ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
សៀមរាប៖ ដោយអនុវត្តតាមដីកាអនុញ្ញាតឲ្យឆែកឆេរ របស់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះទៅពិនិត្យទីតាំងការដ្ឋានសំណង់សណ្ឋាគារមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយពីចុះពិនិត្យ និងឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ ឈើអារចម្រុះជាច្រើនម៉ែត្រគូប ដែលគេសង្ស័យថា ឈើល្មើសច្បាប់។ ចំណែកការដ្ឋានសំណង់សណ្ឋាគារខាងលើ ដែលគេរាយការណ៍ថា ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងខេត្តសៀមរាបនោះ ក៏ត្រូវអាជ្ញាធររកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ផងដែរ។ ក្រោយពីបានចុះពិនិត្យរួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានរក្សាទុកឈើនៅទីតាំងការដ្ឋានសណ្ឋាគារគ្មានច្បាប់សាងសង់ខាងលើ រងចាំឲ្យមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះបន្តទៀត៕...
លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាពសំណង់ទាំងនោះ ជាមុនសិន។ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។ មន្ត្រីដដែលនេះបានឲ្យ ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកប...
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅប្រទេសវៀតណាមឡើងវិញក្នុងទឹកដីខេត្តក្រចេះ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​រថយន្ដសាំងយ៉ុ ​​ដែល​មាន​លោក​ឧកញ៉ា តុប វីរ៉ាដា​ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ​សម្រាប់​នាំចេញ​។ សេចក្ដីរាយការណ៍លើកឡើងថា​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩នេះ ​បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយ ប្រហស្សតិ៍ ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៣​ ក្នុងមួយ​យប់ៗ ​ចាប់ពី២០ទៅ​៣០ គ្រឿងសាំងយ៉ុង។ ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ ដែល​មាន​លោក​ឧកញ៉ា​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះ ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្កាយ​មាស​​ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ក្នុងការដឹកនាំឈើចេញពីក្រុមហ៊ុនឡាយប្រហស្សតិ៍​​​ ​​មាន...
មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួសនៅថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីសប្តាហ៍មុនរហូតដល់ថ្ងៃអង្គារនេះ លើរដ្ឋមួយចំនួននៅឥណ្ឌា រួមទាំងទីក្រុម មុមបៃ ផងដែរ បណ្តាលឲ្យបាក់រលំអគារជាច្រើន ។ មន្ត្រីដដែលបានបន្តថា សាលារៀន ការិយាល័យធ្វើការ និងផ្សារជាច្រើន ត្រូវបានបិទទ្វារផងដែរ ខណៈដែលកំពស់ទឹកជំនន់នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយភ្លៀងក៏នៅតែបង្អុរធ្លាក់ផងដែរ ៕...
អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រមុខដឹកនាំផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនយកពន្ធគយក្នុងការនាំចូល ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៧លានដុល្លារអាមេរិក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម មានគោលបំណងធំ៣សំខាន់ គឺទី១ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវៀតណាម ទី២ គឺដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស និងទី៣ គឺចូលរួមការការពារបរិស្ថាន ។ លោកស្រី Cecilia Malmstrom ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម ត្រូវបានចរចាចាប់តាំងពីឆ្នាំ២០១៥កន្លងមក ប៉ុន្តែទើបបានចុះហត្ថលេខានៅឆ្នាំ២០១៩នេះ ៕...
មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

សង្គម និងកម្សាន្ត
រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុង​ខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​ដែល​គម្រោង​ការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័ន​ស្មើ១៧,​ពាន់៥០០​លានដុល្លារ។ លោកស៊ីជីនភីង ប្រធានាធិបតី នឹងចូលរួម​​ពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះ និងមាន​ក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌល​ដ៏ទំនើបនេះគឺជា​សមិទ្ធិផល​នៃក្តី​សុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦​គីឡូម៉ែត្រភាគ​ខាងត្បូង​នៃទីលានធៀនអានមេន។ អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំ​នួន​បួននិងអាច ទទួល​​អ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។ ​​អាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមាន​រាង​ដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺ...
នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ស្រប​ពេល​មាន​ទំនាក់ទំនង​កក់​ក្ដៅ​រវាង​ប្រទេស​ទាំង​២​ ហើយ​ទំនាក់​ទំ​នង​​រវាង​ចិន និង​ជប៉ុនបាន​ជាប់​គាំង​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ក្តី​កង្វល់​លើ​គោលនយោបាយ​សហរដ្ឋអាមេរិក និង​កម្មវិធី​នុយ​ក្លេអ៊ែរ​កូរ៉េខាងជើងបាន​ធ្វើ​ឲ្យ​ពួកគេ​ងាក​មក​រក​ការ​ខិត​ជិត​គ្នា​វិញ​។ ​​ លោក​ Xi និង​លោក Abe តាមពិតទៅ​​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ G20​ ​ក្នុង​ទីក្រុង​អូ​សា​កា​ប្រទេស​ជប៉ុន​ប៉ុន្តែ​តាមពិត​លោក​ Abe ​ចង់​បើក​ទំព័រ​រជ្ជកាល​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន ដោយ​ចាប់​ដៃ​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​ Xi។​ មន្ត្រី​មួយ​រូប​របស់​ជប៉ុន​បាន​និយាយអះអាង​​​ថា មេដឹកនាំ​ទាំង​២បាន​យល់ព្រម​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌ បន្ទាប់ពី​ការ​ផ្លាស់ប្ដូរ​ដោយ​ស្មោះ​ត្រង់​បំផុត​នោះ​។​ វា​គឺជា​ដំណើរ​បំពេញ...
យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

