ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ម្ចាស់លំនៅឋានសំណូមពរឲ្យម្ចាស់បុរី ជីប ម៉ុង យកចិត្តទុកដាក់ពីសុវត្ថិភាពអ្នករស់នៅ ក្រោយពីមានចោរចូលគាស់ផ្ទះជាបន្តបន្ទាប់

ម្ចាស់លំនៅឋានសំណូមពរឲ្យម្ចាស់បុរី ជីប ម៉ុង យកចិត្តទុកដាក់ពីសុវត្ថិភាពអ្នករស់នៅ ក្រោយពីមានចោរចូលគាស់ផ្ទះជាបន្តបន្ទាប់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ម្ចាស់លំនៅឋានម្នាក់ រស់នៅក្នុងបុរី ជីប ម៉ុង មួយកន្លែងស្ថិតនៅក្នុងរាជធានីភ្មំពេញ នៅដើមឆ្នាំ២០០២៣នេះ បានសំណូមពរឲ្យម្ចាស់បុរី និងសន្តិសុខយាមបុរី ពង្រឹងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់រស់នៅបន្ទាប់ពីមានករណីចោរចូលគាស់ទ្វារផ្ទះជាបន្តបន្ទាប់ ទោះបីនៅក្នុងបរិវេណបុរីនេះ មានក្រុមសន្តិសុខយាមការពារក៏ដោយ។ នៅក្នុងកំណត់ហេតុរបស់នគរបាលប៉ុស្តិ៍ចក្រអង្រែលើ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ១៥ ផ្លូវអិល០២ បុរី ជីប ម៉ុង ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមចោរលបចូលគាស់ទ្វារផ្ទះ និងលួចអស់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ស្ត្រីរូបនេះបានរៀបរាប់លម្អិតប្រាប់នគរបាលសង្កាត់ចក្រអង្រែលើ អំពីវត្ថុមានតម្លៃ មានដូចជាមាស ពេជ្រ ខ្សែក ក្រវិល ចិញ្ចៀន លុយខ្មែរ និងលុយបរទេស ដែលសរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានក្រុមចោរគាស់យកអស់ ខណៈលោកស្រីមិននៅផ្ទះ។ តាម...
ឃុំខ្លួន លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធការចេញសែកស្អុយជាច្រើនម៉ឺនដុល្លារ

ឃុំខ្លួន លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធការចេញសែកស្អុយជាច្រើនម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា ជា អនុប្រធានគណបក្សភ្លើងទៀន និង បានបញ្ជូនគាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បី រងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាច្រើនម៉ឺនដុល្លារ អាមេរិក ប្រព្រឹត្ត កាលពីឆ្នាំ ២០១៩។ យោងតាមដីកាតុលាការ បានអោយដឹងថា ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការ ជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិុរទ្ធភាព។ គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី ១៦ ខែ មករា។ បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានបញ្ជូនទៅឃុំ បណ្...
បទល្មើសពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈហាក់មានការថយចុះ

បទល្មើសពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈហាក់មានការថយចុះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត៖​ ក.ប.ប. ខេត្តកំពង់ឆ្នាំង កំពង់ធំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សាខាបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យអនុលោមភាពអាជីវកម្មប្រេងឥន្ធនៈ ក្នុងទិសដៅអប់រំណែនាំអាជីវករអំពីច្បាប់ ក៏ដូចជាអនុវត្តវិធានការចំពោះអាជីវករដែលមានចេតនាកេងបន្លំពីអ្នកប្រើប្រាស់។ យោងតាមលទ្ធផលពីមន្ត្រីជំនាញ មានស្ថានីយដេប៉ូប្រេងឥន្ធនៈចំនួន១ទីតាំង ក្នុងចំណោម៧ស្ថានីយ ដេប៉ូ ដែលបានត្រួតពិនិត្យ។ ដោយបានយល់ដឹងអំពីច្បាប់ អាជីវករប្រព្រឹត្តល្មើសបានព្រមទទួលការពិនិត្យអន្តរការណ៍ពីមន្ត្រីជំនាញ ដើម្បីមានឱកាសក្នុងការកែតម្រូវកំហុស។...
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន គោរពផ្ញើសារលិខិតជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសពិធីចម្រើនជន្មាយុថ្ងៃទី១៥មករា ២០២៣

