ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អាវុធអាមេរិក ដែលលក់ឲ្យសម្ព័ន្ធមិត្ត ធ្លាក់ដល់ដៃក្រុមភេរវករខ្លះហើយ

អាវុធអាមេរិក ដែលលក់ឲ្យសម្ព័ន្ធមិត្ត ធ្លាក់ដល់ដៃក្រុមភេរវករខ្លះហើយ

សង្គម និងកម្សាន្ត
  គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលបានលក់ទៅឲ្យប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវនិយម បានយកគ្រឿងសព្វាវុធរបស់អាមេរិក ទៅវាយប្រហារលើកងទ័ពអាមេរិកវិញ ។ ប្រភពដដែលបានបន្តថា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសដៃគូរបស់ខ្លួនមួយចំនួន មានប្រទេសអារ៉ាប់រួម ជាដើម បានផ្ទេគ្រឿងសព្វាវុធដែលទិញពីអាមេរិក ទៅឲ្យក្រុមសកម្មប្រយុទ្ធរបស់អង្គការភេរវកម្ម អាល់កៃដា ។សង្គ្រាមនៅយេមែន បានបង្ហាញឲ្យឃើញថា គ្រឿងសព្វាវុធរបស់អាមេរិក បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវករ ក៏កំពុងប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែរ ៕...
ការវិនិយោគច្រើនលើជំនាញបច្ចេកទេសនឹងជួយជំរុញគោលនយោបាយអភិវឌ្ឍវិស័យឩស្សាហកម្មនៅកម្ពុជា

ការវិនិយោគច្រើនលើជំនាញបច្ចេកទេសនឹងជួយជំរុញគោលនយោបាយអភិវឌ្ឍវិស័យឩស្សាហកម្មនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានទីផ្សារកម្ពុជានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា ការទាក់ទាញអ្នកវិនិយោគច្រើនលើជំនាញបច្ចេកទេសនឹងជំរុញនូវការអភិវឌ្ឍនូវគោលនយោបាយអភិវឌ្ឍន៍ឩស្សាហកម្មនៅកម្ពុជាចាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ហើយប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើន។ លោកបានបញ្ចាក់ទៀតថា កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយចាំបាច់បំផុតត្រូវការអ្នកវិនិយោគលើជំនាញបច្ចេកទេស។ លោក ថង សាម៉ុន បន្តថា ថ្មីៗនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឆ្នាំ២០១៧ និងជម្រុញការបណ្តុះបណ្តាលឲ្យឆ្លើយតបទីផ្សារការងារ។ លោកបានបន្ថែមថា កន្...
កម្ពុជា​-​ថៃ ព្រមព្រៀង​ដំណើរការ​សាកល្បង ឲ្យពលរដ្ឋ​ទាំងពីរប្រទេស ចាយលុយ​ឆ្លងដែន ដោយ​មិនចាំបាច់​ដូរ​លុយ​ទៀត​ទេ​

កម្ពុជា​-​ថៃ ព្រមព្រៀង​ដំណើរការ​សាកល្បង ឲ្យពលរដ្ឋ​ទាំងពីរប្រទេស ចាយលុយ​ឆ្លងដែន ដោយ​មិនចាំបាច់​ដូរ​លុយ​ទៀត​ទេ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ព្រមព្រៀង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ QR code ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​លុយយ​រវាង​ប្រទេស​ទាំងពីរ​។ ​ពលរដ្ឋ​ខ្មែរ អាច​យកលុយ​រៀល ទៅ​ចាយ​នៅ​ប្រទេស​ថៃ ហើយ​ពលរដ្ឋ​ថៃ អាច​ចាយលុយ​បាត នៅ​ប្រទេស​កម្ពុជា ដោយ​ពុំ​ចាំបាច់​ដូរ ​ឡើយ​។​ ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃអាទិត្យ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ​ចុះហត្ថលេខា​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំងពីរ នៅ​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំ​ឆ្នាំនេះ មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព​រវាង​ធនាគារកណ្តាល​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្ន...
លោក ឃួន ស្រេង៖ រោងចក្រវាយនភណ្ឌក្នុងក្រុងទាំងអស់ នឹងត្រូវរើទៅកាន់ជាយក្រុងក្នុងពេលឆាប់ៗនេះ

លោក ឃួន ស្រេង៖ រោងចក្រវាយនភណ្ឌក្នុងក្រុងទាំងអស់ នឹងត្រូវរើទៅកាន់ជាយក្រុងក្នុងពេលឆាប់ៗនេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖    លោក ឃួន ស្រេង អភិបាលរាជធានៅភ្នំពេញ បានប្រាប់អ្នកសារពត៌មានថា រោងចក្រវាយនភណ្ឌ ក្នុងក្រុងទាំងអស់ នឹងត្រូវរើទៅកាន់កន្លែងផ្សេង” នៅតាមផ្លូវនៃក្រវ៉ាត់ក្រុងទី៣ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងថែរក្សាបរិស្ថាននៅក្នុងក្រុងផងដែរ។ អភិបាលរាជធានៅភ្នំពេញ បានទទួលស្គាល់ថា  បច្ចុប្បន្ននេះ នៅមានរថយន្តដឹកទំនិញធុនធំមួយចំនួន បើកបរចូលក្នុងក្រុង ស្ថិតក្នុងម៉ោងហាមឃាត់ដដែល តែនៅពេលខាងមុខ អាជ្ញាធរ នឹងទប់ស្កាត់បាន ១០០ ភាគរយចំពោះ​រថយន្តដឹក​ទំនិញ​ធំៗដែល «លួច» បើកចូលក្រុង ក្រោយពីមានការរៀបចំឲ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ បានប្ដូរទីតាំង​ពីក្នុង​ក្រុងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ នៅពេលដែលផ្លូវ នេះសាងសង់រួចរាល់ ។ គួរឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រ...
សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជា​អធីបតីដ៏​ខ្ពង់​ខ្ពស់​បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងខ្លឹមសាររបាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី​១៣-​១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អនុ​​​រដ្ឋ​​​​​លេ​ខាធិការ និងបណ្តាថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។ ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ពិភាក្សា​ដោយយក​ចិត្តទុកដាក់លើការងារនេះឲ្យបានល្អ ជាពិសេសលើខ្លឹមសារ ពាក្យពេចន៍ ការប្រើប្រាស់​ប្រយោគ​ឲ្យបានត្រឹមត្រូវ នៅលើប្រធានបទ ដែលនឹងយកមកពិភាក្សាក្នុងសន្និបាតនេះ ដើម្បីធ្វើ​យ៉ាងណា​ឲ្យសន្និបាតរបស់​ក្រសួងនាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕...
វែណេស៊ុយអេឡា ត្រៀមខ្លួនប្រយុទ្ធជាមួយអាមេរិក

វែណេស៊ុយអេឡា ត្រៀមខ្លួនប្រយុទ្ធជាមួយអាមេរិក

សង្គម និងកម្សាន្ត
  លោកស្រី Delcy Rodriguez អនុប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា បានថ្លែងថា កងកម្លាំងយោធា និងប្រជាជនវែណេស៊ុយអេឡា បានប្តេជ្ញារួចហើយ ក្នុងការការពារអធិបតេយ្យភាពជាតិរហូតដល់ដំណាក់កាលចុងក្រោយ ប្រសិនបើមានការឈ្លានពានណាមួយពីខាងក្រៅ ។ លោកស្រី Delcy Rodriguez បានលើកឡើងបែបនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី ដែលទំនងជាត្រូវបានលើកឡើងជាការឆ្លើយតបទៅនឹងការគម្រាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ធ្វើអន្តរាគមន៍យោធាលើវែណេស៊ុយអេឡានៅពេលខាងមុខ ប្រសិនបើចាំបាច់ ។ ការលើកឡើងរបស់លោកស្រី Delcy Rodriguez ក៏ទំនងជាឆ្លើតបទៅលើទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ដែលបានលើកឡើងថា អាមេរិកនឹងបញ្ជូនកងទ័ពចំនួន៥០០០នាក់ទៅកាន់ប្រទេសកូឡុំប៊ី ដែលជាប្រទេសជិតខាងវែណេស៊ុយអេឡា ដែលជាការងាយស្រួលក្នុងការធ្វើអន្តរាគមន៍លើវែណេស៊ុយអេឡា ប៉ុន្តែការអះអាងរបស់លោក ចន បូលតុន ត្រូវបានក្រសួងការពារជាតិអាមេរិ...
ក្រុមហ៊ុនECC Realty ចាប់ផ្តើមវិនិយោគនៅក្រុង​សែន​មនោរម្យ​ខេត្តមណ្ឌលគីរីលើគម្រោងដីឡូតិ៍​សម្រាប់លំនៅឋាន

ក្រុមហ៊ុនECC Realty ចាប់ផ្តើមវិនិយោគនៅក្រុង​សែន​មនោរម្យ​ខេត្តមណ្ឌលគីរីលើគម្រោងដីឡូតិ៍​សម្រាប់លំនៅឋាន

