ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សង្គ្រាមនៅយេមែនមិនអាចចប់ទេ បើភាគីជម្លោះនៅតែបន្តប្តឹងផ្តល់គ្នា

សង្គ្រាមនៅយេមែនមិនអាចចប់ទេ បើភាគីជម្លោះនៅតែបន្តប្តឹងផ្តល់គ្នា

សង្គម និងកម្សាន្ត
  កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសយេមែន និងកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំស្ថាប័នមួយនេះ ឲ្យដាក់សម្ពាធបន្ថែមទៀតលើពួកឧទ្ទាម ហ៊ូទី នៅប្រទេសយេមែន ដែលបានបំពានលើបទឈប់បាញ់ ។ អ្នកជំនាញខាងកិច្ចការអន្តរជាតិបានលើកឡើងថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន គឺជាសង្គ្រាម តំណាង ដោយសារសង្គ្រាមនេះបានកើតឡើងដោយសារភាគីជម្លោះមានខ្នងបង្អែករៀងៗខ្លួន គឺខាង រដ្ឋាភិបាលមានកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ជាខ្នងបង្អែក និង ពួកឧទ្ទាមហ៊ូទី មានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែក ។ អ្នកជំនាញបានបន្តថា សង្គ្រាមនៅយេមែនពិតប្រាកដ គឺជាសង្គ្រាមរវាងអុីរ៉ង់ និងអារ៉ាប៊ី សាអូឌី ប៉ុន្តែគ្រាន់តែប្រទេសទាំងពីរនេះ យករដ្ឋាភិបាល និងពួកឧទ្ទាមយេមែនជាតំណាង ៕...
ខ្ទឹមសមានផ្ទុកសារធាតុគីមីប្រមាណ ២៥តោន ត្រូវបានដុតកំទេចចោលនៅខេត្តព្រះសីហនុ

ខ្ទឹមសមានផ្ទុកសារធាតុគីមីប្រមាណ ២៥តោន ត្រូវបានដុតកំទេចចោលនៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
  ខេត្តព្រះសីហនុ៖ ខ្ទឹមស នាំចូលពីប្រទេសជិតខាងប្រមាណ ២៥តោន ត្រូវបានមន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុ រកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់ ប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល ដុតកំទេចចោល។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ លោកម៉ក់ ពេជ្ជរិទ្ធប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី និងតំណាងស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ ។ សូមបញ្ជាក់ជូនថា ខ្ទឹមសទាំង ...
រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅ​ថ្ងៃទី​១៣-១៤ ខែកុម្ភៈខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅ​ថ្ងៃទី​១៣-១៤ ខែកុម្ភៈខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីដ វុង​ស៊ូ​វុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ កា​ដែន​ស៊ី​ធី រាជធានី​ភ្នំពេញ​។​ ​មុន​ចូលដល់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ នឹងមាន​កិច្ចប្រជុំ​របស់​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBCs) ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ បាន​លើក​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​(GBC) បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ចូលរួម​កិច្ចប្រជុំ គណៈប...
ប្រធានាធិបតីវែណេស៊ុយអេឡា បន្ទន់ឥរិយាបថបន្តិច ដើម្បីបន្ធូរបន្ថយភាពតានតឹង

ប្រធានាធិបតីវែណេស៊ុយអេឡា បន្ទន់ឥរិយាបថបន្តិច ដើម្បីបន្ធូរបន្ថយភាពតានតឹង

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានបន្ទន់ឥរិយាបថបន្តិចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីប្រធានាធិបតីរូបនេះ ទទួលរងគំនាបកាន់តែខ្លាំង ។ ប្រភពបានឲ្យដឹងថា លោក Nicolas Maduro កំពុងទទួលរងគំនាប២យ៉ាង គឺគំនាបខាងនយោបាយពីសហគមន៍អន្តរជាតិ និងគំនាបពីក្រុមប្រឆាំងក្នុងស្រុក ដែលអាចធ្វើឲ្យរង្គោះរង្គើតំណែងរបស់លោក ។ អ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់ប្រទេសអៀរឡង់ខាងជើង លោក Finian Cuningham បានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសវែណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះមានសណ្ឋានមិនខុសគ្នាប៉ុន្មានទេ ពីវិបត្តិសង្គ្រាមស៊ីវិល នៅប្រទេសស៊ីរី ហើយវែណេស៊ុយអេឡានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើមេដឹកនាំនៃប្រទេសនេះ មិនអាចដោះស្រាយវិបត្តិនយោបាយបាននៅពេលខាងមុខ ៕...
រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់

រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់

សង្គម និងកម្សាន្ត
បន្ទាយ​មាន​ជ័យ៖​ រថភ្លើង​ដែល​ចរាចរណ៍​ពី​ខេត្តបន្ទាយមានជ័យ​មកខេត្តបាត់ដំបងបានបុករថយន្តដឹកថ្មបណ្តាលក្រឡាប់រថយន្តក្រឡាន់ សំណាងគ្មានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៣០នាទី ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ធំ​ត្បូង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។​ ​​ លោកអនុសេនីយ៍ឯកឡា​ រៀម​ នាយ​ផ្នែក​នគរបាលកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យ ដឹងថា មុនពេលកើតហេតុរថយន្តដឹកថ្ម ធុនធំម៉ាក់HOWOដែលពាក់ស្លាក់លេខAT3.0798​ បានដឹកថ្មចេញពីភ្នំធំផ្នែកខាងត្បូងភ្នំធំហើយបើក​ចេញ​ទិស​ដៅ​ពី​លិច​មក​កើត​ឆ្លង​ផ្លូវដែក​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ត្យ័ត្នត្រូវរថភ្លើងដែលអូសទូចំនួន២ទូរ ដឹក​អ្នកដំណើរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ពី​ខេត្តបន្ទាយមានជ័យ​ ទៅ​ខេត្តបាត់ដំបង​ បុក​រថយន្ត​ដឹក​ថ្ម​បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើផ្លូវ​។​ ​លោក​បាន​បញ្ជាក់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​បុ...
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​រឲ្យវៀតណាម ទិញស្រូវ​អង្ករ​ពី​កម្ពុជា តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​រឲ្យវៀតណាម ទិញស្រូវ​អង្ករ​ពី​កម្ពុជា តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម​

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន និង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា បាន​ប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវ​ពី​កសិករ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន​។ កិច្ចប្រជុំ​នេះ ចូលរួម​ពី​សំណាក់​ថ្នាក់​ទឹក​នាំ​ក្រសួង លោក​ឧកញ៉ា លោក​អគ្គនាយក​ធនាគា​រ AGRI BANK តំណាង​ក្រុមហ៊ុន ដែល​ធ្វើ​អាជីវកម្ម​ស្រូវ​-​អង្ករ​វៀតណាម មន្ត្រី​ស្ថានទូត និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​មួយចំនួនទៀត​។ ក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា បានស្នើ​រវៀតណាម ទិញស្រូវ​អង្ករ​ពី​កម្ពុជា តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម​។​ ​ក្រសួងកសិកម្ម បានប្រកាសថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ទី​១-​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជារួម​លើ​ស្ថានភាព​តម្លៃ​ស្រូវ​ក្នុងពេល​បច្ចុប្បន្ន និង​ទី​២-​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​យន្តការ​នៃ​កា...
 មន្ត្រីនគរបាលខេត្តកែបម្នាក់ បាញ់ស្លាប់ខ្លួនឯង

 មន្ត្រីនគរបាលខេត្តកែបម្នាក់ បាញ់ស្លាប់ខ្លួនឯង

សង្គម និងកម្សាន្ត
​កែប៖​ មន្ត្រី​នគរបាល​ខេត្ត​កែប​ម្នាក់​ មានជំងឺប្រចាំកាយបាន​បាញ់​សម្លាប់​ខ្លួនឯង​ ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុងកែប​។​ ​យោង​តាម​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ឌៀប​ មាន​ ភេទ​ប្រុស​ ជា​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ប្រចាំការ​នៅ​ព្រះរាជ​ដំណាក់​ខេត្ត​កែប​។​ ​ ​យោង​តាម​សាក្សី​(​មន្ត្រី​នគរបាល​ប្រចាំការ​ជាមួយ​គ្នា​)​និង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​ជំនាញ​ បានបញ្ជាក់​ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាខ្លួនឯពិតប្រកដ​មែន​។​ ក្ក្រោយពីក្រោយពីធ្វើកោសល្យវិច្ច័យសពរួចមក សមត្ថកិច្ច បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ និង​ជួយ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​ ​តាម​ការ​បញ្ជាក់​ពី​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ឈ្មោះឌៀប មាន បានផឹកស្រា និង​មាន​ជំងឺ​ប្រចាំ​កាយ​ ៕...
ស្នងការនគរបាលខេត្តប៉ៃលិនដាក់ឲ្យចូលនិវត្តន៍ជំនួសដោយស្នងការរងរាជធានីភ្នំពេញ

