ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី នៅកណ្តាលក្រុងបានលុង

បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី នៅកណ្តាលក្រុងបានលុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ តាមសេចក្តីរាយការណ៍បឋម ពីខេត្តរតនគិរី បានឲ្យដឹងថា  មានករណីឃាតកម្មលើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះ ឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បន្ទាប់ពីកើតហេតុការណ៍នេះកើតឡើង លោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ សេចក្តីរាយការណ៍ ដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣ ទៅ ៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ និងមានជនដៃដល់ចុះដើរតំរង់ទៅរកជនរងគ្រោះ បាញ់ចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើត។ បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ក្រុមជនដៃដល់បាន ប...
ឃាត់ខ្លួនជនជាតិឡាវម្នាក់ជាមួយនឹងគ្រឿងញៀនជិត៣គីឡូក្រាមនៅខេត្តស្ទឹងត្រែង

ឃាត់ខ្លួនជនជាតិឡាវម្នាក់ជាមួយនឹងគ្រឿងញៀនជិត៣គីឡូក្រាមនៅខេត្តស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូគ្រឿងញៀនជិត ៣គីឡូក្រាម នៅចំណុចត្រពាំងគ្រៀលក្បែរច្រកព្រំដែន កម្ពុជា-ឡាវ  បន្ទាប់ពីជនសង្ស័យឆ្លងចូលទឹកដីកម្ពុជា។កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ។ ជនសង្ស័យ មានឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅ ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូ លី ខាំសៃ ប្រទេសឡាវ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី ៕...

អាមេរិកមិនដំឡើងពន្ធនាំចូលពីចិននៅថ្ងៃទី០១ ខែតុលាតាមគម្រោងទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនបានប្រកាសដំឡើងពន្ធនាំចូលពីប្រទេសចិន ក្នុងតម្លៃនទឹកប្រាក់ប្រ មាណ២០០ពាន់លានដុល្លារទៅតាមគម្រោង ដែលប្រធានាធិបតីអាមេរិករូបនេះបានប្រកាសតាមប្រព័ន្ធ ធ្វីទ័រ (Twitter) នោះទេ ។ សូមរំលឹកជូនថាកាលពីពាកណ្តាលខែ សីហាឆ្នាំ២០១៩នេះ លោក ត្រាំ បានសរសេរសារតាមប្រព័ន្ធធ្វីទ័ររបស់លោកថា អាមេរិកនឹងដំឡើងតម្លៃពន្ធក្នុងអត្រា៣០% លើពន្ធដែលបានដំ ឡើងស្រាប់២៥% រួចទៅហើយ លើទំនិញរបស់ចិនដែលនឹងនាំចូលទីផ្សារអាមេរិកក្នុងតម្លៃទឹកប្រាក់២០០ ពាន់លានដុល្លារដែលចូលជាធរមាននៅថ្ងៃទី០១ ខែតុលានេះ ។ ការសងសឹកគ្នាចុងក្រោយផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក មានចំនួនទឹកប្រាក់១៨៥ពាន់លានដុល្លារគឺ ខាងអាមេរិកបានសម្រេចដំឡើងពន្ធនាំចូលពីចិននចុងក្រោយលើតម្លៃទឹកប្រាក់ ១១០ពាន់លានដុល្លារ និងខាងចិនបានសម្រេចដំឡើងពន្ធនាំចូល ពីអាមេរកក្នុងតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារ ៕    ...
៣ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ​នេះ​ខេត្តព្រះសីហនុ​​​ទទួល​បាន​​​​​ភ្ញៀវសរុប​ចំនួន​៨ម៉ឺន ២ពាន់ ៩៥៨នាក់​​កើន​ឡើង​៤,២៣%​​

