សម្តេចតេជោ៖ជំរុញស្ថានីយទូរទស្សន៍នៅកម្ពុជា ផ្សាយព័ត៌មាន ឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចពលរដ្ឋដទៃ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ បានជំរុញឲ្យគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌មាន ដែលអាចឲ្យកុមារពិការគថ្លង់ មានឱកាសទទួលព័ត៌មានបានដូចជាពលរដ្ឋដទៃ ព្រោះនេះជាសិទ្ធិមួយរបស់កុមារ និងពលរដ្ឋពិការផងដែរ។
សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ចំនួន៨៩៦នាក់។
នៅក្នុងពិធិនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ហង់ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ឃួង ស្រេង អភិបាល...








