ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

សង្គម និងកម្សាន្ត
សៀមរាប៖ សមត្ថកិច្ច ចុះបង្រ្កាប់ និងឃាត់ខ្លួនជនជាតិចិន១៦៤នាក់ ករណី បើកល្បែងស៊ីសងតាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប។ ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងផែនអន្តោប្រវេសន៍ សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប សម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ ការចុះប្រត្តិការណ៍បង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន២ទីតាំងដែលប្រព្រឹត្តដោយជនជាតិចិន។ សមត្ថកិច្ចបានឲ្យដឹងថា បានរកឃើញ និងឃាត់ជនជាតិចិនសរុបចំនួន១៦៤នាក់ ស្រី៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារៈជាច្រើនទៀតដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។ លោក ណុប សារ៉...
ប្រទេស៤នៅលើពិភពលោក មានមីស៊ីលប្រឆាំងផ្កាយរណប

ប្រទេស៤នៅលើពិភពលោក មានមីស៊ីលប្រឆាំងផ្កាយរណប

សង្គម និងកម្សាន្ត
  លោក Narendra Modi នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានប្រកាសថា រហូតដល់ឆ្នាំ២០១៩នេះ ប្រទេស៤នៅលើពិភពលោកដែលមានមីស៊ីលប្រឆាំងផ្កាយរណប ហើយឥណ្ឌាគឺជាប្រទេសទី៤នៅលើពិភពលោក ដែលបានផលិតមីស៊ីលប្រឆាំងផ្កាយរណប បន្ទាប់ពីអាមេរិក រុស្ស៊ី និងប្រទេសចិន ។ សេចក្តីប្រកាសរបស់លោក Narendra Modi ត្រូវបានធ្វើឡើងក្រោយពីកងទ័ពអាកាសរបស់ប្រទេសឥណ្ឌាបានបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបបានដោយបានដោយជោគជ័យ កាលពីថ្ងៃពុធ ទី២៧ ខែមីនានេះ ដោយគ្រាប់មីស៊ីលឥណ្ឌា បានហោះទៅកំទេចផ្កាយរណបឥណ្ឌានៅក្នុងគន្លងតារាវិថី ។ មុនពេលបាញ់សាកល្បងមីស៊ីលនេះ ក្រុមជំនាញខាងអវកាសឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿងទៅដាក់ក្នុងគន្លងសុញ្ញាកាសក្នុងកម្រិតទាប ក្នុងចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រពីភពផែនដី និងបាញ់មីស៊ីលប្រឆាំងផ្កាយរណបទៅកម្ទេចផ្កាយរណបនោះចោលក្នុងទីអវកាស ដោយជោគជ័យ ៕...
 ប៉ូលិស​ទុកពេល ៣​ថ្ងៃ ឲ្យ​ឪពុក នាំ​កូនស្រី ដែលបើកឡាន បុក​និស្សិត​ស្រី​ស្លាប់ ចូល​បង្ហាញខ្លួន

 ប៉ូលិស​ទុកពេល ៣​ថ្ងៃ ឲ្យ​ឪពុក នាំ​កូនស្រី ដែលបើកឡាន បុក​និស្សិត​ស្រី​ស្លាប់ ចូល​បង្ហាញខ្លួន

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ថា ប៉ូលិស​ទុកពេល ៣​ថ្ងៃទៀតដើម្បី​ឲ្យ​លោក យិន ង៉ិ​ច ដើម្បី​នាំ​កូនស្រី ឈ្មោះ យិន ម៉ា​ណា ជា​អ្នក​បើកឡាន បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់ នៅ​ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ចូល​បង្ហាញខ្លួន ដើម្បី​ប៉ូលិស​ចាត់ការ​តាម​នីតិវិធី​។​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជាក់ថា មកដល់​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ លោក យិន ង៉ិ​ច មិនទាន់​នាំ​កូនស្រី មក​បង្ហាញខ្លួន​នៅមុខ​ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។​ ​សូម​រម្លឹកថា លោក យិន ង៉ិ​ច ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​ជា​ថៅកែ​សណ្ឋាគារ នៅ​ខេត្តសៀមរាប គឺជា​ម្ចាស់​ឡាន Range Rover ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AF-7777 បាន​ចូលខ្លួន ដោះស្រាយ​នៅមុខ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធ...
សម្តេចតេជោថា ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍នានា