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនECC Realty និងជាប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​បាន​មានប្រសាសន៍​ប្រាប់​សារ​ព័ត៌មានដេលីខ្មែរនៅថ្ងៃទី៣ខែកុម្ភៈនេះថាដោយសារតែមើលឃើញពីការរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​ស្ថេរ​ភាពនយោបាយតែម្តង ទើបក្រុមហ៊ុន​អចលនទ្រព្យ​ ECC Realty ​បានសម្រេចចិត្ត​​វិនិយោគ​លើ​គម្រោង​ដីឡូតិ៍បន្ថែមទៀត​​ស្ថិត​​​គម្រោងដីឡូតិ៍​ទី៦​ (សុភមង្គល)​ ទីល្អនៅចំកណ្តាលក្រុង​សែន​មនោរម្យ​ ខេត្តមណ្ឌលគីរី។ លោកបានមានប្រសាសន៍ទៀតថា ចំពោះក្រុង​សែន​មនោរម្យ​ ខេត្តមណ្ឌលគីរី ចាប់ផ្តើមមានគម្រោង​​វិនិយោគ​ដីឡូតិ៍​និងលំនៅឋានហើយកន្លងមកទៅក្រុមហ៊ុនបានចាប់ដៃគូរជាមួយវិនិយោគិនចិននិងបានវិនិយោគលើគម្រោងអចលនទ្រព្យស្ថិតនៅខេត្តកំពង់ស្ពឺត្រង់ក្បែរផ្សារព្រែកទទឹងមានគម្រោងដីឡូតិ៍និងរោងចក្រ សម្រាប់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋានសមរម្យនិងមានឱកាសបានដីល្អនិងជិតផ្ទះរបស់ពួកគាត់ថែមទៀតផង។ ...
សហព័ន្ធស្រូវអង្កររកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩

សហព័ន្ធស្រូវអង្កររកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩

សេដ្ឋកិច្ច និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី២ខែកុម្ភះឆ្នាំ២០១៩នេះបានរកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩ ក្នុងនោះទី១ ស្រូវផ្ការំដួល បានទៅលើសហគមន៍ស្វាយរន្ធអមត:ស្រូវពូជ ខេត្តតាកែវ និង​​ស្រូវសែន ក្រអូបបាន ទៅលើសហគមន៍ជ្រៃសាមគ្គីបង្កើនផល ខេត្តបាត់ដំបង ហើយ​​ស្រូវអ៊ីអ៊ែរ បានទៅលើសហគមន៍ អភិវឌ្ឍន៍សង្គម កម្ពុជាខេត្តកំពង់ឆ្នាំង។ លោក សុខ ពុទ្ធីវុធ ប្រធាសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជារៀប ចំការប្រកួតស្រូវល្អបំផុតលើកទី៣ធ្វើឡើងដើម្បី ស្វែងរកសហគមន៍ដែលបានផលិតស្រូវ មានគុណភាព ល្អបំផុត ប្រចាំ​កម្ពុជានៅក្នុងឆ្នាំ២០១៨ ដោយទទួលបាននូវពានរង្វាន់លើកទឹកចិត្តពីសហព័ន្ធស្រូវអង្ករកម្ពុជា និង​រាជ​រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ទៀតថា​​ លើកទឹកចិត្តដល់សហគមន៍កសិករទាំងអស់​ឱ្យបន្តខិត​ខំអភិវឌ្ឍន៍​សហគមន៍របស់ខ្លួន ដើម្បីក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា និងសហគមន៍ដែលផលិតស្រូវ ចំតម្...
រុស្ស៊ី និងអាមេរិក មើលមុខគ្នាកាន់តែលែងចំ ដោយសារសន្ធិសញ្ញា INF

រុស្ស៊ី និងអាមេរិក មើលមុខគ្នាកាន់តែលែងចំ ដោយសារសន្ធិសញ្ញា INF

សង្គម និងកម្សាន្ត
  មេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មើលមុខគ្នាកាន់តែលែងត្រង់ ដោយសារសន្ធិសញ្ញា INF មេដឹកនាំរបស់ប្រទេសទាំងពីរ បានសងសឹកគ្នាទៅវិញទៅមក ដោយការប្រកាសផ្អាកការ អនុវត្តន៍សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។ មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសផ្អាកការអនុវត្តនសន្ធិសញ្ញា INF ជាមួយរុស្ស៊ីរយៈពេល១៨០ថ្ងៃ ដើម្បីទុកពេលឲ្យរុស្ស៊ីកែខ្លួន តែរុស្ស៊ីបានប្រកាសផ្អាកសន្ធិសញ្ញានេះ គ្មានកាលកំណត់ទេ ដើម្បីទុកពេលអោយអាមេរិកកែខ្លួនដែរ ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានកើនឡើងកាន់តែខ្លាំងនៅដើមខែកុម្ភៈនេះ ក្រោយ ពីមេដឹកនាំប្រទេសទាំងពីរ បានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។ មេដឹកនាំរបស់សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ី កាលពីថ្...

សម្តេចតេជោៈសុខសប្បាយជាទេ បងប្អូនជនរួមជាតិ

សង្គម និងកម្សាន្ត
សម្តេចតេជោ: សុខសប្បាយជាទេ បងប្អូនជនរួមជាតិ ទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ។ ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ។ សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ។...