រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេខេត្តមណ្ឌលគិរី
ភ្នំពេញ៖លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣បានអញ្ជើញចូលរួមជាអធិបតីពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងពាណិជ្ជកម្ម នៃការចុះអនុស្សរណៈ (MOU) លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV ប្រទេសហូឡង់ និងការប្រែប្រួលអាកាសធាតុ (DFCD) ក្នុងចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពីវិស័យឯកជនតាមរយៈការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ។
បើតាម លោករដ្ឋមន្ត្រី ការចុះ MOU ថ្ងៃនេះ ជាការផ្សព្វផ្សាយសកម្មភាពលើកកម្ពស់បរិស្ថាន និងជួយដល់កសិករកម្ពុជា តាមរយៈការដាំកាហ្វេតាមបច្...








