្ទីរាប់សិបដើម និងបន្លែបង្ការជាច្រើនមុខទៀត រស់ នៅអាស្រ័ យផលនៅលើផ្ទៃដីចំនួន ៤៤,៤ ហិកតាស្ថិតក្នុងភូមិព្រែកស្វាយសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្ត កោះ កុង។ ចំពោះការធ្វើឯកសារកាន់កាប់ដីក្នុងឆ្នាំ១៩៩២ ដែលមានប្លង់កាន់កាប់ចំនួន៧ប្លង់ ចេញដោយអាជ្ញាធរឃុំ និងមានមេភូមិ ចូលរួមវាស់វែង ព្រមទាំងសាក្សី ជាច្រើននាក់ កំពុងរស់នៅសព្វថ្ងៃទៀតផង។ លោកប៉ាក ម៉ាប់ បានបញ្ជាក់ថា នៅដើមខែឧសភា ឆ្នាំ២០០៤ រូបលោក ត្រូវបានតុលារចេញដីការឆែកឆេរ និងឃាត់ខ្លួនរូបលោក ដោយចោទពីបទប្រើប្រាស់អាវុធខុសច្បាប់។ ប៉ុន្តែក្នុងពេលឆែកឆេរ រកមិនឃើញមានអាវុធទេ ព្រោះខ្ញុំមិនធ្លាប់មានអាវ...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរៀបចំវេទិកាស្ដីពីការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរៀបចំវេទិកាស្ដីពីការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងកម្ពុជា និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានរៀបចំវេទិកាស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត Counter-Counterfeit & Illicit Trade» និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ វេទិកាខាងលើ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលផ្តល់ឱ...