សម្តេចតេជោថា ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍នានា

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធី ប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅវិមានសន្តិភាពថ្ងៃទី២៨ ខែមីនានេះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក្នុងអត្រា ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ១០លាននាក់ រួមមានកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១លាន ៥សែននាក់ កម្មករ និយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២លាន ៤សែននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនជាង ៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មុខរបរ និងការងារ និងការគាំពារសង្គម សម្តេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជាការផ្តោតការយកចិត្តទុកដាក់បន្តទៀត។ សម្តេច សង្ឃឹមថា កា...
អាមេរិកមិនពេញចិត្តនឹងអ៊ីតាលី ដែលសហការជាមួយចិនក្នុងគម្រោងផ្លូវសូត្

អាមេរិកមិនពេញចិត្តនឹងអ៊ីតាលី ដែលសហការជាមួយចិនក្នុងគម្រោងផ្លូវសូត្

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំប្រទេសអ៊ីតាលី ដែលបានសម្រេចចិត្តរួមសហការជាមួយប្រទេសចិន ។ សំណុំរឿងដែលអាមេរិកខកចិត្តជាងគេ គឺអ៊ីតាលីបានសម្រេចចិត្តរួមសហការជាមួយ ចិន ក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ប្រទេសចិន ដែលអាមេរិ កយល់ថា ជាគម្រោងប្រមូលផ្តុំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យទៅប្រទេសចិន ។ សូមបញ្ជាក់ថា អ៊ីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានឧស្សាហកម្មលូត លាស់ខ្លាំងទាំង៧ (G7 Group) នៅលើពិភពលោក និងជាប្រទេសសមាជិករបស់សហភាព អឺរ៉ុប ដែលបានចូលរួមក្នុងគម្រោងនេះជាមួយចិន ៕...
ខួប១០០ឆ្នាំ ថ្ងៃបង្កើតអង្គការ ILO និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិក ILO

ខួប១០០ឆ្នាំ ថ្ងៃបង្កើតអង្គការ ILO និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិក ILO

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ។ ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការអន្តរជាតិខាងការងារ និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍ...
យន្តហោះ ប៊ូអ៊ីង ៧៣៧ ចុះចតក្នុងភាពអាសន្ននៅអាមេរិក

យន្តហោះ ប៊ូអ៊ីង ៧៣៧ ចុះចតក្នុងភាពអាសន្ននៅអាមេរិក

សង្គម និងកម្សាន្ត
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 បានចុះចតបន្ទាន់នៅរដ្ឋ Orlando សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្ថែមថា ការសម្រេចចិត្តចុះចតបន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោយ ពីបានហោះឡើងរយៈពេលត្រឹមតែពីបីនាទីប៉ុណ្ណោះ ខណៈដែលម៉ាស៊ីនយន្តោះមានបញ្ហា ហើយអ្នកជិះនៅលើយន្តហោះនោះមានតែ២នាក់ទេ គឺអ្នកបើកបរ និងសហសេវិក ។ មន្រ្តីអាកាសចរណ៍ស៊ីវិលអាមេរិកបានអោយដឹងថា ការហោះហើរ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 នេះ គឺត្រូវបានធ្វើឡើងជាផ្នែកមួយនៃការ ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពយន្តហោះប្រទេសនេះ ក្រោយពីបានធ្លាក់ចំនួនពីរឡើងនៅឥណ្ឌូនេស៊ី និងអេត្យូពី ក្នុងរយៈពេលជិត៥ខែ និងបានសម្លាប់មនុស្សអស់ជាង៣០០នាក់៕...
លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូខេត្តយូណាន បង្កើនការវិនិយោគនៅកម្ពុជា និងផ្តល់ស្តង់ឥតគិតថ្លៃបន្ថែមចំនួន ១០០ស្តង់ ដល់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នយ៍ លើកទី៥ ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងគុនមីញ នៃខេត្តយូណាន ប្រទេសចិន។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌផ្លូវ និងខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ លោក ប៉ាន សូរស័ក្តិ បានថ្លែង អំណរគុណគណៈប្រតិភូខេត្តយូណាន ដែលបានចូលរួមវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីបញ្ហាកង្វះស្តង់ពិព័រណ៍ និងការកើនឡើងនៃតម្ល...
លោកស្រី គង់ វណ្ណា ប្រកាសថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

លោកស្រី គង់ វណ្ណា ប្រកាសថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

សេដ្ឋកិច្ច និងវិនិយោគ
លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។ លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។ លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។ លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ័យលើទីផ្...

លោកស្រី គង់ វណ្ណា ប្រកាសលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

សង្គម និងកម្សាន្ត
  លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។ លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។ លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។ លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ...