លោកបណ្ឌិត ថោង ខុនថា«សន្ដិភាពទើបបរទេសនាំទាំងគ្រួសារមករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ»
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះជោគជ័យថ្មីនេះនឹងបានថ្លែងថាដោយសារកម្ពុជាមានសន្ដិភាពពេញលេញទើបមានកំណើនភ្ញៀវបរទេសច្រើនរហូតមានអ្នកនាំទាំងគ្រួសារមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោកបណ្ឌិតបានថ្លែងថា«ខ្ញុំឃើញទិដ្ឋភាពមួយដ៏ល្អ ដោយភ្ញៀវបរទេសមករត់ហ្នឹង ខ្ញុំបានដើរសំណេះសំណាល់ពួកគាត់ខ្លះគាត់បាននាំយកទាំងកូនខ្លះទាំងគ្រួសារ ហើយសុទ្ធតែបានអរគុណចំពោះការរៀបចំនេះពិសេសភាគច្រើន មកពីអង់គ្លេស អាមេរិក និងបារាំងជាដើម»។
លោករដ្ឋមន្ត្រីលើកឡើងថា«ពីមួយឆ្នាំទៅមួយឆ្នាំការរៀបចំរបស់យើង បានកាន់តែល្អ ពិសេសគឺគេដឹងថា ស្រុកទេសយើងមានសុខសន្ដិភាពដ៏ល្អ ដែលគ្រប់ទីកន្លែងទាំងអស់ពោរពេញញដោយសុខសន្ដិភាព ដូច្នេះពួកគាត់បានសន្យានឹងមកដល់ចូលរួមបន្ដបន្ទាប់ទៀតក៏ដូចជាផ្សព្វផ្សាយដល់មិត្តភ័ក្រ និងបងប្អូនមកលេងនៅកម្ពុជាផងដែរ»។
លោករដ្ឋមន្ដ្រីពន្យល់ថា ទិវារត់ប្រណាំងអន្ដរជាតិឆ...