ស្នងការនគរបាលខេត្តប៉ៃលិនដាក់ឲ្យចូលនិវត្តន៍ជំនួសដោយស្នងការរងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះលោកឧត្តមសេនីទោជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនត្រូវចូលនវត្តន៍ ដាក់ជំនួសលោកឧត្តមសេនីយ៍ទោ សេង​ ​សុគន្ធ​ ស្នងការរងនគរបាលរាជធានីភ្នុំពេញជាស្នងការខេត្ត។ ​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ​តំណាងខ្ពង់ខ្ពស់​សម្តេចក្រឡាហោ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ​ មុនចាកចេញពីតំណែងលោក​ ជា​ ចាន់ឌិន​ បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលេីសលួសណាមួយប៉ះពាល់ទាំងចេតនានិងអចេតនាព្រោះជាបទបញ្ជាដែលតម្រូវឲ្យអនុវត្តន៍ហេីយការអនវត្តតែមានការតឹងតែងនិងធូរខ្លះ​ ហេីយសូមឲ្យកងកម្លាំងទាំងអស់បន្តសហការល្អនិងស្តាប់បទបញ្ជាថ្នាក់លេីបន្ថែមទៀតដេីម្បីជាតិមាតុភូមិ។ ​ បន្ទាប់ពីការសន្យារបស់លោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ ជាស្នងការប៉ៃលិនថ្មី​លេីការអនុវត្តការងារនិងអនុវ...
សហរដ្ឋអាមេរិកបន្ថែមកងទ័ពជាង២០០០នាក់ទៀតនៅតាមព្រំដែន

សហរដ្ឋអាមេរិកបន្ថែមកងទ័ពជាង២០០០នាក់ទៀតនៅតាមព្រំដែន

សង្គម និងកម្សាន្ត
  ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលភាគច្រើនមកពីតំបន់ អាហ្រ្វិកកណ្តាល និងអាមេរិកឡាទីន នៅតែបន្តសម្រុកចូលទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកដដែល ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ ។ កាលពីថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩នេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជារដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan ឲ្យដាក់ពង្រាយកងទ័ពចំនួន២០០០នាក់បន្ថែមទៀតនៅតាមព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ។ លោក ត្រាំ បាននិយាយថា លោកនៅតែទាមទារយកកញ្ចប់ថវិកាជាទឹកប្រាក់៥.៧ពាន់លានដុល្លារទៅធ្វើ របងព្រំដែន ហើយក្រោយពីធ្វើរបងព្រំដែនរួច អាមេរិកមិនចាំបាច់ដាក់ពង្រាយកងទ័ពទេ ។ សូមបញ្ជាក់ថា ដោយសារតែលុយធ្វើរបងព្រំដែននេះ លោក ត្រាំ បានបិទសកម្មភាពក្នុងផ្នែកខ្លះនៃ រដ្ឋាភិបាលរហូតដល់៣៥ថ្ងៃ ដែលនាំឲ្យសហរដ្ឋអាមេរិកខាតបង់ទឹកប្រា...
សម្តេចតេជោហ៊ុន សែន និងសម្តេចកិក្តិព្រឹត្តបណ្ឌិតប៊ុន រានី ហ៊ុន សែន  ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ជូនពរបងប្អូនជនរួមជាតិ និងមានលាភសំណាងគ្រប់ៗគ្នា

សម្តេចតេជោហ៊ុន សែន និងសម្តេចកិក្តិព្រឹត្តបណ្ឌិតប៊ុន រានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ជូនពរបងប្អូនជនរួមជាតិ និងមានលាភសំណាងគ្រប់ៗគ្នា

សង្គម និងកម្សាន្ត
នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតឃើញថាកម្ពុជាយើងចូលឆ្នាំទាំង៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។ កាលពីពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ។ ក្រោយពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋ មានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី។ ខ្ញុ...