៣ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ​នេះ​ខេត្តព្រះសីហនុ​​​ទទួល​បាន​​​​​ភ្ញៀវសរុប​ចំនួន​៨ម៉ឺន ២ពាន់ ៩៥៨នាក់​​កើន​ឡើង​៤,២៣%​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាម លោក តាំង​ សុចិត្រគ្រឹស្នា ប្រធានមន្ទីទេសចរ​​ខេត្ត​ព្រះសីហនុ​​ នៅថ្ងៃទី៣០ ខែកញ្ញានេះ​​បង្ហាញ​​ថា ​​​រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​​នេះ ខេត្តព្រះសីហនុ​​​ទទួល​បាន​​​​​ភ្ញៀវសរុប​ចំនួន​ ៨ម៉ឺន ២ពាន់៩៥៨ នាក់​​ កើន​ឡើង​៤,២៣%​​  ក្នុង​នោះភ្ញៀវជាតិ​​មានចំនួន​​ ៣ម៉ឺន ៩ ពាន់ ៦៧៥ នាក់ ថយចុះ​៤៥,៧៨%​​ និងភ្ញៀវអន្តរជាតិ​មានចំនួន ៤ម៉ឺន ៣ពាន់ ​២៨៣នាក់​ កើនឡើង៥៧៥,២៤%​​។​​ ចំណែក​​ភ្ញៀវ​ទេសចរ​ចូលតាម​ព្រលានយន្តហោះអន្តរជាតិកង​​កេងខេត្ត​​ព្រះ​​សីហនុ​​​ រយៈ​​​ពេល​​​៣ថ្ងៃដូចគ្នា​​​​​​មានភ្ញៀវ​សរុប​ ៧ ពាន់ ​៨២៥នាក់​​​ ភ្ញៀវជាតិ ៦៦​នាក់ ហើយ​​ចំពោះភ្ញៀវ​​​មក​​​​​​​កម្សាន្ត​​​​​​តាមឆ្នេរមានចំនួន​​​​ ២ម៉ឺន ០៩០៣ នាក់​​ ហើយភ្ញៀវអន្តរជាតិ​​​ ៣៥២៩​នាក់​ ។​​ ភ្ញៀវកម្សាន្ត​តាមឆ្នេរនានា មានភ្ញៀវសរុប​ចំនួន​​​ ២០៩០៣ នាក់​​ ស្រី​មានចំនួន ៣ម៉ឺន​ ៩ពាន់៣៤០​នាក់​និងភ្ញៀវជាតិវិញ​ចំនួន​ ​​១៧៣៧៤​  និងភ្ញៀវអន្តរជាតិចំនួន ...
​សម្តេចតេជោថា៖ «​សន្តិភាព»​ កំពុងផ្តល់ផ្លែផ្កា​សុខដុមនីយកម្ម​ និងការរីកចម្រើន​នៅក្នុង​ប្រទេសជាតិ​

​សម្តេចតេជោថា៖ «​សន្តិភាព»​ កំពុងផ្តល់ផ្លែផ្កា​សុខដុមនីយកម្ម​ និងការរីកចម្រើន​នៅក្នុង​ប្រទេសជាតិ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា សន្តិភាពបាននិងកំពុងផ្តល់ផ្លែផ្កាដល់សុខដមនីយកម្ម និងការរីកចម្រើននៅក្នុងប្រទេសជាតិទាំងមូល។ យោងតាមទំព័រហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃទី២៥ ខែកញ្ញានេះ បានសរសេរថា៖ «​ថ្ងៃនេះគឺបិណ្ឌទី ១២ ហើយ យើ​ង​សង្កេតឃើញបងប្អូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តបាននាំក្រុមគ្រួសារទៅធ្វើបុណ្យដាក់បាត្រប្រកបដោយទឹកមុខសប្បាយរីករាយនៅតាមវត្តអារាមនានា។ នេះហើយសន្តិភាពដែលកំពុងផ្តល់ផ្លែផ្កាដល់សុខដមនីយកម្ម និងការរីកចម្រើននៅក្នុងប្រទេសជាតិយើង»។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បន្តអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍ឲ្យបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែង​ទូទាំងប្រទេស។ សម្តេចតេជោ...
ធនាគារអភិវឌ្ឍន៍ជនបទ៖ បងប្អូនកសិករ គួរផ្អាកប្រមូលផលស្រូវក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្លាចឈ្មួញខិលខួចបញ្ចុះតំលៃ

ធនាគារអភិវឌ្ឍន៍ជនបទ៖ បងប្អូនកសិករ គួរផ្អាកប្រមូលផលស្រូវក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្លាចឈ្មួញខិលខួចបញ្ចុះតំលៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានស្នើដល់ប្រជាកសិករ គួរផ្អាកការច្រូតកាត់ប្រមូលផលស្រូវជាបណ្តោះអាសន្នសិននៅ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន ។ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បែបនេះក្នុងឱកាសចុះពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវ ពីប្រជាកសិករ របស់រោងម៉ាស៊ីន កិនស្រូវ កៅ ង៉ែត រោងម៉ាស៊ីន ឡាយ ស៊ែ និងធនាគារស្រូវកាលពីទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា “ដើម្បីជៀសវាងការបង្អាប់ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន បងប្អូនប្រជាកសិករ គួរផ្អាកការច្រូតកាត់ ប្រមូលផលស្រូវ ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩”។ លោក កៅ ថាច បានបញ្ជាក់ថា “ដូចនេះដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវពីឈ្មួញខិលខូចក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនគួរបង្អង់ការច្រូតកាត់សិន រហ...
៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក

៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់សរុបជាង ៨ ពាន់លានដុល្លារ បានកើនឡើងជាង ១៤% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណជាង ១១ លានដុល្លារ កើនឡើងជិត ២២% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ នេះ តម្លៃនៃការនាំចេញពីកម្ពុជារួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌផ្សេងៗ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត កង់ ឈើមូល ឈើកែច្នៃ ក្តាបន្ទុះ អង្ករ ស្រូវ កៅស៊ូ បារី ខ្សែភ្លើង មាស និងផលិតផលផ្សេងៗទៀត ។មានទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លាអាមេរិក ចំពោះផលិតផលនាំចេញច្រើនជាងគេមានៈ ផលិតផលសម្លៀកបំពាក់ ស្បែកជើង, វាយនភ័ណ្ឌផ្សេងៗ ។ ចំណែកធការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ១១លានដុល្លារ កើនឡើងជិត ២២% ក្នុងនោះមាន ថ្នាំពេទ្យ បារី ភេសជ្ជៈ និងគ្រឿងស្រវឹង ។ ស្កសរ ប៊ីចេង ប្រេងឆា អាហារផ្សេងៗ។ បរិក្ខាសំណ...
ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍ 

ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ អនឡាញ «E-Certificate» ដើម្បីគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបង្កើនគុណភាពឱ្យកាន់តែប្រសើរ និងជឿជាក់។ ការប្រកាសឱ្យអនុវត្តប្រព័ន្ធ E-Certificate នេះ ធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។  ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធគ្រប់គ្រងឆ្លាតវៃមួយធ្វើឡើងតាមបច្ចេកវិទ្យាឌីជីថល ដែលចូលរួមពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។ លោក ណេប សាមុត បានឲ្យដឹងថា ប្រព័ន្ធ E-Certificate នឹងជួយគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ កម្រិតនៃការបណ្ដុះបណ្ដាល ក៏ដូចជាគ្រប់គ្រងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍បានយ៉ាងត្រឹមត្រូវ ធានាបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើ...
សត្វព្រៃចម្រុះជាង២០០គីឡូក្រាមចាប់បានពីឈ្មួញ​ យកទៅព្រលែង​ក្នុងបឹងទន្លេសាប

សត្វព្រៃចម្រុះជាង២០០គីឡូក្រាមចាប់បានពីឈ្មួញ​ យកទៅព្រលែង​ក្នុងបឹងទន្លេសាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ សត្វ​អណ្តើក ​ចំនួន​ ​២៨ក្បាល​ ​ស្មើនឹង​១៧៩គីឡូក្រាម​ ​សត្វ​ពស់​​៨២ក្បាល​ ​ស្មើនឹង​ ​៤៥គីឡូក្រាម​ ​និង​អន្សង៤ក្បាល​ ​ស្មើនឹង​ ​៨គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រា​បកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុក​ស្ទោង។ សត្វព្រៃ​ចម្រុះ​ជាង​ ​២០០គីឡូក្រាមនេះ​ ដឹក​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ ​និង​បា​ន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ដើម្បី​យក​ទៅ​សួរ។​ សត្វព្រៃទាំងនេះត្រូវបានលោកអ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់ជូនមន្ត្រីជលផល និងអង្គការ វ៉ាយអេត ​ដើម្បី​យក​ទៅ​លែងក្នុងបឹងទន្លេសាប៕...
ប៉ូលិសចាប់ខ្លួនកូនប្រុសដែលកាប់ឪពុកម្តាយបង្កើតឲ្យរបួស

ប៉ូលិសចាប់ខ្លួនកូនប្រុសដែលកាប់ឪពុកម្តាយបង្កើតឲ្យរបួស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នគរបាលស្រុកបាណន់ ខេត្តបាត់ដំបង  ចាប់ខ្លួនយុវជនម្នាក់ បានកាប់ឪពុកម្តាយបង្កើតរបស់ខ្លួនឲ្យរបួសធ្ងន់ ដោយលើកហេតុផលថាទាំងពីរ ជាខ្មោចលៀនអណ្ដាត ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។  ជនសង្ស័យឈ្មោះ លុយ សុធី ហៅ ជយ អាយុ២៦ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង២កន្លះ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានកាប់ឪពុក ឈ្មោះ លុយ វ័រ អាយុ៦៧ឆ្នាំ ឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងម្តាយឈ្មោះ ស៊ុន ភាន អាយុ៦២ឆ្នាំ រងរបួសបន្តិចបន្តួច។ នគរបាលបានឲ្យដឹងទៀតថា យុវជនរូបនេះ មានជំងឺសរសៃប្រសាទ និងធ្លាប់បង្កអំពើហិង្សា ដោយដេញកាប់ឪពុក ម្ដាយ បងប្អូន សាច់ញាតិ ជាច្រើនលើកច្រើនសាររួចមកហើយ ៕...