ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្រេចបង្កើតក្រុមការងារដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ

មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រះវិហារ)៖ ថ្មីៗនេះ មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឈ្មួញឈើរូបនេះ បាននិង​កំពុងតែធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។ ក្រុមមន្រ្តីនិងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ​បាន​និយាយថា មុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត ដោយសារតែ​​”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន​​០៣គ្រឿង ។ សេចក្តីរាយការណ៍បន្តទៀតថា ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។ លើសពីនេះ សកម្ម​ភាពបាន​ដឹកតាមបណ្ដាមួយ...
អាល់កុលក្លែងក្លាយ(មេតាណុល)ប្រមាណ ៣៥៨ លីត្រ និងទំនិញហូបចុក ប្រើប្រាស់មិនមានអនុលោមភាព ប្រមាណ ៣៩៣ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ  ក.ប.ប. ដកហូត

អាល់កុលក្លែងក្លាយ(មេតាណុល)ប្រមាណ ៣៥៨ លីត្រ និងទំនិញហូបចុក ប្រើប្រាស់មិនមានអនុលោមភាព ប្រមាណ ៣៩៣ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងគោលដៅធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំនៃផលិតផលប្រើប្រាស់នានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះ​សីហវនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគ​មន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩៣ គីឡូក្រាម ពីក្រុងកំពត បាត់ដំបង ព្រះសីហនុ និងរាជធានីភ្នំពេញយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីចាត់វិធានការតាមនីតិវិធីនាពេលក្រោយ។...
ជនរងគ្រោះក្នុងអំពើចាប់មនុស្សដុតទាំងរស់នៅខេត្តព្រះសីហនុ សុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូយ ព្រោះមិនទុកចិត្តតុលាការ បន្ទាប់ពីតំណាងអយ្យការសុំដូរបទចោទ ពីធ្ងន់ទៅស្រាល

ជនរងគ្រោះក្នុងអំពើចាប់មនុស្សដុតទាំងរស់នៅខេត្តព្រះសីហនុ សុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូយ ព្រោះមិនទុកចិត្តតុលាការ បន្ទាប់ពីតំណាងអយ្យការសុំដូរបទចោទ ពីធ្ងន់ទៅស្រាល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើចាប់មនុស្សដុតទាំងរស់នៅខេត្តព្រះសីហនុ សុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារមិនទុកចិត្តចៅក្រម ដែលគ្រោងប្រកាសលទ្ធផល នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានបញ្ចប់ការសួរដេញដោលសាក្សី ហើយក្រោយមកតំណាងអយ្យការចេញសេចក្តីសន្និដ្ឋានឲ្យដូរបទចោទ។ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក​ ឆែ វិវឌ្ឍនៈ ដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី បានចាប់ផ្តើមដំណើរការសវនាការ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ ទើបសម្រេចបិទការសួរដេញដោល អំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ លី ស្រេង អាយុ៥០ឆ្នាំ ដែលបានចាក់សាំងដុតជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន់ អាយុ៣៨ឆ្នាំ ក្នុងវិវាទដីធ្លីកាលពីបីឆ្នាំមុន បង្កឲ្យបុរសនេះរលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ លោក ស៊ុយ ប៊ុនថាន បាននិយាយនៅថ្ងៃនេះថា លោកនឹងដាក់ពាក្យសុំអន្តរាគមន៍ជួយរកយុត្តិនៅពេលឆាប់ៗខាងមុខនេះ។ សវនាការ...
មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២

មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២កាលពី​​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវរកនូវទំនិញដែលមិនមានភាពប្រក្រតីចរាចរលក់នៅលើទីផ្សារ ដើម្បីធានាទប់ស្កាត់ទាន់ពេលវេលាជូនប្រជាពលរដ្ឋ រហូតឈានដល់ការរកឃើញនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៦៥៣.៨៧ គីឡូក្រាមដែលដាក់ និងរៀបចរាចរលក់នៅលើទីផ្សារដែលស្ថិតក្នុងស្រុកត្រាំកក់នៃខេត្តតាកែវ និងស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំ។ រាល់ទំនិញទាំងអស់ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតទាន់ពេលវេលាទុកជាវត្ថុតាងដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ និងធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងផងដែរ។...
តុលាការខេត្តកំពត ផ្អាកសវនាការទៀតហើយ រឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាធ្វើផ្ទះនៅកែប ព្រោះសាក្សីអត់ចេះស្តាប់ចៅក្រម

តុលាការខេត្តកំពត ផ្អាកសវនាការទៀតហើយ រឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាធ្វើផ្ទះនៅកែប ព្រោះសាក្សីអត់ចេះស្តាប់ចៅក្រម

