កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លារអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា ១ ០០០ ០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
គណៈប្រតិភូដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
ថវិកាចំនួន ១លានដុល្លារនេះ ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។ ថវិកា ១លានដុល្លារនេះ ក៏ជាថវិកា ដែលទទួលបានពីសប្បុរសជន ក្នុងទិវា ៨ ឧសភា ...








