នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា ដើម្បីធានាឱ្យការអនុវត្តន៍ការងារសវនកម្ម តាមបណ្តាអង្គភាពរងសវនកម្ម ប្រកបដោយប្រសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល គឺត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់ កាន់តែ ទូលាយ ជាពិសេសការផ្តល់ភាពកាន់តែងាយស្រួលនៅតាមរដ្ឋបាលខេត្តនិមួយៗ នឹងបានដឹងពីកញ្ចប់ថវិការពិតៗ របស់ខ្លួន ដើម្បីយកទៅអនុវត្តន៍គម្រោងផ្សេងៗឲ្យមានប្រសិទ្ធភាព ។
ដើម្បីឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យអនុវត្តន៍ថវិការកម្មវិធីរដ្ឋបាលខេត្តចំនួន៦ បន្ថែមទៀត គ...








