នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០២-០៤ ខែកញ្ញានេះ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ នៅថ្ងៃទី៣០សីហានេះបានប្រកាសថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្រសួងការបរទេស បញ្ជាក់ថា «ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ»
សេចក្តីប្រកាស បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី ន...








