ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនកៅស៊ូ បឹងកេតវិនិយោគដាំចេកអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន

ក្រុមហ៊ុនកៅស៊ូ បឹងកេតវិនិយោគដាំចេកអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
  ក្រុមហ៊ុនកៅស៊ូ បឹងកេតចាប់ផ្តើមវិនិយោគដាំដំណាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ទីផ្សារចិនដែលបច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូ បឹងកេតកំពុងតែចាប់ផ្តើមប្រមូលផលនិងវេចខ្ចប់ផងដែរ។ លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនកៅស៊ូ បឹងកេតបានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូបឹងកេតកំពុងតែវិនិយោគសាលល្បងក្នុងផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងខេត្តកំពងចាម សម្រាប់ដាំចេកអំបូងលឿងតាមបច្ចេកទេសនិងស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនខណៈប្រទេសចិនកំពុងតែផ្តល់កូតាដល់កម្ពុជា។ លោកឧកញ៉ាបានបន្តទៀតថា ដោយសារតែការវិវត្តន៍ទីផ្សារផ្នែកកសិកម្ម ដែលជំរុញឲ្យក្រុមហ៊ុនលោកសម្រេចចិត្តប្តូរយុទ្ធសាស្រ្តពីវិនិយោគពីដំណាំកៅស៊ូនិងងាកមកវិនិយោគលើដំណាំចេកវិញ ហើយបើកម្ពុជាមិនរត់ប្រណាំងតាមស្តង់ដារនិងគុណភាពពីការបញ្ជាទិញពីក្រៅប្រទេសនោះទេ គឺ ផលិតផលកម្ពុជាមិនអាចនាំចេញទៅប្រទេសចិននិងតាមបណ្តាប្រទេសផ្សេងៗទៀតបាននោះទេ។ សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួង...
ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩

ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩

សង្គម និងកម្សាន្ត
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។ កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ និងអនុម័ត របាយការណ៍ត្រីមាសទី១ឆ្នាំ២០១៩ព្រមទាំងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិន និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០ -២០២៣)របស់រដ្ឋបាលខេត្តផងដែរ។ លោក ឡុង សុវណ្ណ និងលោក គោស៊ុ ប៊ុនសឿតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកគោស៊ុ ប៊ុនសឿត បានជំរុញដល់ ស្រុក អភិបាលក្...
អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ

អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារសំខាន់ ស្របតាមការវិវត្តនៃបដិវត្តន៍ឧហ្សាកម្មទី៤ ដែលទាមទារឲ្យវិស័យធនាគារត្រូវតែមានការអភិវឌ្ឍន៍ខ្លួន នៅឆ្នាំ២០១៩នេះជាឆ្នាំដែលមានការលូតលាស់ខ្លាំង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែលំហូរវិនិយោគ ការធ្វើពាណិជ្ជកម្ម កំពុងតែមានសកម្មភាពច្រើនស្ទើរគ្រប់វិស័យ។ លោកបណ្ឌិតបន្តទៀតថា ការប្រកួតប្រជែងគ្នាចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិនបានធ្វើឲ្យកម្ពុជាបានទទួលបានផលច្រើន គ្រប់អាជីវកម្មទាំងអស់មានឱកាសច្រើន ក្នុងការប្រកួតប្រជែងជាពិសេសវិស័យធនាគារគឺជាប្រភពទុនដ៏ល្អសម្រាប់ការវិនិយោគរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០១៩និងឆ្នាំបន្តបន្ទាប់ទៀត។ អ្នកជំនាញបានអះអាងថា វិស័យសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យឯកជនគឺប្រភពទុនមកពីវិស័យធនាគារ ដែលតាមការប៉ាន់ប្រមាណរបស់ស្ថាប័នអន្តរជាតិនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាក់បញ្ជើសន្...
​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា នេះព្រឹទ្ធសភាប្រជុំ​អនុម័ត​លើ​របៀបវារៈចំនួន ៣

​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា នេះព្រឹទ្ធសភាប្រជុំ​អនុម័ត​លើ​របៀបវារៈចំនួន ៣

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ព្រឹទ្ធសភា ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ បាន​បើក​សម័យប្រជុំ លើក​ទី​៣ នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ ៣ រួមមាន​៖ ១-​ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤​។ ២-​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៤​។ ៣-​បោះឆ្នោត​ជ្រើសរើស​បំពេញ លោកជំទាវ កង សៅរ៍​ធន ជា​សមាជិក​គណៈកម្មកា​រ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ព្រឹទ្ធសភា នីតិកាល​ទី​៤​។​...
អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ

អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ

សង្គម និងកម្សាន្ត
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីរបស់ប្រទេស នូវ៉ែលហ្សេឡង់ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃពុធ ទី២៤ ខែមេសានេះថា ការវាយប្រហារភេរវកម្មសម្លាប់មនុស្ស៣២១នាក់នៅប្រទេសស្រីលង្កា មិនមានពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់នៅទីក្រុង Christchurch នូវ៉ែលហ្សេឡង់នោះទេ ។ សេចក្តីប្រកាសរបស់លោកស្រី Jacinda Ardern ត្រូវបានធ្វើឡើងក្រោយពីមានមតិមួយចំនួនបានលើកឡើងថា ការវាយប្រហារភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗនៅប្រទេសស្រីលង្កា គឺក្រុមភេរវជនមានចេតនាចង់សងសឹកចំពោះក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានបាញ់ប្រហារលើព្រះវិហារសាសនាអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅទីក្រុង Christchurch ប្រទេសនូវ៉ែលហ្សេឡង់ ដែលបានបណ្តាលឲ្យមនុស្ស៥០នាក់បានបាត់បង់ជីវិត ។ លោកស្រី Jacinda Ardern បានបញ្ជាក់ថា មន្ត្រីជំនាញផ្នែកស៊ើបអង្កេតនូវ៉ែលហ្សេឡង់ បានបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅប្រទ...
សម្តេច​តេ​ជោ​  ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន

