សម្តេចតេជោ ហ៊ុន សែន ថា៖ចិន ជាមិត្តក្នុងការជួយជំរុញវិនិយោគចិន មកកាន់កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា ប្រទេសចិន ជាមិត្តក្នុងការជួយជំរុញការវិនិយោគចិន ឲ្យបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព។
លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និងឯកឧត្តម សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនា...








