ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កំលាំងដឺបេ និងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមនៅច្រកបាក់ដៃ

កំលាំងដឺបេ និងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមនៅច្រកបាក់ដៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  តាកែវ៖   កំលាំងដឺបេរការិយាល័យទី២សឹករងខេត្តតាកែវសហការជាមួយកំលាំងសឹករងស្រុកអង្គរបុរី          ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមបានចំនួន៥ក្បាលនិងមនុស្ស៤នាក់នៅច្រក់ទ្វេភាគីបាក់ដៃមិនបានរំខានសមត្ថកិច្ចប្រចាំច្រកនោះទេ។ តាមសេចក្តីបាយការណ៍ឲ្យដឹងថា កំលាំងទាហ៊ានដែលបានបង្ក្រាប់ក្រុមដឹកជ្រូកខាងលើនៅចំនុចទួលក្បាលខ្មោចឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅវេលាម៉ោង១២យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ។ ក្នុងប្រតិបត្តិការណ៍នោះ ឃាត់មនុស្ស៤នាក់រួមទាំងជ្រូក៥ក្បាលរម៉កកង់៣មួយគ្រឿងទូកស្មាច់១ម៉ាស៊ីនទូក១គ្រឿងក្រោយពេលឃាត់បានបញ្ជូនវត្ថុតាងនិងមនុស្ស ទៅផ្នែកសឹករងស្រុកអង្គរបុរីដើម្បី                  ប្រគល់ជូនក្រុមមន្ត្រីជំនាញចាត់ការតាមនិតិវិធី។ យោងតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមទាហ៊ាសឹករងខេត្តតាកែវពិតជាមានឆន្ទៈក្នុងការបម្រើរាស្រ្ត ។  ពួកគាត់សម្ដែងការហួសចិត្តចំពោះតួនាទីភារកិច្ចរបស់សមត្ថកិច...
លោក លូ គឹមឈុន ចុះពិនិត្យមើល​ស្ថានភាព​ទឹកជំនន់និងរកទីទួលសុវត្ថិភាពដល់ពលរដ្ឋ​នៅ​​ស្រុកស្រីសន្ធរ​​

លោក លូ គឹមឈុន ចុះពិនិត្យមើល​ស្ថានភាព​ទឹកជំនន់និងរកទីទួលសុវត្ថិភាពដល់ពលរដ្ឋ​នៅ​​ស្រុកស្រីសន្ធរ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ​​លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ រួម លោក​ ឈួន វិន ប្រធានក្រុមជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ និង​​​លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរលោកអភិបាលរងស្រុក និងមន្ត្រីសាលាស្រុក​​​នៅថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ បានចុះ ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ ទីទួលសុវត្ថិភាព​នៅតាម បណ្តាល ឃុំងាយរង គ្រោះដោយ ទឹកជំនន់ទន្លេមេគង្គ។ លោក​​ ​​លូ គឹមឈន់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ បាក់ច្រាំទន្លេរនិងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីសត្វអសិរពិស និងត្រូវថែរក្សាសុខភាពរបស់ ខ្លួនអោយជៀស ផុតពីជំងឺ ផ្សេងៗដែលបណ្តាលមកពីការខ្វះអនាម័យជាពិសេស ត្រូវប្រយ័ត្នក្មេងតូចៗកុំឲ្យលេងទឹក។ គិតត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ​ ២០១៩ កម្ពស់ទឹក​ទន្លេមេគង្គខេត្តកំពង់ចាម​មានកម្ពស់១៥.៧៥​​ ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាស...
នាយករដ្ឋមន្ត្រី​ឡាវ នឹង​មកទស្សនៈកិច្ចនៅកម្ពុជា ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣ ខែ​កញ្ញានេះ

នាយករដ្ឋមន្ត្រី​ឡាវ នឹង​មកទស្សនៈកិច្ចនៅកម្ពុជា ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣ ខែ​កញ្ញានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជារយះពេល២ថ្ងៃ ចាប់ពីថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ​ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងអំឡុង​ទស្សនកិច្ច​នេះ ​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​ ​សេចក្តីប្រកាសបញ្ជាក់ទៀតថា  នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្...
រដ្ឋាភិបាល​កម្ពុជា៖សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

រដ្ឋាភិបាល​កម្ពុជា៖សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នក​នាំពាក្យរដ្ឋាភិបាល ឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានសម្រេចអនុម័តលើ “ការធានារបស់រាជរដ្ឋាភិបាលសម្រា​ប់​គម្រោងទិញថាមពលអគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”។ លោកផៃ ស៊ីផាន បញ្ជាក់ថា សម្រាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះរួមមាន៖ ១)ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ​លើ៖ ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕  ...
ជីវិតអតីតកាល និងបច្ចុប្បន្នរបស់លោក សោម សម្បត្តិ​ នាយកថ្នាំ​​​ពណ៌ជាតិ​​(ខាំផែន)