សម្តេច​តេ​ជោ​  ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Qin​ Yizhi​ អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅ​ថ្ងៃ​អង្គារទី​២៣​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​ ​លោក​ Qin​ Yizhi​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ គឺ​មាន​តាំងពី​ជាង​២០០០​ឆ្នាំ​ មក​ហើយ​ ដែល​បាន​ស្ថាបនា​ឡើង​ដោយ​បុព្វបុរស​នៃ​ប្រទេស​ទាំង​ពីរ​បន្សល់​ទុក​ឲ្យ​យើង​មក​ដល់​សព្វថ្ងៃ​។​ លើស​ពី​នេះ​ ប្រទេស​ទាំង​ពីរ​កំពុង​តែ​សប្បាយ​រីករាយ​ និង​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​ប្រសើរ​អំពី​ទំនាក់​ន​ង​ដូច​ជា​បងប្អូន​ ដែល​កំពុង​រីក​ចម្រើន​ដុះដាល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ​លោក​ Qin​ បាន​បញ្ជាក់​ថា​ ជា​ភ័ព្វសំណាង​ណាស់​ដែល​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ បាន​ដាក់​ចេញ​នូវ​នយោបាយ​យ៉ាង​ត្រឹមត្រូ...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។ កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាង ASEAN BAC ដោយផ្តោតសំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣១០នាក់នៅស្រីលង្កា

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១០នាក់នៅស្រីលង្កា

សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមេសានេះ មនុស្សស្លាប់បានកើនឡើងដល់៣១០នាក់ហើយ ខណៈដែលមនុស្សប្រមាណជិត៥០០នាក់ បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាដដែលនោះ ។ ប៉ូលីសប្រទេសស្រីលង្កា បានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ហើយ ដោយជាប់ចោទពីបទពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសានេះ ។ ប្រមុខដឹកនាំរដ្ឋាភិបាលស្រីលង្កា បានទម្លាក់កំហុសទៅលើក្រុមចលនាអ៊ីស្លាមជ្រុលនិយម National Thowheeth Jama’ arth ដែលហៅកាត់ថា NTJ ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ដោយរួមគំនិតជាមួយបណ្តាញភេរវកម្មអន្តរជាតិ ៕...
លោកស្រី អ៊ុង សាន​ស៊ូ​ជី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ មេសា​នេះ

លោកស្រី អ៊ុង សាន​ស៊ូ​ជី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ មេសា​នេះ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មី​យ៉ាន់​ម៉ារ ឬ​ប្រទេស​ភូមា នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ ខែមេសា ឆ្នាំ​២០១៩​។ ​សម្តេចបានប្រកាសបែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​(NUM) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោកស្រី អ៊ុង​សាន​ស៊ូ​ជី មកកាន់​ប្រទេស​កម្ពុជា ចាប់តាំងពី​លោកស្រី ឡើងកាន់តំណែង​កំពូល​របស់​ប្រទេស​ភូមា ចាប់តាំងពី​ឆ្នាំ​២០១៦​។​ លោកស្រី អ៊ុង​សាន​ស៊ូ​ជី ​កើត​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៤៥  ជា​កូន​របស់​វីរបុរស​ភូមា លោក អ៊ុង​សាន​។ លោកស្រី ជា​អតីត​ប្រធាន​គណបក្សប្រឆាំង នៅ​ប្រទេស​ភូមា បានក្លាយ​ជាទី​ប្រឹក្សា​រដ្ឋ ដែលជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​ភូមា កាលពី​ឆ...
ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី សង្ស័យមានចំណែកជាមួយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់

ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី សង្ស័យមានចំណែកជាមួយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់

សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖  បន្ទាប់ពីមន្ត្រីនគរបាលខេត្តមណ្ឌលគិរី បានឆ្មក់ចាប់ខ្លួនជនជាតិវៀតណាមពីរនាក់ និងខ្មែរ៨នាក់ ពីបទប្រមូលផល និងអនុផលព្រៃឈើ ដោយខុសច្បាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។ លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគរី កំពុងតែស្ថិតក្នុងចំណុចសង្ស័យថា ជាអ្នកមានចំណែកក្នុងសកម្មភាពបើកដៃឲ្យកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្រោយពីនគរបាលខេត្ត បានចាប់ខ្លួនមនុស្ស១០នាក់ កំពុងធ្វើសកម្មភាពកាប់ និងប្រមូលឈើ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រឹបអូសបានឈើហ៊ុបអារឡាំងរូចស្រេចជិត១០០០កំណាត់ ដែលត្រៀមដឹកឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម។ ក្នុងប្រតិបត្តការនោះ សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យជាខ្មែរទាំង៨នាក់ មិនទាន់ស្អាល់អត្តសញ្ញាណនៅឡើយទេ ចំណែកបុរសវៀតណាមពីរនាក់ មានឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦០ឆ្នាំ និងឈ្មោះ ថាត់ យូ អាយុ៤២ឆ្នាំ ត្រូវនគរបាលប្រគល់ឲ្យមន្ត្រីនៃមន្...