លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងទី៣ មកទស្សនកិច្ច នៅកម្ពុជា ចាប់តាំងពីកម្ពុជា-កូរ៉េ ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ
ភ្នំពេញ៖ លោក មូន ចេអ៊ីន (Moon Jae-in) ជាប្រធានាធិបតីកូរ៉េខាងត្បូង (ទី៣ )បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៩។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានមកទស្សនកិច្ចនៅកម្ពុជា ២លើក រួចមកហើយ បន្ទាប់ពីកូរ៉េ-កម្ពុជា បង្កើតទំនាក់ទំនងការទូតឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៧។
កាលពីឆ្នាំ២០០៦ លោក រូ មូយុន ( Roh Moo-hyun ) ប្រធានាធិបតីកូរ៉េ បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយនៅឆ្នាំ២០០៩ លោក លី ម្យុងបាក់ (Lee Myung-Bak) ក៏បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាផងដែរ។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ាន ចំនួន ៣ ដែលលោកប្រធានាធិបតី មូន ចេអ៊ីន បានជ្រើសរើស មកបំពេញទស្សនកិច្ច នៅដើមឆ្នាំ២០១៩នេះ រួមមាន៖ កម្ពុជា ព្រុយណេ និងម៉ាឡេស៊ី។
ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ក្នុងអំឡុងពេលទស...








