ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនមិត្តអ្នកអាន៖ កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ!!! ដើម្បីពិសាកាហ្វេមួយកែវដែលរោយពីលើដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ។ កាហ្វេ​រោយមាសឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុងពេញនិយមនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង។ ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវទេសចរមកកំសាន្តរហូតដល់១៦ លាននាក់កាលពីឆ្នាំ២០១៩ កន្លង​ទៅនេះ។ រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋានស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារធនធានប្រេង តែ​​ជាក់ស្តែងចំណូលបានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។ អគាររចនាបទប្លែកៗនិងទំនើបៗនិងអគ...
ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​កាលពីថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​​ ព្រះករុណាជាអង្គម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវី រុស ផ្លូវដង្ហើមថ្មី កូ រ៉ូ ណា ។ សូមបញ្ជាក់​ថា​ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អំពីចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្...
មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនៈលោកបណ្ឌិតឧកញ៉ាភិរម្យ វិចិត្រដារ៉ា ៖ មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក «ប្រសិនបើខ្ញុំដើរជាមួយមនុស្សពីរនាក់ ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំ ។ ខ្ញុំនឹងរើសយកចំណុចល្អរបស់គេ ហើយរកចំណុចមិនល្អរបស់គេ មកកែប្រែខ្លួនខ្ញុំ» ។ អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលអ្នកជួបក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ជីវិត​ ការឈឺចាប់ ភាពជោគជ័យ គឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ ៕...
កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានទទួលជួបលោក THUREING AUNG នាយកក្រុមហ៊ុន  Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈនេះ ។ ក្នុងជំនួបនេះមានគោលបំណងដាក់ទុនវិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់ ។ លោកTHUREING AUNG  បានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។ លោករដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងគាំទ្រ ចំពោះទស្សន វិស...
សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់សារជាថ្មី ជុំវិញការផ្អាកដំណើរអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដោយមូលហេតុ ខាងក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេច ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានផងដែរ។ តាមរយៈហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន  បានសរសេរយ៉ាងដូច្នេះ ថា « សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំ...
ក្រសួងឧស្សាហកម្ម៖ នឹងបើកកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន

ក្រសួងឧស្សាហកម្ម៖ នឹងបើកកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម​និងសេវា ។ តាមលិខិតអញ្ជើញ ប្រធានសម្ព័ន្ធសមាគមសហគ្រសធុនតូច និង មធ្យមកម្ពុជា  បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុន តូច និមធ្យម និងសេវា  នឹងដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហា និងសំណូមពររបស់វិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម​​និងសេវា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែ កុម្ភៈនេះ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ៕...
គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ។ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាម​រូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈ​កម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រម​ជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២...
លោក ប៉ែន បូ​ណា បន្តជាប់ប្រធានក្លឹបអ្នកកាសែតកម្ពុជាអាណត្តិទី៦

លោក ប៉ែន បូ​ណា បន្តជាប់ប្រធានក្លឹបអ្នកកាសែតកម្ពុជាអាណត្តិទី៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​អ្នកកាសែតកម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​រើស​គណៈ កម្មាធិការនាយក សម្រាប់​អាណត្តិ​ទី​៦ ដែល​ជា​អាណត្តិ​ថ្មីព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះដោយមាន​សមាជិក សមា ជិកាចូលរួមប្រមាណជាង១៦៤នាក់ នៅ​ភោជនីយដ្ឋាន​ទន្លេបា សាក់ ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​ ​លោក ប៉ែន បូ​ណា ប្រធាន​អាណត្តិ​មុន​ និងបានបន្តជាប់ជាប្រធានអាណត្តិទី៦ បានអះអាងថា រយៈពេល​កន្លងមក ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ជួយ​អ្នក​កាសែត​ជាច្រើន ដែល​បាន​ជួប​បញ្ហា​ផ្លូវច្បាប់ តែ​ក្លឹប​អ្នកកាសែត​កម្ពុជា​ជួយ​អ្នក​សារព័ត៌មាន​ខាងក្រោយឆាក គឺ​តាមរយៈ​ការសម្របសម្រួល​រវាង​ភាគី​ទំនាស់ ដែល​ធ្វើ​ឲ្យ​ក្លឹប​អ្នក​កាសែត​កម្ពុជា​មិនសូវ​ឮឈ្មោះ​ឮ​សំលេង​នៅក្នុង​សង្គមនោះទេ។ លោក​អះអាងទៀតថា កន្លងមក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​បានជា​ច្រើន​វគ្គ ទាំង​អ្នក​សារព័ត៌មាន​អាជីព និង​មិន​អាជីព​។ គណៈកម្មាធិការ នា យកដែល ជាប់បោះឆ្នោតអាណត្តិ ទី ៦ ដ...
សាឡន កំពុងពេញនិយម និងរីកដុះដាលពាសពេញប្រទេស ស្របពេលដែលពលរដ្ឋមានជីវភាពល្អប្រសើរ 

សាឡន កំពុងពេញនិយម និងរីកដុះដាលពាសពេញប្រទេស ស្របពេលដែលពលរដ្ឋមានជីវភាពល្អប្រសើរ 

សង្គម និងកម្សាន្ត
តម្រូវការរបស់មនុស្សមិនគ្រប់គ្រាន់នោះទេ តែវាអាស្រ័យទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគេតែប៉ុណ្ណោះ បើទោះជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណាក្តី ប៉ុន្តែគេមើលឃើញថា ប្រជាពលរដ្ឋនៃប្រទេសនេះមានជីវភាពល្អប្រសើរ នាក្នុងអំឡុងពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ដែលជាការផ្តល់ឱកាសឱ្យពលរដ្ឋ ប្រកបមុខរបរចិញ្ចឹមជីវិត ទៅតាមចំណង់ចំណូលចិត្ត ចំណេះ ជំនាញ និងទៅតាមការប្រែប្រួល នៃបរិបទរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង បច្ចុប្បន្ន វិស័យថែរក្សាសម្ផស្ស ឬសាឡន ត្រូវបានគេមើលឃើញថា កំពុងមានការពេញនិយមយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនថាតែនៅទីក្រុង ទីប្រជុំជន និងជនបទនោះទេ គឺមានការរីកដុះដាលពាសពេញប្រទេស ទៅតាមលទ្ធភាពនិងសមត្ថភាពរបស់សហគ្រិននីមួយៗ។ ភាពរីកចំរើន និងភាពស៊ីវីល័យទាំងនេះ ក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ អ្នកស្រី តោ ទិត្យាណា ម្ចាស់ហាង ឌឹ វ៉ាយ ហូ...