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តុលាការខេត្តកំពត នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្អាកសវនាការជាលើកទី២ បន្ទាប់ពីបានដំណើរសួរដេញដោល អស់រយៈពេលប្រមាណពីរម៉ោង លើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយខ្នង នៅក្នងខេត្តកែ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក លាង រិទ្ធី ជាចៅក្រមជំនុំជម្រះ  បានសម្រេចផ្អាកទៅវិញ ដោយសំអាងហេតុផលថា សាក្សីម្នាក់ជនជាតិបរទេសមិនអាចស្តាប់ភាសាខ្មែរច្បាស់លាស់ ដូច្នេះទាមទារឲ្យមានអ្នកប្រែភាសា។ សូមរឭកថា តុលាការខេត្តកំពត កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ បានផ្អាកសវនាការម្តងរួចមកហើយបន្ទាប់ពីបានដំណើរការសួរដេញដោលជនជាប់ចោទអស់រយៈពេលជាងពីរម៉ោង ព្រោះតែចៅក្រមស៊ើបមិនបានបញ្ចូលសាក្សីឲ្យបានគ្រប់គ្រាន់ ដូចនៅដំណាក់កាលស៊ើបសួរកាសងសំណុំរឿង។ នៅក្នុងសវនាទាំងពីរលើក លោកចៅក្រម និងតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ...
តុលាការខេត្តកំពត បន្តបើកសវនាការសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ដែលចៅក្រម អាំង សុភា ដោះលែងជនល្មើសពីគុក

តុលាការខេត្តកំពត បន្តបើកសវនាការសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ដែលចៅក្រម អាំង សុភា ដោះលែងជនល្មើសពីគុក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តុលាការខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នឹងបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយខ្នង នៅក្នងខេត្តកែ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ សវនាការនេះ មានលោក លាង រិទ្ធី ជាចៅក្រមជំនុំជម្រះ និងមានលោក ខា ដែនណា ជាតំណាងអយ្យការ បានសម្រេចផ្អាកទៅវិញ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការសួរដេញដោលជនជាប់ចោទអស់រយៈពេលជាងពីរម៉ោង ព្រោះតែចៅក្រមស៊ើបមិនបានបញ្ចូលសាក្សីឲ្យបានគ្រប់គ្រាន់ ដូចនៅដំណាក់កាលស៊ើបសួរកាសងសំណុំរឿង។ នៅក្នុងសវនា កាលពីលើកមុននោះ ចៅក្រម និងតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ្ទះជាច្រើនម៉ឺនដុល្លារ ហើយក្រោយមកបានបោះបង់ចោលការសាងសង់។ លោក អាំង សុភា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន​ មា...
អតីតថ្នាក់ដឹកនាំខេត្ត២ រូប​ត្រូវ​បាន​ពលរដ្ឋ​​ខេត្តព្រះសីហនុ​ប្រសិទ្ធនាមជា«ផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូងរបស់ពួកគាត់គ្រប់ៗគ្នា»

អតីតថ្នាក់ដឹកនាំខេត្ត២ រូប​ត្រូវ​បាន​ពលរដ្ឋ​​ខេត្តព្រះសីហនុ​ប្រសិទ្ធនាមជា«ផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូងរបស់ពួកគាត់គ្រប់ៗគ្នា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖​​ អតីតជាថ្នាក់ដឹកនាំកំពូលរបស់ខេត្តព្រះសីហនុចំនួន ២រូប ទោះបី សព្វថ្ងៃនេះ​ពទាំងពួកគាត់ទាំង​ពីរ ត្រូវបានផ្ទេរភារកិច្ច ចេញពីខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែថ្មីៗនេះ​ត្រូវបានប្រជាពលរដ្ឋមួយចំនួនធំនៅតែនឹករលឹក​​ជានិច្ច​​ ដោយ​​បានចាត់ទុកថា ​«ជាផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូង របស់ពួកគាត់គ្រប់ៗគ្នា»។​​ អតីតថ្នាក់ដឹកនាំខេត្ត ចំនួន ២រូបនោះគឺទី១ នាយឧត្តមសេនីយ៍ យន្ត មីន ដែល បច្ចុប្បន្ននេះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងទី២ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាម ហ៊ីម ។ នៅថ្ងៃទី១០ខែវិច្ឆិកានេះ  សូម​លើក​យក​អត្ថន័យ​ខ្លី​​ ដែលដកស្រង់ចេញ​ពីកិច្ចសម្ភាស មួយ​​​កាលពីខែតុលាឆ្នាំ២០២១ ជា​មួយ​ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ​​ ថា តើ​ ថ្នាក់ដឹកនាំពីររូប​ខាងលើ​នេះ​ពិតជាបាន​បន្សល់ទុកនូវ​​អនុស្សាវរីយ៍​អ្វីខ្លះ​ជាមួយ​និងប្រជាជន​​ កាល​​កាន់តួនាទីជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ​​ ហើយ​រឿងនេះពិតឬយ៉ាងណា​ ដូច្នោះ​ស...
ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកុះពង់ចាម បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ

ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកុះពង់ចាម បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ។ ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចជា ឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ ឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល។ លើសពីនេះក្នុងនាម ក្រុមការងារ បានឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០,០០០រៀល ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល សរុបថវិកាចំណាយអស់ចំនួន ៥,០០០ដុ ល្លារ និង ១,៧០០,០០០រៀល។  ...
ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ចុះអនុស្សរណៈលក់សិទ្ធិបទ ចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការ

ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ចុះអនុស្សរណៈលក់សិទ្ធិបទ ចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ។ ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេ សនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។ សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័ន...