ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ
ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសថា ពលករខ្មែរនៅប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា គំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ ។
ចំណែកភាគីថៃ កំពុងដំណើរការបន្តទិដ្ឋាការស្នាក់នៅ និង ប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២ ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង សារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយករូបភាពនិងក្តីបវីដេអូចាស...