សង្គម និងកម្សាន្ត
អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ី លោក Malek Mersek បានប្រកាសថា មនុស្សប្រមាណ៤០ នាក់បានបាត់បង់ជីវិត និង​មនុស្ស​ជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងការទម្លាក់គ្រាប់បែក​តាមយន្ត​ហោះ​កាល​ពីថ្ងៃ​អង្គារ ទី០២ ខែកក្កដានេះ ទៅលើមជ្ឍមណ្ឌលជន​ភាសខ្លួន​មួយ​នៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។ ការវាយប្រហារ តាមអាកាសនេះត្រូវបានធ្វើឡើងដោយកងទ័ពជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលជាកងទ័ពប្រឆាំងរដ្ឋាភិបាល និងស្មោះត្រង់​ជាមួយ ឧត្តមសេនីយ៍ Khalifa Haftar ។ ប្រទេសលីប៊ីនៅមានសង្គ្រាមនៅឡើយនៅពេលបច្ចុប្បន្ននេះ ដោយភាគីជម្លោះម្ខាងជា​កងទ័ពជាតិលីប៊ី LNA និងម្ខាងទៀតជាកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានលើកបន្តុប​ដោយ លោកខាងលិច និងគាំទ្រដោយអង្គការសហប្រជាជាតិ ៕...
រដ្ឋមន្រ្តីពាណិជ្ជកម្ម​​ជួបពិ​ភាក្សា​ការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្រ្តីពាណិជ្ជកម្ម​​ជួបពិ​ភាក្សា​ការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

សេដ្ឋកិច្ច និងវិនិយោគ
លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាចម្រុះលើក​ទីដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅ​​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ តាម​ការអញ្ជើញរបស់លោកស្រី​ អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez)​នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។​​ ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយ​អគ្គទីប្រឹក្សាកូស្តារីកាជាប្រធាន​អង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការ​ពាណិជ្​ជកម្ម​ពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​ពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និង​ឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។ កិច្ចប្រជុំបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់​លើទំ​នាក់​​​​ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិអង្គការ​ព...
​មុនសម្រេច​ចិត្ត​​​វិនិយោគលើអចល នទ្រព្យណាមួយត្រូវ​​ស្រាវជ្រាវពី ស្ថានភាព​​អចលនទ្រព្យនៅ​តំបន់​ជុំវិញ​​!

​មុនសម្រេច​ចិត្ត​​​វិនិយោគលើអចល នទ្រព្យណាមួយត្រូវ​​ស្រាវជ្រាវពី ស្ថានភាព​​អចលនទ្រព្យនៅ​តំបន់​ជុំវិញ​​!

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា មុនវិនិយោគលើ​វិស័យ​អចល​នទ្រព្យ ​​​អ្នកត្រូវធ្វើការស្រាវ​​​ជ្រាវមុនពេលអ្នក វិនិយោគ លើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីស្ថានភាព​អចល នទ្រព្យនិងតំបន់ជុំវិញ ហើយ​​ការប្រមូល​​ព័ត៌មានលម្អិត​អំពីទ្រព្យសម្បត្តិទាំង អស់នឹង ជួយអ្នកក្នុងការសម្រេចថា តើវាមានតម្លៃយ៉ាងណានៅពេលបច្ចុប្បន្ន​​​ និង​​តម្លៃអនាគត រំពឹងលើអ្វីខ្លះហើយ​​បច្ចុប្បន្ន ហើយតើ​អាចជួយបញ្ជាក់ពីគោលដៅ​វិនិយោគ​រយៈពេល​វែង។ លោក​បាមពន្យល់ទៀត​​​ថា ​​សូមបងប្អូនប្រាកដថា អ្នកអាចឆ្លើយនូវសំណួរ​មួយចំនួន​ខាងក្រោមអំពីទ្រព្យសម្បត្តិដែលអ្នកកំពុងគិតដើម្បីវិនិយោគ តើអ្នកដឹងថា តំបន់ជុំ​វិញ​អចលន​ទ្រព្យមានលក្ខណៈដូចម្តេច? តើអ្នកដឹងថាអនាគត​របស់តំបន់​ជុំវិញនឹង​មាន​អ្វីខ្លះ? តើអចលនទ្រព្យមានបញ្ហារហានិភ័យ​ដល់ការខូចខាតទឹក​ជំនន់ឬអគ្គីភ័យ​ផ្សេងៗ ដែរឬទេ? ហើយ​​តើគ្រឹះនៃអគារនេះមានសុវ...