ជីវិតអតីតកាល និងបច្ចុប្បន្នរបស់លោក សោម សម្បត្តិ​ នាយកថ្នាំ​​​ពណ៌ជាតិ​​(ខាំផែន)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក សោម សម្បត្តិ  ​​កើតនៅឆ្នាំ១៩៧២ ជាកូនកំព្រាឪពុក កាល​​នៅ​​​ជាកុមារភាពធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមាររូបនោះ ​​ទើប​​​​​មានអាយុ ៦ឆ្នាំជាមួយ​និងប្អូន​ៗចំនួន ៨នាក់​​​​​។​ នៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យង់ឃ្នង។ ​​​​កុមារ សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រីចំនួន៨នាក់​​ ពេលជាយុវជន​​​​សម័យនោះឆាកជីវិត សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមានឪពុក ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​ ជា​​អកុសលនៅពេល ​​ពេញវ័យ ក្រោយ​ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ​​​អ្នកម្តា​យ​​ជាទីស្រឡាញ់​​​បាន​ចាកឆ្ងាយពីកូន ​​​ទាំង៨នាក់ ​​​​ទៀត​ធ្វើ​ឲ្យ​កុមាររូបនេះ​​ក្លាយជាកូនកំព្រា​​​ទាំង​​ឪពុក និង​​ម្តាយតែម្តង។​ ថ្វីត្បិត​​កាល​នៅជា​​កុមារភាពរៀនពូកែ ហើយកុមារ សម្បត្តិ​មិន​អាច​​មានលទ្ធភាពទទួលបាន​​ការអប់រំខ្ពស់ដូចគេ...
សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមិច បើកប៉ះជើងស្ពានដែក(បាឡេ)នៅឫស្សីកែវ

សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមិច បើកប៉ះជើងស្ពានដែក(បាឡេ)នៅឫស្សីកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឫស្សីកែវជាបណ្តោះអាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិចកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា នេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់មិញ។ លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យមើលទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ សេចក្តី...
សម្តេចតេជោដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

សម្តេចតេជោដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា បាន​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចខាងក្រោម៖  ១- ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០មេហ្កាវ៉ាត់ពីប្រទេសឡាវ។  ២- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖  ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។  ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕    ...
ការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនធ្លាក់ចុះ១%កាលពីខែសីហា

ការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនធ្លាក់ចុះ១%កាលពីខែសីហា

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទិន្នន័យរបស់រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះ១%កាលពីខែសីហា ឆ្នាំ២០១៩នេះ ខណៈដែលចិនមានបញ្ហាសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងជាមួយនឹងសហរដ្ឋអាមេរិក ។ សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំដដែលនេះ ការនាំចេញពីប្រទេសចិនទៅកាន់ទីផ្សារអន្តរជាតិ មានទីផ្សារអាមេរិកជាដើម បានកើនឡើងក្នុងអត្រា៣.៣% ប៉ុន្តែកំណើននេះបានធ្លាក់ចុះ១%វិញកាលពីខែសីហា នៅក្នុងអត្រា២.៣% ។ មូលហេតុសំខាន់ដែលនាំឲ្យការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះ គឺដោយសារតែប្រទេសនេះ បានសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកដោយក្នុងការដំឡើងពន្ធនាំចូលក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕...
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបែងចែកភារកិច្ច នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបែងចែកភារកិច្ច នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេច ដើម្បីកំណត់របៀបរបបការងារ និងបែងចែកភារកិច្ច ដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមអានសេចក្តីសម្រេចដូចខាងក្រោម៖
កត្តាសន្តិភាពនិងកំណើនសេដ្ឋកិច្ចជំរុញឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន

កត្តាសន្តិភាពនិងកំណើនសេដ្ឋកិច្ចជំរុញឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ក្រុមហ៊ុន Five B grand park land បានសម្ភោធគម្រោងថ្មី វិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៩នេះ ។ លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា  វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន ទើបជំរុញឲ្យក្រុមហ៊ុនលោកហ៊ានបោះទុនវិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នេះជាគម្រោងទីមួយនៅ លើផ្ទៃដីប្រមាណ ៥ហិកតា ដោយរៀបចំដីមាន ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់លក់ជូនប្រជាពលរដ្ឋសង់លំនៅឋាន។ លោកបានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍនៅតំបន់ត្រពាំងផ្លុងនេះ ជាតំបន់ដែលមានសក្តានុពល គម្រោងបន្ទាប់ទៀត ក្រុមហ៊ុននឹងសង់ផ្ទះសម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការហើយអ្វីដែលពិសេសនោះ ទឹកដីខេត្តនេះ មានអ្នកវិនិយោគិនជាជនចិនយ៉ាងច្រើនកំពុងតែរកស៊ីនៅតំបន់នេះផងដែរ។ លោកអគ្គនាយកបានចាត់ទុកថា កត្តាសន្តិភាព...