មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ
ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុ (រដូវភ្លៀង) នេះជាបញ្ហាចម្បងក្នុងបង្អាក់ចំនួនទេសចរណ៍ មកទស្សនាកម្ពុជា ។
លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រាប់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ជាទូទៅរដូវនេះ គឺជារដូវវិសម្សកាលនៃប្រជាពលរដ្ឋនៅប្រទេសអឺរ៉ុប ហើយភ្ញៀវទេសចរណ៍អឺរ៉ុប តែងតែដើរកម្សាន្តជាមកតំបន់អាស៊ី ។បច្ចុប្បន្នដោយកត្តាអាកាសធាតុមានការប្រែប្រួលជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ ពោលគឺនៅក្នុងអាស៊ីទាំងមូល មានអាកាសធាតុក្តៅសើម នេះគឺជាកត្តាចម្បងដែលនាំឲ្យមានភ្ញៀវទេស មានផលវិបាកក្នុងការដកដង្ហើម និងក៏ជាហេតុធ្វើឲ្យភ្ញៀវទេសចរណ៍មានការថមថយធ្លាក់ចុះ ។
លោក ច្រឡឹង សុមេធា បានបន្តថា ក្រសួងទេសចរណ៍កំពុង ខិតខំប្រឹងប្រែងកែលម្អលើគុណភាពសេវាកម្មការសម្រ...