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន គោរពផ្ញើសារលិខិតជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសពិធីចម្រើនជន្មាយុថ្ងៃទី១៥មករា ២០២៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមសម្ដែងនូវអំណរសាទរ និងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៥ខែមករា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ត្រី គោរពផ្ញើសារលិខិតថា យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណចំពោះ សម្ដេចក្រឡាហោម ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ដឹកនាំក្រសួងមហាផ្ទៃ ឲ្យសម្រេចបាននូវសមិទ្ធិផល និងស្នាដៃធំៗជាច្រើន ជាពិសេសបានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន កំណែទំរង់រដ្ឋបាលថ្នាក់ក្រោមជាតិនិងការចូលរួមគ្រប់គ្រងការរីករាលដាលជាសកលនៃជំងឺកូវិដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​អាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានជាលើកទី៥ ជិត៥ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​អាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានជាលើកទី៥ ជិត៥ពាន់នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វេីឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខាន៣ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ជំនួបថ...
មន្ត្រីយោធាផ្កាយ២ ម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក១៨ ខែ ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត១ លាដុល្លារអាមេរិក  

មន្ត្រីយោធាផ្កាយ២ ម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក១៨ ខែ ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត១ លាដុល្លារអាមេរិក  

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញតុលាការកំពូលកាលពីថ្ងៃទី១៣ ខែមករាមករាឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់មន្ត្រីយោធាផ្កាយ២ ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ជិត ១លានដុល្លារអាមេរិកប្រព្រឹត្តនៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ  ជា នុសិទ្ធិ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរជាមន្រ្តីយោធា ( មានតួនាទីជាឧត្តមសេនីយ៍ទោ ឬ ផ្កាយពីរ) នៃក្រសួងការពារជាតិ ។ លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះជនជាប់ចោទ ឈ្មោះ ជា នុសិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ផ្តន្ទាទោសដាក់គុកកំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣លានរៀល និង បង្គាប់ឲ្យសងជម្ងឺចិត្តរបស់ដើមបណ្ដឹង ចំនួន ៤ម៉ឺនដុល្លារ ពីបទ: មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន" តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ត...
ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ផ្ញើរលិខិតអបអរសាទរជូនអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសដែលអ្នកឧកញ៉ាត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥

ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ផ្ញើរលិខិតអបអរសាទរជូនអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសដែលអ្នកឧកញ៉ាត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងផ្ញើរលិខិតអបអរសាទរជូនអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសដែលអ្នកឧកញ៉ាត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ លោកឧកញ៉ាបានផ្ញើសារ គោរពអបអរសាទរ និងជូនពរ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន​ រ៉ូយាល់គ្រុប​​ ក្នុងឱកាសដែលបាន​​​ជាប់ឆ្នោតម្តងទៀត ជាប្រធាន​សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពី​​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ លោកឧកញ៉ា ភូ វាសនា បានផ្ញើសារថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលអ្នកឧកញ៉ា ត្រូវបានសមាជិក សមាជិកាផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសសាជាថ្មីម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។ លោកឧកញ៉ាបន្ថែមថា​​ លទ្ធផល​នេះ​បានឆ្លុះបញ្ចាំងពីសមត្ថភាព ដឹកនាំប្រ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេ ចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េបានជម្រាបជូនសម្ដេចតេជោថា លោកបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោកពិតជារីករាយចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយអ្វីដែលឯកឧត្តមកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានកន្លងទៅនេះ។ ក្នុងជំនួបនេះផងដែរ លោក Park Byeong-Seug ក៏បាន...
អគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គបណ្តុះបណ្តា លស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង»

អគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គបណ្តុះបណ្តា លស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប. ប.) សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់់ GIZ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០ ២៣នេះបារៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង» ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីសំណាក់ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ។ វគ្គបណ្ដុះបណ្ដាលនេះ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈកម្មាធិ ការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមទាំងប្រធានស...
នាយឧត្តមសេនីយ៍ យន្ត មីន បង្ហាញការសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនភកោះកុង

នាយឧត្តមសេនីយ៍ យន្ត មីន បង្ហាញការសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនភកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមទំហំដីជាង ៩,២០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមរំលឹកថា ទីនោះគឺជា ទីតាំង ដែលបញ្ចុះសពអតីតយុទ្ធជនចំនួន ៤៤៧សព ត្រូវបានសាង សង់រួចរាល់ជាស្ថាពរហើយ។ ការរៀបចំសាងសង់ទីលានផ្នូរយុទ្ធជន ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិ ភាព ស្ថិរភាពនយោបាយ និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋកម្ពុជា។ ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ, រោងបុណ្យ, កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។ ដើម្បីជ្រាបឱ្យ...