អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ភ្នំពេញ៖ លោកកៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅវិទ្យាល័យ ព្រែកលួង និងនៅវិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ប្រមាណ ២២០០ នាក់ ។ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ ។
លោកកៅ ថាច បានសម្ដែងនូវសេចក្ដីរីករាយ អបអរសាទរចំពោះក្មួយៗ ប្អូនៗទាំងអស់ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃជីវិតសិក្សារក្នុងសម័យកាលនៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកអគ្គនាយក បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ប្អូនៗដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួនដោយយកគំរូនៃការស...








